ប្រតិបត្តិការយ៉ាងរហ័ស កម្លាំងនគរបាលស្រុកសំពៅលូនបង្ក្រាបបទល្មើសគ្រឿងញៀនជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ឲបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង

​ខេត្តបាត់ដំបង÷ក្រោមការដឹកនាំ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានការចង្អុលបង្ហាញផ្ទាល់ពីលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនបានបន្តប្រកាន់ជំហរយ៉ាងស្រួចស្រាវ ក្នុងការល្បាត និងបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។​ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៣០នាទី ស្ថិតនៅចំណុចក្រុមទី០៨ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះប្រតិបត្តិការល្បាតក្នុងភូមិសាស្ត្រ និងបានឈានទៅបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន៖​១. ឈ្មោះ លឹម រិទ្ធី (ហៅ ធី) ភេទប្រុស អាយុ Read more

ប្រតិបត្តិការក្តៅគគុក នគរបាលស្រុកសំពៅលូនស្រាវជ្រាវក្រសោបបានចោរលួចម៉ូតូនិងបក្សពួក៣នាក់បញ្ជូនទៅតុលាការ

​ខេត្តបាត់ដំបង÷ ផ្អែកតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងជំនាញនគរបាលបានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីអំពើលួច (ម៉ូតូ) និងទទួលផលចោរកម្ម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់។ដំណើររឿងនៃហេតុការណ៍ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១០:៣០នាទីព្រឹក មានករណីលួចម៉ូតូមួយបានកើតឡើងនៅចំណុចចុងចំការ ស្ថិតក្នុងក្រុមទី១ ភូមិក្បាលហុង ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង (ក្បែរមាត់អូរព្រំដែនកម្ពុជា-ថៃ)។ ជនរងគ្រោះមានឈ្មោះ ទូត ផែន ភេទប្រុស អាយុ ៤៣ឆ្នាំ បានជិះម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅស៊េរីឆ្នាំ២០១០ (ពាក់ផ្លាកលេខ បាត់ដំបង 1F- 7602ទៅបាញ់ថ្នាំដំណាំ Read more

មេឈ្មួញថ្លើមធំ ផ្កើនបទបញ្ជាថ្នាក់ដឹកនាំលួចនាំចូលសាច់បង្កកខុសច្បាប់ជាង ១ តោនឆ្លងដែន នៅស្រុកម៉ាឡៃប្រជាពលរដ្ឋស្នើសុំអាជ្ញាធរវែកមុខចាប់ខ្លួនមេខ្លោងមកផ្ដន្ទាទោស

​ខេត្តបន្ទាយមានជ័យ÷ ទោះបីជាមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ថ្នាក់ដឹកនាំ ក្នុងការទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់យ៉ាងណាក៏ដោយ ក៏ក្រុមមេឈ្មួញខិលខូចមួយចំនួននៅតែបង្ហាញភាពថ្លើមធំ ហ៊ានប្រព្រឹត្តអំពើល្មើសច្បាប់ និងផ្គើននឹងបទបញ្ជាយ៉ាងស្ទើរតែមិនកោតក្រែងសមត្ថកិច្ចបន្តិចសោះឡើយ។​ជាក់ស្តែង នៅព្រឹកព្រលឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៥:៥០នាទី កម្លាំងសមត្ថកិច្ចចម្រុះបានចុះល្បាត និងស្ទាក់ចាប់បាននូវករណីលួចដឹកជញ្ជូនសាច់បង្កក់ចម្រុះខុសច្បាប់ចំនួន ៩៣កេស ស្មើនឹង ១,១១៦គីឡូក្រាម ដែលត្រូវបានគេនាំចូលពីប្រទេសថៃ ចូលមកក្នុងទឹកដីកម្ពុជា នៅត្រង់ចំណុចភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។​ប្រតិបត្តិការល្បាត និងបង្ក្រាបនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដោយមានការសហការគ្នាយ៉ាងសកម្មរវាងកម្លាំងសមត្ថកិច្ចយោធាកងពលតូចលេខ៥១, នគរបាលការពារព្រំដែន៨១៥ និងកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ។​ទាក់ទិននឹងសកម្មភាពលួចនាំចូលសាច់បង្កក់ខុសច្បាប់ គ្មានស្លាកសញ្ញា និងគ្មានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬអនាម័យត្រឹមត្រូវនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីចេតនាទុច្ចរិតរបស់ក្រុមឈ្មួញ ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមើលរំលងទោសទណ្ឌតាមផ្លូវច្បាប់ និងមើលស្រាលដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ។ ការនាំចូលទំនិញខូចគុណភាព ឬអត់ច្បាប់បែបនេះ គឺជាហានិភ័យដ៏ធ្ងន់ធ្ងរបំផុតចំពោះសុខភាពសាធារណៈ។​ជុំវិញករណីនេះ Read more

អាជ្ញាធរស្រុកភ្នំព្រឹកចុះបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង និងសំណួរចោទសួរអំពីប្រសិទ្ធភាពនៃការការពារបរិស្ថាន

​ខេត្តបាត់ដំបង÷ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោក សុង សុភ័ក្រ្ត អភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹក បានចាត់តាំងលោក យិន សារឿន  អភិបាលរងស្រុក សហការជាមួយលោក ស៊ុន ស៊ីធួន ប្រធានការិយាល័យធនធានរ៉ែ នៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង របស់ឈ្មោះ ឆាយធួន  ដែលស្ថិតនៅក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក។លទ្ធផលនៃការត្រួតពិនិត្យជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ ក្រុមការងារចម្រុះបានរកឃើញភស្តុតាង និងសម្ភារបន្សល់ទុកនៅទីតាំងកើតហេតុ រួមមាន៖​គំនូររ៉ែចាស់  ចំនួន ១គំនរ (ប្រមាណ ៥ម៉ែត្រគូប) ដីក្រហមមានសន្ទស្សន៍រ៉ែចំនួន ១គំនរ​អាងត្រាំរ៉ែ ចំនួន ១កន្លែង​រោងដាក់ម៉ាស៊ីន ចំនួន ១ខ្នង (ដោយម៉ាស៊ីនត្រូវបានគេដកហូត ឬដឹកចេញបាត់)​ Read more

លឿនដូចផ្លេកបន្ទោរ សមត្ថកិច្ចស្រុកសំរោងទងបង្ក្រាបក្រុមចោរកាច់កម៉ូតូនិងគាស់ផ្ទះយ៉ាងសកម្ម ៣ នាក់ក្រោយធ្វើសកម្មភាពក្តៅៗ

​ខេត្តកំពង់ស្ពឺ÷ក្រោមការបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ឃឹម សុក ខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងនគរបាលស្រុកសំរោងទង បានបង្ហាញពីភាពស្វាហាប់ និងវិជ្ជាជីវៈខ្ពស់ ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រហូតឈានទៅបង្ក្រាប និងឃាត់ខ្លួនក្រុមចោរកាច់កម៉ូតូ និងគាស់ផ្ទះយ៉ាងសកម្មចំនួន ៣នាក់ ភ្លាមៗក្រោយពេលពួកគេធ្វើសកម្មភាព។​ប្រតិបត្តិការដ៏ស្រួចស្រាវនេះ បានធ្វើឡើងនៅវេលាម៉ោង ១៥:២០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចព្រៃខាងជើងភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។មុនពេលកើតហេតុ វេលាម៉ោងប្រមាណ ១៥:០០នាទី ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពលួចកាច់កម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប Read more

លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាលខេត្តប៉ៃលិនចុះសម្របសម្រួលដោយសន្តិវិធីជាមួយប្រជាពលរដ្ឋ៤៤គ្រួសារដើម្បីទប់ស្កាត់ផ្កាទន្ទ្រានដីគម្របព្រៃឈើភ្នំជ្រូក

