កម្លាំងនគរបាលស្រុកបកែវ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជន់សង្ស័យ៩នាក់និងដករហូតអាវុធកែច្នៃមួយចំនួន

​ខេត្តមណ្ឌលគិរី÷ជនសង្ស័យចំនួន ០៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នៅក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកកែវសីមា។​យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ និងមានបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងខេត្ត។​នៅក្នុងកិច្ចប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះ ដឹកនាំដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមជាវ ងីឈាន់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។ អអត្តសញ្ញាណជនសង្ស័យទាំង៩នាក់​១. ឈ្មោះ យ៉េង សុខឃា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានស្រុកកំណើតនៅខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅភូមិពូទុង ឃុំចុងផ្លាស់ Read more

អាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបករណីគ្រឿងញៀន ៣កន្លែងផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៨នាក់

​ភ្នំពេញ÷ កម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌ៧មករា បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនចំនួន ០៣ករណីផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន ៨នាក់ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។​ក្នុងចំណោមជនសង្ស័យទាំង ៨នាក់នោះ ៦នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ចំណែកឯ ២នាក់ទៀត ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលកែប្រែស្តារនីតិសម្បទា និងផ្តាច់សារធាតុញៀន។​យោងតាមរបាយការណ៍ពីសមត្ថកិច្ច ប្រតិបត្តិការបង្ក្រាបទាំង ០៣ករណីនេះ រួមមាន៖ ករណីទី១.បង្ក្រាបក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀន៦នាក់កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៦នាក់ ជាបន្តបន្ទាប់ នៅចំណុចបន្ទប់ជួលលេខ១២ ជាន់ទី២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី២ និងបន្ទប់ជួលមួយកន្លែងទៀត ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ការឃាត់ខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីមានការសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅចំណុចលើផ្លូវមហាវិថីសំរោង ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។វត្ថុតាងដករហូតបានរួមមាន÷គ្រឿងញៀនក្រាមសថ្លាចំនួន ១០កញ្ចប់, ដបសម្រាប់ប្រើប្រាស់គ្រឿងញៀន Read more

ឌឺដងរឿងស៊ីម៉ាំងលឺខ្លាំង! ក្មេងទំនើង ៣នាក់ ធាក់ម៉ូតូកូនសិស្សទាំងកណ្តាលថ្ងៃ ត្រូវនគរបាលក្រុងសិរីសោភ័ណក្របួចជាប់!

​ខេត្តបន្ទាយមានជ័យ÷ ក្រុមក្មេងទំនើងចំនួន ៣នាក់ ដែលបានធ្វើសកម្មភាពយ៉ាងព្រហើន ដោយជិះម៉ូតូដេញធាក់ម៉ូតូរបស់សិស្សសាលាម្នាក់ទាំងកណ្តាលថ្ងៃត្រង់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ សហការជាមួយនគរបាលស្រុកស្វាយចេក ស្រាវជ្រាវក្របួចខ្លួនបានជាបន្តបន្ទាប់ ក្រោយរត់គេចខ្លួនបានមិនទាន់ប៉ុន្មានផង។​កិច្ចប្រតិបត្តិការបង្ក្រាបទាន់កាត់ជើងនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ។​សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ហិង្សាខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចមុខមន្ទីរធនធានទឹក ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ជនសង្ស័យទាំង ៣នាក់ បានជិះម៉ូតូម៉ាក ហុងដាឌ្រីម ដេញតាមធាក់ម៉ូតូជនរងគ្រោះដែលកំពុងចេញពីសាលារៀន ក្នុងមូលហេតុខឹងសម្បារឿង «ម៉ូតូជនរងគ្រោះជិះវ៉ា ចំពេលមានសំឡេងបំពង់ស៊ីមាំងលឺខ្លាំង»។ ក្រោយបង្កហេតុ ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល តែមិនអាចលាក់ខ្លួនជិតពីសមត្ថកិច្ចនោះឡើយ។​ក្រោយបើកការស៊ើបអង្កេតយ៉ាងក្តៅគគុក នគរបាលជំនាញបានកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យទាំង ៣រូប Read more

ដុះស្លែហើយ ល្បែងបាញ់ត្រីនិងល្បែងស៊ីសងគ្រប់ធុន បើកលេងគគ្រឹកគគ្រេងនៅជាន់ទី ៣ផ្សារទំនើបអ៊ីអន១ អាជ្ញាធរខណ្ឌចំការមន រក្សាភាពស្ងៀមស្ងាត់ដូចចោរលួចចម្លងផ្កើន និងបទបញ្ជារាជរដ្ឋាភិបាល

​ភ្នំពេញ÷ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែរឹតបន្តឹង និងចាត់វិធានការក្តៅគគុកក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទដើម្បីពង្រឹងសន្តិសុខសង្គម បែរជាមាន «ដំបៅមហារីក» មួយកន្លែង កំពុងកើតឡើងយ៉ាងអនាធិបតេយ្យនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ។ នោះគឺទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងស៊ីសងជាច្រើនប្រភេទទៀត ដែលកំពុងបើកដំណើរការអូសទាញក្រុមអ្នកញៀនល្បែងឱ្យចូលលេងយ៉ាងពពាក់ពពូននៅជាន់ទី៣ នៃផ្សារទំនើបលំដាប់អន្តរជាតិ អ៊ីអន១ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្តបំផុតនោះគឺ វត្តមានល្បែងស៊ីសងដ៏ធំនេះ បែរជាអាចដំណើរការទៅបានយ៉ាងរលូន ដោយគ្មានការរំខានពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបន្តិចសោះឡើយ។​ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ក៏ដូចជាអាជីវករដែលរកស៊ីលក់ដូរនៅក្នុងផ្សារទំនើបអ៊ីអន១ បានទម្លាយឱ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់នៅជាន់ទី៣ នោះ បានដុះស្លែទៅហើយ ដោយមានមនុស្សម្នាចម្រុះវ័យ ទាំងក្មេង ទាំងចាស់ ស្រី ប្រុស ចូលទៅប្រមូលផ្តុំគ្នាភ្នាល់ចាក់លុយយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ។ ការណ៍នេះបានបង្កើតជាសំណួរចាក់ដោតមួយទៅកាន់អាជ្ញាធរខណ្ឌចំការមនថា៖ ” តើភ្នែកអាជ្ញាធរមើលមិនឃើញ ឬមួយក៏ត្រូវថ្នាំសណ្ដំអ្វីទើបបានជារក្សាភាពស្ងៀមស្ងាត់ដូចចោរលួចចម្លងបែបនេះ “។​សកម្មភាពបណ្តោយឱ្យល្បែងស៊ីសងដុះស្លែក្នុងទឹកដីខណ្ឌចំការមននេះ ត្រូវបានគេមើលឃើញថា ជាការផ្គើនយ៉ាងចំហទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត Read more

រកឃើញសាកសពៃកុងទូកលិច ខណៈពលរដ្ឋរិះគន់អាជ្ញាធរឃុំថា ព្រងើយកន្តើយមិនដែលអើពើ

​ខេត្តកោះកុង÷ករណីគ្រោះធម្មជាតិដ៏រន្ធត់មួយបានកើតឡើងនៅលើផ្ទៃសមុទ្រនៃខេត្តកោះកុង ដោយសារតែខ្យល់កន្ត្រាក់និងរលកបោកបក់ខ្លាំង បណ្តាលឱ្យលិចទូកនេសាទមួយគ្រឿង។ ក្រោយការបាត់ខ្លួនអស់រយៈពេលមួយយប់ ពេលនេះសាកសពរបស់ជនរងគ្រោះ ដែលជាតៃកុងទូក និងជាម្ចាស់ទូកផងនោះ ត្រូវបានរកឃើញហើយ។​តាមប្រភពព័ត៌មានពី លោក ទេស ឈាន មេប៉ុស្តិ៍រដ្ឋបាលឃុំថ្មស និងលោក ជាង កៀក មេប៉ុស្តិ៍នគរបាលជើងទឹក បានឱ្យដឹងថា ហេតុការណ៍លិចទូកនេះបានកើតឡើងកាលពីវេលាម៉ោង ៧:៤០ នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ លុះមកដល់វេលាម៉ោង ១១:៤៥ នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ទើបប្រជានេសាទនិងសមត្ថកិច្ចបានរួមគ្នាស្វែងរក និងស្រង់សាកសពជនរងគ្រោះឡើងមកគោកវិញ។​សពជនរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណមានឈ្មោះ អួក ផេង ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅក្នុងភូមិថ្មស ឃុំថ្មស Read more

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនខ្លួនជន់សង្ស័យ២នាក់ ទៅតុលាការជុំវិញករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់គ្រឿងញៀន

​ខេត្តបន្ទាយមានជ័យ÷ ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (ល្បិចខ្ចីម៉ូតូយកទៅលក់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។​យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ចាន់ ភត្រា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះបានប្ដឹងរាយការណ៍ពីករណីរំលោភលើទំនុកចិត្ត ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ តាន់ ផែល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។​មុនពេលកើតហេតុ ជនសង្ស័យបានប្រើល្បិចសុំប្រាក់ និងខ្ចីម៉ូតូរបស់ជនរងគ្រោះ ម៉ាក ហុងដាឌ្រីម (Honda Read more

លបចូលលួចមិនទាន់បានសម្រេចផង អាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយសន្តិសុខ ក្រសោបបានចោលម្នាក់ភ្លាមៗខណៈបក្សពួកផ្សេងទៀត កំពុងរត់គេចខ្លួន

ខេត្តបន្ទាយមានជ័យ÷ក្រោមបទបញ្ជាផ្ទាល់ និងការដឹកនាំយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអាវុធហត្ថបានបង្ហាញពីការឆ្លើយតបយ៉ាងរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្ក្រាបករណីទុច្ចរិតភ្លាមៗ ដើម្បីការពារសន្តិសុខ និងទំនុកចិត្តរបស់វិនិយោគិនក្នុងតំបន់។ដំណើររឿង និងការឃាត់ខ្លួន លលឿលទាន់ចិត្ត ​ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្រុមហ៊ុន «ប៉ាងណាគ្រី» ដែលមានទីតាំងស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ក្រុមកល្យាណមិត្តទុច្ចរិតមួយក្រុមមានគ្នា ៣នាក់ បានធ្វើសកម្មភាពសម្រុកចូលទៅក្នុងបរិវេណក្រុមហ៊ុនក្នុងបំណងលួចគាស់កកាយយកទ្រព្យសម្បត្តិ។​ទោះជាយ៉ាងណា ផែនការរបស់ពួកគេត្រូវរលាយដូចអំបិលត្រូវទឹក ដោយសារភាពវៃឆ្លាត និងការប្រុងប្រយ័ត្នខ្ពស់របស់សន្តិសុខក្រុមហ៊ុន ដែលបានខិតខំយាមកាមយ៉ាងម៉ឺងម៉ាត់ រហូតព័ទ្ធចាប់បានជនសង្ស័យម្នាក់ទាន់ហន់ ខណៈបក្ខពួក ២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។អត្តសញ្ញណជនសង្ស័យ÷ឈ្មោះ ធៀម វណ្ណី (ហៅ Read more

កម្លាំងចម្រុះខេត្តពោធិ៍សាត់បើកកិច្ចប្រតិបត្តិការក្តៅ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដកហូតឧបករណ៍បំភ្លេចបំផ្លាញរាប់សិបពាន់ម៉ែត្រ

