ខេត្តកំពង់ស្ពឺ÷យុទ្ធនាការស្វែងរកយ៉ាងក្តៅគគុកពេញមួយសប្តាហ៍ ត្រូវបានបញ្ចប់ដោយក្តីរំភើប លាយឡំនឹងការតក់ស្លុត បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលបានរកឃើញខ្លួន បុរសម្ចាស់ម៉ូតូ ADV ដែលបានបន្សល់ទុកលិខិតមួយច្បាប់ រួមនិងទូរស័ព្ទដៃនៅលើខ្នងភ្នំគិរីរម្យ។ ជនរងគ្រោះត្រូវបានរកឃើញក្នុងស្ថានភាពរងរបួសបាក់ដៃជើង និងមានរបួសជាច្រើនកន្លែងទៀត ប៉ុន្តែនៅមានជីវិតនៅឡើយ។
អត្តសញ្ញាណជនរងគ្រោះឈ្មោះ គន់ សុខហេង ភេទប្រុសប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅបច្ចុប្បន្ន÷ ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ជាថ្ងៃដែលលោក គន់ សុខហេង បានបាត់ខ្លួន ដោយបន្សល់ទុកត្រឹមតែម៉ូតូមួយគ្រឿង ព្រមទាំងលិខិតមួយច្បាប់ និងទូរស័ព្ទដៃនៅលើកាបគ្រីម៉ូតូ បង្កឱ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងពីក្រុមគ្រួសារ និងមហាជន។ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ក្រោយការរុករកយ៉ាងយកចិត្តទុកដាក់អស់រយៈពេលប្រហែល ៨ ថ្ងៃ សមត្ថកិច្ចបានប្រទះឃើញជនរងគ្រោះ នៅចំណុច អូរធំ ស្ទឹងចម្លងទាវ ស្ថិតក្នុងភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ខណៈពេលត្រូវបានរកឃើញ ជនរងគ្រោះស្ថិតក្នុងស្ថានភាពទន់ខ្សោយ និងរងរបួសជាទម្ងន់ រួមមាន៖ បាក់ដៃនិងបាក់ជើងបែកមាត់និងរបួសត្រង់ភ្នែកខាងឆ្វេងមានស្នាមរបួសជាច្រើនកន្លែងទៀតនៅលើរាងកាយសកម្មភាពសង្គ្រោះបន្ទាន់
ភ្លាមៗបន្ទាប់ពីបានរកឃើញ ក្រុមសមត្ថកិច្ច និងក្រុមសង្គ្រោះបឋម បានធ្វើការអន្តរាគមន៍សង្គ្រោះជីវិតជាបន្ទាន់ ដោយបានដឹកជញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។
ការរកឃើញនេះ មិនត្រឹមតែជាការផ្តល់ចម្លើយដល់អាថ៌កំបាំងនៃការបាត់ខ្លួននោះទេ ប៉ុន្តែវាគឺជា «អព្ភូតហេតុនៃជីវិត» មួយ ដែលជនរងគ្រោះអាចរស់រានមានជីវិតនៅលើតំបន់ព្រៃភ្នំដាច់ស្រយាលក្នុងស្ថានភាពរបួសធ្ងន់ធ្ងរអស់ជាច្រើនថ្ងៃបែបនេះ។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវជុំវិញមូលហេតុពិតប្រាកដដែលនាំឱ្យមានហេតុការណ៍នេះកើតឡើង៕
សម្រួលអត្ថបទ ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាញដែន


