ផ្អើលក្រុងតាខ្មៅ! អាជ្ញាធរចេញប្រើដាប់ដៃចុះបិទនិងបញ្ជាឲ្យរុះរើ សំណង់ខុសច្បាប់៣កន្លែងភ្លាមៗ ក្រោយហ៊ានសាងសង់រំលោភដីទន្លេបាសាក់

​ខេត្តកណ្ដាល÷ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំក្រុង អាជ្ញាធរក្រុងតាខ្មៅបានបង្ហាញពីជំហរនិងវិធានការក្តៅ ដោយបានចុះផ្អាកការសាងសង់ និងបង្ខំឱ្យរុះរើសំណង់រឹងមាំចំនួន ៣ទីតាំងខុសៗគ្នា។ សំណង់ទាំងនោះត្រូវបានរកឃើញថា បានសាងសង់ឡើងដោយគ្មានលិខិតអនុញ្ញាតច្បាប់ត្រឹមត្រូវ និងបានរំលោភបំពានយ៉ាងបំពានលើដីចំណីទន្លេបាសាក់ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ក្រោយពីទទួលបានសេចក្ដីរាយការណ៍យ៉ាងទាន់ហន់ ពីប្រជាពលរដ្ឋម្ចាស់ស្រុក។ ​លោក ឃឹម សំភារ អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ បានមានប្រសាសន៍ថ្លែងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះថា រដ្ឋបាលក្រុងសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានស្មារតីស្រឡាញ់ជាតិ រួមគ្នាការពារសម្បត្តិរដ្ឋ ដោយបានចូលរួមរាយការណ៍ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការទប់ស្កាត់សកម្មភាពសាងសង់ខុសច្បាប់ និងការរំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ​យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់សមត្ថកិច្ច ទីតាំងសំណង់ដែលត្រូវបានចាត់វិធានការក្ដៅរួមមាន៖​ទីតាំងទី១. ស្ថិតនៅភូមិស្វាយពងអង្ក្រង សង្កាត់កោះអន្លង់ចិន (សំណង់ជារបស់បុគ្គលឈ្មោះ គីម)។​ទីតាំងទី២. ស្ថិតនៅភូមិព្រែកត្រែង សង្កាត់សិត្បូ (សំណង់ជារបស់បុគ្គលឈ្មោះ គង់សុវណ្ណ)។​ទីតាំងទី៣. ស្ថិតនៅភូមិកោះគរ សង្កាត់រការខ្ពស់ Read more

ថ្នាក់ដឹកនាំមន្ទីរជំនាញពីរ ក្នុងខេត្តប៉ៃលិន បើកកិច្ចប្រជុំពិនិត្យរចនាសម្ព័ន្ធ និងការប្រើប្រាស់មន្ត្រីរាជការ-មន្ត្រីជាប់កិច្ចសន្យា សម្រាប់ឆ្នាំ២០២៦

​ខេត្តប៉ៃលិន÷ នារសៀលថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិនិត្យលើការងារគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីរាជការស៊ីវិល ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាប្រចាំឆ្នាំ២០២៦។ ​កិច្ចប្រជុំនេះរៀបចំឡើងក្រោមការដឹកនាំរួមគ្នាដោយ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន សហការជាមួយមន្ទីរមុខងារសាធារណៈខេត្ត ដែលដឹកនាំដោយ លោក សេង ភី អនុប្រធានមន្ទីរ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ ​របៀបវារៈសំខាន់នៃកិច្ចប្រជុំនេះ គឺផ្តោតទៅលើការពិនិត្យ វាយតម្លៃ និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងវត្តមាន ភារកិច្ច ក៏ដូចជាការបែងចែកកម្លាំងមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ឱ្យចំជំនាញ Read more

បំបែកសម្បុក Scams អនឡាញ គណៈបញ្ជាការកងឯកភាពខណ្ឌមានជ័យសហការជាមួយកម្លាំងជំនាញឆ្មក់ឆែកទីតាំងមួយកន្លែងឃាត់ខ្លួនមនុស្ស៣នាក់ និងដកហូតឧបករណ៍អេឡិចត្រូនិច ជិត ៨០០ គ្រឿង

