​ស្នាដៃបន្តបន្ទាប់! កម្លាំងជំនាញអាវុធហត្ថខេត្តបាត់ដំបងវាឆ្ងក់ឃាត់ខ្លួនជន់សង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

​ខេត្តបាត់ដំបង÷ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ និងការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់គ្រឿងញៀនតាមគន្លង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
​ប្រតិបត្តិការដ៏ជោគជ័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៣:១០ នាទី ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

​យោងតាមរបាយការណ៍ពីសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ រួមមាន៖
១. ឈ្មោះ នី សុខឡេង ហៅ កុយ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។
២. ឈ្មោះ ចាន់ វិឆៃ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។
ជនសង្ស័យទាំងពីរនាក់ បច្ចុប្បន្នមានលំនៅឋានក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
​នៅក្នុងកិច្ចប្រតិបត្តិការវាយឆ្មក់នោះដែរ កម្លាំងកងរាជអាវុធហត្ថបានដកហូតនូវវត្ថុតាងខុសច្បាប់មួយចំនួន រួមមាន៖
​គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក/ICE) ចំនួន ០៧កញ្ចប់ (ទម្ងន់សរុប ៣.០១ ក្រាម គិតទាំងសំបកវេចខ្ចប់)។
​ទូរស័ព្ទដៃចំនួន ០១គ្រឿង។

កោតសរសើរចំពោះសមត្ថកិច្ចជោគជ័យនៃកិច្ចប្រតិបត្តិការនេះបានសម្ដែង ឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ ភាពហ្មត់ចត់ និងការទទួលខុសត្រូវលើភារកិច្ចរបស់កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលតែងតែធ្វើសកម្មភាពយ៉ាងសកម្ម យាមល្បាត និងតាមដានស្រាវជ្រាវ ដើម្បីបង្ក្រាបរាល់បទល្មើសទាន់ពេលវេលា។ សកម្មភាពប្រកបដោយវិជ្ជាជីវៈនេះ មិនត្រឹមតែជួយកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

​បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ រួមជាមួយវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកជាបណ្តោះអាសន្ននៅការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តទៅតាមច្បាប់៕ រាយការណ៍÷ដោយលោកសឿន វ៉ាន់ ម៉ាន់លី