​ខេត្តពោធិ៍សាត់÷ វិធានការក្តៅក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតែបន្តធ្វើឡើងយ៉ាងសកម្ម។ ជាក់ស្តែងកាលពីថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ លោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានដឹកនាំក្រុមការងារ រួមមាន នាយផ្នែករដ្ឋបាលជលផលក្រគរ និងនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពស្រុកក្រគរ។​ប្រតិបត្តិការរួមគ្នានេះ ដឹកនាំដោយលោក គឺ គឹមណូ អភិបាលរងនៃគណៈអភិបាលស្រុកក្រគរ, លោក កុល ចាន់ដារ៉ា នាយសេនាធិការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងកងរាជអាវុធហត្ថស្រុកក្រគរ ដោយបានប្រើប្រាស់កម្លាំងសរុបចំនួន ១៦ នាក់ និងកាណូតចំនួន ៤ គ្រឿង ដើម្បីចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទយ៉ាងក្តៅគគុក ចាប់ពីចំណុចមុខកំពង់លួង រហូតដល់មុខភូមិកំពង់ថ្គោល ស្ថិតក្នុងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។​ជាលទ្ធផលនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ Read more

ឯកឧត្តម សុខ លូ នាំយកអំណោយកាកបាទក្រហម ជួយសម្រាលទុក្ខប្រជាពលរដ្ឋ ២៣គ្រួសារ រងគរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកភ្នំព្រឹក

​ខេត្តបាត់ដំបង÷ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបាតុភូតខ្យល់កន្ត្រាក់ចំនួន ២៣គ្រួសារ មកពីភូមិចំនួន២ ក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។​នាឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក អាណិតអាសូរ និងសោកស្តាយជាទីបំផុតពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គ្រួសាររងគ្រោះទាំងអស់។​ឯកឧត្តមប្រធានសាខាខេត្ត បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់ជានិច្ចរបស់ថ្នាក់ដឹកនាំ។ Read more

សមត្ថកិច្ចខេត្តតាកែវ បកស្រាយច្បាស់ៗ ជុំវិញករណីយឺតយ៉ាវអត្តសញ្ញាណប័ណ្ណ និងការប្រគល់ជូនសាច់ញាតិពលករនៅជប៉ុនវិញដោយជោគជ័យ

ខេត្តតាកែវ÷ក្រោមការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះដោះស្រាយ និងបំភ្លឺជុំវិញការយល់ច្រឡំមួយលើការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយបង្ហាញពីភាពហ្មត់ចត់ និងការទទួលខុសត្រូវខ្ពស់ក្នុងនាមជាអ្នកបម្រើរាស្ត្រ។​ជាការឆ្លើយតបទៅនឹងមតិលើកឡើង (Comment) នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ពីសំណាក់ម្ចាស់គណនីឈ្មោះ ខេត សុក្រាន(Khet Sokran) ដែលត្រូវជាពលករកំពុងបម្រើការងារនៅប្រទេសជប៉ុន ជុំវិញការរអ៊ូរទាំថាសមត្ថកិច្ចបង្កកទុកអត្តសញ្ញាណប័ណ្ណរបស់ខ្លួនមិនព្រមប្រគល់ជូន។​ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សុខ រដ្ឋា ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម សហការជាមួយលោកអធិការរងស្រុកត្រាំកក់ បានអញ្ជើញស្ត្រីជាប្រពន្ធរបស់លោក ខេត សុក្រាន មកធ្វើការជួបជុំ ពិភាក្សា និងដោះស្រាយផ្ទាល់។ កការបំភ្លឺការពិតជុំវិញនីតិវិធីបច្ចេកទេស ​ឆ្លងតាមការស្រាវជ្រាវ និងប្រមូលព័ត៌មានយ៉ាងលម្អិត សមត្ថកិច្ចបានបង្ហាញថា ករណីនេះមិនមែនជាកំហុស ឬការយឺតយ៉ាវបង្កកទុកដោយចេតនារបស់មន្ត្រីជំនាញនោះឡើយ។ តាមពិតទៅ ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺមានបែបបទ និងនីតិវិធីបច្ចេកទេសជាច្រើនដំណាក់កាលដែលត្រូវអនុវត្តន៍។ Read more