​ខេត្តប៉ៃលិន÷ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបជុំ និងពិភាក្សាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ពាក់ព័ន្ធនឹងករណីកាន់កាប់ និងទន្ទ្រានដីរដ្ឋក្នុងដែនគម្របព្រៃឈើភ្នំជ្រូក ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន សំដៅទប់ស្កាត់ការបំផ្លាញធនធានព្រៃឈើធម្មជាតិរបស់រដ្ឋឱ្យបានទាន់ពេលវេលា។​ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភព្វវិស័យរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែផ្តល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី។ កិច្ចការនេះតម្រូវឱ្យមានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់ពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងការរៀបចំក្របខ័ណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្ត ដោយឡែករដ្ឋបាលថ្នាក់ក្រោមជាតិត្រូវតែខិតខំអនុវត្តនូវគោលការណ៍ និងវិធានការនានាឱ្យបានម៉ឺងម៉ាត់បំផុត។​ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានអំពាវនាវ Read more

លោកជំទាវបណ្ឌិត បាន ស្រីមុំ ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបង្កើនប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋ

​ខេត្តប៉ៃលិន÷ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ នេះ លោកជំទាវបណ្ឌិត បាន ស្រី មុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែ រវាងគណៈអភិបាលខេត្ត នាយករដ្ឋបាលខេត្ត និងការិយាល័យទីចាត់ការពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅសាលាខេត្តប៉ៃលិន។​កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖តាមដាននិងដោះស្រាយបញ្ហា ពិនិត្យឡើងវិញនូវលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយរួមមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។ពង្រឹងសន្តិសុខមូលដ្ឋាន បន្តជំរុញការអនុវត្តគោលនយោបាយ ” ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព” ឱ្យកាន់តែសកម្ម ដើម្បីធានាបាននូវភាពសុខសាន្ត និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។​លើកកម្ពស់សេវាសាធារណៈ ជំរុញការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋឱ្យបានកាន់តែលឿនរហ័សទាន់ពេលវេលា និងមានតម្លាភាពកំណត់ទិសដៅអភិវឌ្ឍន៍ ដាក់ចេញនូវផែនការ និងទិសដៅការងារសំខាន់ៗសម្រាប់ខែបន្ទាប់ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តប៉ៃលិនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ដោយ លោក ស សារឿន

រដ្ឋបាលខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ ជំរុញការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនិងយកចិត្តទុកដាក់ខ្ពស់លើពលករត្រឡប់មកពីប្រទេសថៃ ខេត្តប៉ៃលិន÷នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ខ្លួន ដើម្បីពិនិត្យ អនុម័ត និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៦ ក្នុងទិសដៅពង្រឹងប្រសិទ្ធភាពការងារដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋាន។​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិនប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, នាយក-នាយករងរដ្ឋបាល, ប្រធានមន្ទីរ-អង្គភាពស្ថាប័នជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង-ស្រុកជាច្រើនរូប។របៀបវីរៈសំខាន់ៗដែលត្រូវបានពិនិត្យនិងអនុម័ត​នៅក្នុងអង្គប្រជុំ សមាជិកទាំងអស់បានរួមគ្នាក្នុងការពិនិត្យ ពិភាក្សា និងអនុម័តលើចំណុចស្នូលចំនួន ៦ រួមមាន៖១. សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤។២. សេចក្តីប្រកាសព្រាងរបាយការណ៍ Read more

សេដ្ឋកិច្ចខេត្តប៉ៃលិនកើនឡើង ៤,៥%ក្នុងឆ្នាំ ២០២៥ សម្រេចបានទំហំទឹកប្រាក់ជិត១៨០លានដុល្លារខណៈប្រាក់ចំណូលមធ្យមម្នាក់ៗកើនឡើងដល់។២,២០០ដុល្លារ