​ភ្នំពេញ÷ ក្រោមការបញ្ជាដឹកនាំផ្ទាល់ និងការយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខសង្គម គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដែលមានលោក សេង គន្ធ ជាអ្នកដឹកនាំ បានបង្ហាញស្នាដៃយ៉ាងត្រចះត្រចង់ ក្នុងការសហការយ៉ាងស្អិតរមួតជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តយុទ្ធនាការចុះអនុវត្តអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសបច្ចេកវិទ្យា (Online Scams) យ៉ាងមានប្រសិទ្ធភាព។ ​ជាលទ្ធផល នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្តែងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការបុកឡុកចំទីតាំងហាងទិញលក់សម្ភារៈអេឡិចត្រូនិចយីហោ “ឡីចា ឌីជីថល” ដែលមានទីតាំងស្ថិតនៅក្នុងបុរីជីបម៉ុង ផ្ទះលេខ២២៨ ផ្លូវCommercial ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​នៅក្នុងកិច្ចប្រតិបត្តិការដ៏ម៉ឺងម៉ាត់នោះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ (ជនជាតិចិន ០១នាក់ និងជនជាតិខ្មែរ Read more

កិច្ចប្រជុំរួមគ្នារវាងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ស្វែងរកការឯកភាពលើការកំណត់ព្រំប្រទល់រដ្ឋបាលស្រុកជាប់ព្រំប្រទល់

​ខេត្តបាត់ដំបង÷ កាលពីថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំរួមគ្នាមួយយ៉ាងសំខាន់ ដើម្បីពិភាក្សា និងកំណត់ព្រំប្រទល់រដ្ឋបាលរវាងស្រុកសំពៅលូន ស្រុកបវេល (នៃខេត្តបាត់ដំបង) និងស្រុកម៉ាឡៃ (នៃខេត្តបន្ទាយមានជ័យ)។​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានដឹកនាំដោយ លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង រួមជាមួយ លោក លៀម សុដា និងលោក ឈឿន ក្រៃយ៉ុង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ នៅក្នុងឱកាសនោះដែរ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ ក៏បានដឹកនាំសហការី Read more

យកចិត្តទុកដាក់ខ្ពស់ស្នងការរងខេត្តតាកែវសហកា រជាមួយអភិបាលស្រុកបាទីដឹកនាំកម្លាំងចុះជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

​ខេត្តតាកែវ÷អនុវត្តតាមការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងកាន់តែខិតជិតមូលដ្ឋាន។ ​ជាក់ស្តែង នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សុខ រដ្ឋា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម និងលោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការយ៉ាងជិតស្និទ្ធជាមួយ លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី ដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យ និងជំរុញសកម្មភាពការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋយ៉ាងសកម្ម។ កិច្ចប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនៅទីតាំងវត្តអង្គតាភោគរាជ្យ ស្ថិតក្នុងភូមិនាល ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមសហការយ៉ាងសស្រាក់សស្រាំពីអាជ្ញាធរភូមិ-ឃុំ សមាជិកក្រុមប្រឹក្សា និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាំងដូងផងដែរ។ ​សកម្មភាពចុះផ្ទាល់ដល់មូលដ្ឋាននេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរដែនដី ក្នុងការបង្កលក្ខណៈងាយស្រួល Read more

បង្ក្រាបដូចភ្លៀងរលឹម!គណៈកម្មការឯកភាពស្រុកចន្ទ្រា ឆ្មក់ចូលបង្ក្រាបទីតាំងឆបោកអនឡាញOnIine Scams ឃាត់ខ្លួនជនជាតិវៀតណាម១០នាក់

​ខេត្តស្វាយរៀង÷ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់យ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងយុទ្ធនាការកម្ចាត់បទល្មើសបច្ចេកវិទ្យាទូទាំងខេត្ត ពេលនេះកម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបសំបុកឆបោកអនឡាញមួយកន្លែងយ៉ាងជោគជ័យ។ ​ជាក់ស្តែង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានដឹកនាំកម្លាំងផ្ទាល់ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាល ស្រាវជ្រាវ និងឈានទៅបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង Read more

វិធានការក្តៅ! ក្រោមបទបញ្ជាផ្ទាល់របស់ស្នងការខេត្ត នគរបាលក្រុងស្វាយរៀង បង្ក្រាបទប់ស្កាត់ក្រុមក្មេងទំនើង ០៧នាក់ ឆ្លើយសារភាពមិនអាចប្រកែកបាន

​ខេត្តស្វាយរៀង÷ ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់ និងទាន់ពេលវេលារបស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងមានការសម្របសម្រួលផ្ទាល់ពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានបន្តដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍យ៉ាងក្តៅគគុក ដោយធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៧នាក់ ដែលបានធ្វើសកម្មភាពបើកបររំខានដល់សណ្តាប់ធ្នាប់សាធារណៈ។ ​សកម្មភាពបង្ក្រាបដ៏មានប្រសិទ្ធភាពនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ឃ័រ ទទួលប្រភពព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងមួយក្រុមជិះម៉ូតូ ០៣គ្រឿង ធ្វើសកម្មភាពបង្ហោះ និងជិះអូសជន្ទាល់យ៉ាងអនាធិបតេយ្យ នៅលើដងផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដែលបង្កការភ័យខ្លាច និងគ្រោះថ្នាក់ដល់អ្នកដំណើរ។ ​ភ្លាមៗនោះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ កម្លាំងជំនាញបានចេញអន្តរាគមន៍ស្ទាក់ Read more

