អាវុធហត្ថបន្ទាយមានជ័យបញ្ជូនជនសង្ស័យ ៥ នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនទៅសាលាដំបូងខេត្ត
បន្ទាយមានជ័យ÷កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបញ្ជូនជនសង្ស័យចំនួន ០៥នាក់ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៦:១០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវឡើងសាកលវិទ្យាល័យ UME ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង។ជនសង្ស័យ ៥ នាក់រួមមាន១.ឈ្មោះ អៀវ ភិរម្យ ហៅយ៉ាអាយុ ៣១ឆ្នាំ (មុខសញ្ញាជួញដូរ និងប្រើប្រាស់)២.ឈ្មោះ វឹង យ៉ាវអាយុ ២៧ឆ្នាំ (មុខសញ្ញាជួញដូរ សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់)៣.ឈ្មោះ វឹង់ ប៊ុនយ៉ាវ Read more