​ខេត្តប៉ៃលិន÷ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ មន្ទីរផែនការខេត្តប៉ៃលិន បានរៀបចំពិធីប្រកាសផ្សព្វផ្សាយ «លទ្ធផលបឋមនៃការចងក្រងស្ថិតិផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០២៥» ដើម្បីបង្ហាញពីសូចនាករសេដ្ឋកិច្ច និងទិសដៅអភិវឌ្ឍន៍សំខាន់ៗរបស់ខេត្ត។​ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស្រី ឡូញ ឈាងអភិបាលរងខេត្តប៉ៃលិន (តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន) និង លោក វី សូវិល អគ្គនាយករងនៃវិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងមានការចូលរួមពីគណៈប្រតិភូ កងកម្លាំងប្រដាប់អាវុធ តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងមន្ត្រីជំនាញជាច្រើនរូប។ ​សូចនាករសេដ្ឋកិច្ចសំខាន់ៗរបស់ខេត្តប៉ៃលិន ឆ្នាំ២០២៥៖​យោងតាមរបាយការណ៍បឋមនៃការចងក្រងស្ថិតិគណនេយ្យជាតិ សេដ្ឋកិច្ចខេត្តប៉ៃលិនក្នុងឆ្នាំ២០២៥ រក្សាបាននូវសន្ទុះវិជ្ជមានប្រកបដោយចីរភាព៖ អត្រាកំណើនសេដ្ឋកិច្ច សម្រេចបាន ៤,៥%ទំហំសេដ្ឋកិច្ចសរុប ប្រមាណ ៧១៨ Read more

​ជំនួសឲ្យការបង្អួតទ្រព្យ និងមើលងាយអ្នកកាសែត មន្ត្រីចូលនិវត្តន៍ម្នាក់គួរសិក្សាពីតម្លៃនៃសីលធម៌និងការគោរពអ្នកដទៃ

​ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គម Facebook មានការផ្ទុះប្រតិកម្មយ៉ាងខ្លាំងពីសំណាក់បងប្អូនអ្នកសារព័ត៌មាន បន្ទាប់ពីមន្ត្រីចូលនិវត្តន៍ម្នាក់ បានចេញមុខនិយាយពាក្យសម្តីប្រមាថ និងមើលងាយដល់តម្លៃរបស់អ្នកកាសែត។ មន្ត្រីរូបនោះបានលើកឡើងក្នុងន័យបង្អួតទ្រព្យសម្បត្តិ ឡានទំនើប ម្ហូបឆ្ងាញ់ និងវីឡាស្កឹមស្កៃ ដោយប្រៀបធៀបទៅនឹងអ្នកសារព័ត៌មានដែលបំពេញភារកិច្ចតាមលទ្ធភាព និងជីវភាពជាក់ស្តែង។​ទង្វើនេះបានចោទជាសំនួរធំៗនៅក្នុងសង្គម៖ តើប្រាក់ខែ និងប្រភពចំណូលផ្លូវការរបស់មន្ត្រីរាជការម្នាក់ អាចបង្កើតបាននូវទ្រព្យសម្បត្តិស្តុកស្តម្ភដល់ថ្នាក់នេះដែរឬទេ? សង្គមមិនបានច្រណែននឹងភាពមានបានរបស់បុគ្គលរូបណាម្នាក់ឡើយ ប៉ុន្តែអ្វីដែលមហាជន និងអ្នកសារព័ត៌មានទទួលយកមិនបាន គឺ «អាកប្បកិរិយាមើលងាយមហាជន និងអ្នកសារព័ត៌មាន» ដែលជាអាកប្បកិរិយាខ្វះសីលធម៌ និងគ្មានការគោរពទាល់តែសោះ។​ក្នុងនាមជាអតីតមន្ត្រីរាជការ ដែលធ្លាប់ទទួលការអប់រំ និងការណែនាំពីថ្នាក់ដឹកនាំ បុគ្គលរូបនេះគួរតែធ្វើជាគំរូល្អនៅក្នុងសង្គម មិនមែនយកទ្រព្យសម្បត្តិមកធ្វើជាអាវក្រោះ ដើម្បីមើលងាយអ្នកដទៃបែបនេះឡើយ។ ការនិយាយស្តីដោយគ្មានការពិចារណា អាងតែខ្លួនមានលុយ ឡាន និងវីឡា គឺជា «គំរូដ៏អាក្រក់» ក្នុងសង្គម និងជាការបាត់បង់សីលធម៌ក្នុងនាមជាមនុស្ស។​ការរិះគន់នេះ ធ្វើឡើងក្នុងន័យស្ថាបនា ដើម្បីរំលឹកស្មារតីដល់បុគ្គលគ្រប់រូប ជាពិសេសអតីតមន្ត្រីរាជការ Read more