អធិការដ្ឋាននគរបាលស្រុកសំពៅលូនបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមិថុនានិងចុះត្រួតពិនិត្យផ្ទាល់តាមបណ្ដាប៉ុស្តិ៍រដ្ឋបាល

​ខេត្តបាត់ដំបង÷នៅរសៀលថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែបន្ទាប់។
​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ត្រី ផង់ សុភាព ស្នងការរង ទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកសំពៅលូន និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង។
សមាសភាពអញ្ជើញចូលរួម
​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៤៣នាក់ (ស្រី ០៦នាក់) រួមមាន៖ លោកវរ:សេនីយ៍ទោ ហ៊ុន ខេត ស្នងការរង ទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកសំពៅលូន លោកវរៈសេនីយ៍ទោ បួយ សសារ៉ាវុធ ស្នងការរង ទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកសំពៅលូន លោកវរៈសេនីយ៍ ទោ ទឹម វិឆ័យ
​ អធិការនគរបាលស្រុកសំពៅលូន
​លោក-លោកស្រី អធិការរង, នាយ-នាយរងផ្នែក, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
​បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សា និងដាក់ចេញនូវទិសដៅការងារយ៉ាងម៉ឺងម៉ាត់រួចមក លោកឧត្តមសេនីយ៍ត្រី ផង់ សុភាព ស្នងការរង បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការអនុវត្តការងារប្រចាំថ្ងៃ ដោយផ្ទាល់ នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួន ចំណុះអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងលើកទឹកចិត្តដល់មន្ត្រីដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕ សម្រួលអត្ថបទ÷ដោយ លោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន