ខេត្តស្វាយរៀង÷ ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់ និងទាន់ពេលវេលារបស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងមានការសម្របសម្រួលផ្ទាល់ពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានបន្តដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍យ៉ាងក្តៅគគុក ដោយធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៧នាក់ ដែលបានធ្វើសកម្មភាពបើកបររំខានដល់សណ្តាប់ធ្នាប់សាធារណៈ។
សកម្មភាពបង្ក្រាបដ៏មានប្រសិទ្ធភាពនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ឃ័រ ទទួលប្រភពព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងមួយក្រុមជិះម៉ូតូ ០៣គ្រឿង ធ្វើសកម្មភាពបង្ហោះ និងជិះអូសជន្ទាល់យ៉ាងអនាធិបតេយ្យ នៅលើដងផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដែលបង្កការភ័យខ្លាច និងគ្រោះថ្នាក់ដល់អ្នកដំណើរ។
ភ្លាមៗនោះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ កម្លាំងជំនាញបានចេញអន្តរាគមន៍ស្ទាក់ និងឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះបានទាំងស្រុង នៅចំណុចសួនកម្សាន្ត រីសតកូនកាត់ ស្ថិតក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
អត្តសញ្ញាណក្រុងក្មេងទំនើងទាំងអស់០៧នាក់រួមមាន÷
១.ឈ្មោះ ប្រាក់ សសារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស (ទីលំនៅភភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត)។
២.ឈ្មោះ រិ មករា អអ៊ែលលី ភេទប្រុស អាយុ ១៦ឆ្នាំ មុខមុខរបរសិស្ស (ទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត)។
៣.ឈ្មោះ គៀង ចចន្ថា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស (ទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត)។
៤.ឈ្មោះ លុន បប្រុសមាស ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបររត់តុកតុក (ទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត)។
៥.ឈ្មោះ អ៊ិន សសុភ័ក្របញ្ញា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស (ទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត)។
៦.ឈ្មោះ ឈុន ររតនា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស (ទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត)។
៧.ឈ្មោះណាំ ហេង លាប ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរសិស្ស (ទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត)។
សមត្ថកិច្ចបានដកហូតមធ្យោបាយម៉ូតូ ចំនួន ០៣គ្រឿង រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង ០៧នាក់ បានឆ្លើយសារភាពដោយខកបំណងថា ពួកខ្លួនពិតជាបានជិះម៉ូតូបង្ហោះ និងអូសជន្ទាល់នៅលើដងផ្លូវពិតប្រាកដមែន។
កកោតសរសើរចំពោះចំណាត់ការសមត្ថកិច្ច ឆ្លងតាមចំណាត់ការដ៏រហ័សទាន់ចិត្តនេះ សរុបមកឃើញថា ថ្នាក់ដឹកនាំនគរបាលខេត្ត ក៏ដូចជាអធិការដ្ឋាននគរបាលក្រុងស្វាយរៀង តែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងសុវត្ថិភាពសង្គម។ ការបង្ក្រាបទាន់ពេលវេលានេះ មិនត្រឹមតែជួយទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងជាយថាហេតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលនេះជាគំរូដ៏ល្អជួយឱ្យសង្គមមានសុវត្ថិភាពកាន់តែប្រសើរ។
ជាចុងក្រោយ ដោយមានការឯកភាពពីសំណាក់លោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញា សមត្ថកិច្ចបានដកហូតរក្សាទុកម៉ូតូដែលប្រព្រឹត្តសកម្មភាពល្មើស រយៈពេល ០៣ខែ ទៅតាមច្បាប់ ព្រមទាំងបានធ្វើកិច្ចសន្យាអប់រំណែនាំ និងអញ្ជើញអាណាព្យាបាលរបស់ពួកគេមកធានាយកទៅអប់រំបន្តនៅតាមផ្ទះរៀងៗខ្លួន៕ សម្រួលអត្ថបទ÷លោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន



