តើអាជ្ញាធរពិតជាមិនដឹង ឬធ្វើមិនដឹង ពលរដ្ឋឃុំតាម៉ឺន ស្រែករករដ្ឋបាលខេត្តបាត់ដំបង ជួយសង្គ្រោះព្រៃលិចទឹកតំបន់២ និង តំបន់ ៣ ដែលកំពុងរងការឈូសឆាយយ៉ាងអាណាធិបតេយ្យ
ខេត្តបាត់ដំបង÷ធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃនៃតំបន់ជុំវិញបឹងទន្លេសាប កំពុងតែដកដង្ហើមញកញ័រ និងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ក្រោយពីប្រជាពលរដ្ឋនៅក្នុងឃុំតាមឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានទម្លាយព័ត៌មានមកថា មានក្រុមឈ្មួញមានអំណាច និងទឹកប្រាក់ កំពុងបញ្ជាគ្រឿងចក្រខ្នាតធំ ចូលកាប់បំផ្លាញ វាយកម្ទេចព្រៃលិចទឹក និងឈូសឆាយទន្ទ្រានយកដីរដ្ឋនៅក្នុងតំបន់ ២ និងតំបន់ ៣ ធ្វើជាកម្មសិទ្ធិឯកជនយ៉ាងក្រអើតក្រទម និងចំហបំផុត។យោងតាមប្រភពច្បាស់ការណ៍ និងការលើកឡើងប្រកបដោយក្តីបារម្ភពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានឱ្យដឹងថា សកម្មភាពយាយីលើដីព្រៃលិចទឹកដ៏មានតម្លៃ ដែលជាជម្រកមច្ឆជាតិពងកូននេះ មិនមែនទើបតែនោះទេ ពោលគឺត្រូវបានក្រុមឈ្មួញធ្វើសកម្មភាពជាបន្តបន្ទាប់។ ការយកគ្រឿងចក្រមកវាយព្រៃ និងរៀបចំដីធ្លីដើម្បីកាន់កាប់ជាសម្បត្តិបុគ្គលបែបនេះ មិនត្រឹមតែជាទង្វើខុសច្បាប់ទាំងបំពានប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងតែបំផ្លិចបំផ្លាញផលប្រយោជន៍សាធារណៈរបស់ប្រជាជាតិទាំងមូលយ៉ាងធ្ងន់ធ្ងរ។សកម្មភាពឈូសឆាយយ៉ាងគគ្លើននេះ បានបង្កើតជាសញ្ញាសួរ និងមន្ទិលសង្ស័យយ៉ាងធំធេងនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅថា៖” តើអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុកនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធដែលមានភ្នែកជាម្ចាស់ ពិតជាមិនបានដឹងពីសកម្មភាពបំភ្លេចបំផ្លាញនេះមែនឬឬមួយក៏ដឹងហើយ តែសម្ងំធ្វើមិនដឹង បើកដៃឲ្យក្រុមឈ្មួញ ធ្វើព្យុះភ្លៀងតាមចិត្តដើម្បី លាភសក្ការៈផ្ទាល់ខ្លួន?”មហាជន ក៏ដូចជាប្រជាពលរដ្ឋម្ចាស់ស្រុក បានសម្តែងការហួសចិត្តជាខ្លាំង ព្រោះខណៈពេលដែលរាជរដ្ឋាភិបាលថ្នាក់ជាតិ Read more