​ស្នាដៃបន្តបន្ទាប់! កម្លាំងជំនាញអាវុធហត្ថខេត្តបាត់ដំបងវាឆ្ងក់ឃាត់ខ្លួនជន់សង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

​ខេត្តបាត់ដំបង÷ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ និងការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់គ្រឿងញៀនតាមគន្លង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។​ប្រតិបត្តិការដ៏ជោគជ័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៣:១០ នាទី ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ​យោងតាមរបាយការណ៍ពីសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ រួមមាន៖១. ឈ្មោះ នី សុខឡេង ហៅ កុយ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។២. ឈ្មោះ ចាន់ វិឆៃ ភេទប្រុស អាយុ ២៣ឆ្នាំ Read more

អាវុធហត្ថខេត្តបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ក្នុងស្រុកស្នួលឃាត់ខ្លួនជន់សង្ស័យ ២នាក់ដកហូតថ្នាំញៀនជាង១៧០ក្រាម

​ខេត្តក្រចេះ÷ ក្រោមការដឹកនាំបញ្ជាផ្ទាល់យ៉ាងម៉ឺងម៉ាត់ និងទាន់ពេលវេលាពី លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ កម្លាំងជំនាញអាវុធហត្ថខេត្ត បានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់បទល្មើសគ្រឿងញៀន ដោយបានសហការគ្នាយ៉ាងល្អប្រសើរជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៧០៩ បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រកបដោយជោគជ័យ និងទាន់ចិត្ត។ ​ប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ១២៨ (៩៩៩៩) ស្ថិតក្នុងភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ក្នុងកិច្ចប្រតិបត្តិការនេះដែរ ក៏មានការសម្របសម្រួលនីតិវិធីយ៉ាងពេញទំហឹងពី លោក ម៉ៅ គឹមហ៊ួរ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ ផងដែរ។ ​ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ច ជនសង្ស័យចំនួន ០២នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ រួមជាមួយវត្ថុតាងគ្រឿងញៀនមួយចំនួនធំ។ ក្រោយការឃាត់ខ្លួន Read more

ទឹកភ្នែកដូនចាស់និងចៅៗរងគ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងខ្ទេច ស្រែករកយុត្តិធម៌ពីថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្រោយជនបង្កក្អេងក្អាងអាងខ្សែតុលាការ

​ខេត្តបាត់ដំបង÷ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បាននិងកំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ជុំវិញចំណាត់ការយឺតយ៉ាវរបស់សមត្ថកិច្ច និងចរិតក្អេងក្អាងរបស់ភាគីជនបង្ក ដែលត្រូវបានគេរាយការណ៍ថា បានអាងខ្នងបង្អែក និងខ្សែបណ្តាញក្នុងប្រព័ន្ធតុលាការ ដើម្បីគេចវេសពីការទទួលខុសត្រូវ ទុកឲ្យជនរងគ្រោះជាដូនចាស់ និងចៅតូចៗដេកទទួលរងទុក្ខវេទនាយ៉ាងខ្លោចផ្សា។​ហេតុការណ៍នេះ បានកើតឡើងតាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ត្រង់ចំណុចភូមិស្វាយសរ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ជនបង្កត្រូវបានស្គាល់ឈ្មោះថា POV DaIiKa បើករថយន្តក្នុងល្បឿនលឿន (សង្ស័យមានសារធាតុស្រវឹង) បានជ្រុលទៅបុកម៉ូតូដូនចាស់អាយុ ៦២ឆ្នាំ ពេញទំហឹង បណ្តាលឲ្យដួលបោកទៅលើថ្នល់ បាក់ឆ្អឹងជំនីរចំនួន ៣កាំ និងបាក់ឆ្អឹងដងកាំបិត ១កំណាត់ ព្រមទាំងចៅតូចៗ ២នាក់ទៀត រងរបួសធ្ងន់ធ្ងររហូតដល់បាក់ដៃលៀនឆ្អឹងចេញមកក្រៅគួរឲ្យអាសូរ។​ជុំវិញចំណាត់ការផ្លូវច្បាប់ លោក ឈឿន គឹមសាន អធិការរងទទួលផែនការងារចរាចរណ៍ នៃស្រុកសង្កែ Read more