កម្លាំងនគរបាលស្រុកបកែវ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជន់សង្ស័យ៩នាក់និងដករហូតអាវុធកែច្នៃមួយចំនួន

​ខេត្តមណ្ឌលគិរី÷ជនសង្ស័យចំនួន ០៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នៅក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកកែវសីមា។
​យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ និងមានបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងខេត្ត។
​នៅក្នុងកិច្ចប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះ ដឹកនាំដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី
ឯកឧត្តមជាវ ងីឈាន់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។ អអត្តសញ្ញាណជនសង្ស័យទាំង៩នាក់
​១. ឈ្មោះ យ៉េង សុខឃា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានស្រុកកំណើតនៅខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា) លទ្ធផលតេស្តទឹកម៉ូត្រ៖ វិជ្ជមាន(+)។
២. ឈ្មោះ ម៉ន ម៉ង់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា) លទ្ធផលតេស្តទឹកម៉ូត្រ៖ វិជ្ជមាន(+)។
៣. ឈ្មោះ យ៉េង សុខគ្រី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា) លទ្ធផលតេស្តទឹកម៉ូត្រ៖ វិជ្ជមាន(+)។
៤. ឈ្មោះ ខៀវ ប៊ុនថុន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានស្រុកកំណើតនៅខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា) លទ្ធផលតេស្តទឹកម៉ូត្រ៖ វិជ្ជមាន(+)។
៥. ឈ្មោះសូ សូណូ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា) លទ្ធផលតេស្តទឹកម៉ូត្រ៖ វិជ្ជមាន(+)។
៦. ឈ្មោះ ធី ជី វ: ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានស្រុកកំណើតនៅស្រុកកែវសីមា បច្ចុប្បន្នស្នាក់នៅភូមិពូទុង ឃុំចុងផ្លាស់) លទ្ធផលតេស្តទឹកម៉ូត្រ៖ វិជ្ជមាន(+)។
៧. ឈ្មោះ ហឿន ហេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានស្រុកកំណើតនៅស្រុកកោះញែក បច្ចុប្បន្នស្នាក់នៅភូមិពូទុង ឃុំចុងផ្លាស់) លទ្ធផលតេស្តទឹកម៉ូត្រ៖ វិជ្ជមាន(+)។
៨. ឈ្មោះ ជិន សីហា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា) លទ្ធផលតេស្តទឹកម៉ូត្រ៖ វិជ្ជមាន(+)។
៩. ឈ្មោះ ជៀវ វែង ចិត្រ ភេទប្រុស ជនជាតិខ្មែរ (រស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា)។ វត្ថុតាងដើរសមត្ថកិច្ចចាប់ដករហូតបាន÷
​គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១១កញ្ចប់តូច ទម្ងន់ ៣.៧ក្រាម (គិតទាំងសំបកវេចខ្ចប់)
​ កាំភ្លើងកែច្នៃប្រើហ្គាស់ ចំនួន ០២ដើម និងកាំបិត ចំនួន ០២ដើម

​ម៉ូតូ ០១គ្រឿង (ម៉ាក Honda Future ពណ៌កណ្ដុរប្រមេះ)
​ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង (ម៉ាក POVA ពណ៌ខ្មៅ ១គ្រឿង, OPPO ពណ៌ខៀវ ១គ្រឿង និង iPhone 13 ពណ៌ខៀវ ១គ្រឿង)
​ថង់សម្រាប់វេចខ្ចប់ និងឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
​បច្ចុប្បន្ន ជនសង្ស័យទាំង ០៩នាក់ រួមជាមួយវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា កំពុងរៀបចំកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន៕សម្រួលអត្ថបទ÷ដោយលោក មុតចិត្រា ហៅ ប្រម៉ាញ់ជ័យដែន