អបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ”សាមគ្គីដើម្បីទីក្រុងស្អាត នៅមន្ទីរបរិស្ថានខេត្តប៉ៃលិន

ខេត្តប៉ៃលិន÷ប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត”នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរបរិស្ថានខេត្តប៉ៃលិន មានប្រារព្ធពិសាធីអបអរសាទរ​ទិវាជាតិទីក្រុងស្អាត លើកទី១៣ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត»។

ពិធីនេះ ដឹកនាំដោយ លោក ស៊ុន យី នាយករងរដ្ឋបាលតំណាង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការចូលរួមពី លោកអភិបាល​ក្រុង លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកមេឃុំ ចៅសង្កាត់ មេភូមិ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៤៨៩ នាក់។

លោក ស៊ុន យី នាយករងរដ្ឋបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ប្រារព្ធទិវាជាតិទីក្រុង ស្អាត គឺជាសារដះតឿនប្រជាជន មហាជន អោយយកចិត្តទុកដាក់ក្នុងការរក្សានូវ​អនាម័យបរិស្ថាន​ក្នុងសហគមន៍អោយបានល្អ ជាការ​បណ្តុះ​ស្មារតីយុវជនយើង អោយចេះស្រឡាញ់បរិស្ថាន និងចូល​រួមចែរក្សាអនាម័យ បរិស្ថានអោយបានល្អ ទាំងនៅតាមទីសាធារណៈ និងនៅក្នុងទីស្ថានឯកជន។
កុំមានការចោសសំរាមផ្តេសផ្តាស តែត្រូវរក្សាទុកក្នុងធុងសម្រាមអោយបានត្រឹមត្រូវ ដើម្បីកសាង​ក្រុងប៉ៃលិន​ ឱ្យក្លាយជាទីក្រុងស្អាត បៃតង មានសោភ័ណភាព ទាក់ទាញភ្ញៀវទេសចរមកលេង​កំសាន្ត​ក្នុងខេត្តប៉ៃលិន បង្កើតចំណូល បង្កើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ​យើងអោយ​ប្រសើឡើង។

បន្ទាប់ពីការជួបជុំស្តាប់សេចក្តីថ្លែងសារសម្រាប់ទិវាជាតិ ទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” រួចមក អង្គពិធីក៏បានរៀបចំក្បួនដង្ហែរនៅតាមដងផ្លូវ បង្ហាញពីឆន្ទះ ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងអង្គពិធី ក្នុងការចូលរួមអនុវត្តអោយមាប្រិសទ្ធភាព នូវខ្លឹមសារ នៃទីក្រុងស្អាត សម្រាប់ទីក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១៣ នេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត​របស់ថ្នាក់​ដឹកនាំខេត្តប៉ៃលិន ដែលមាន លោក​ជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត និងប្រជាពលរដ្ឋខេត្តប៉ៃលិន​ទាំងមូល ​ក្នុងការបន្ត លើកកម្ពស់​សោភ័ណភាពទីក្រុងប៉ៃលិន និងការពារបរិស្ថាន ដែលទទួលបាន​ការកោតសរសើពីថ្នាក់ដឹកនាំ ប្រជាជន មហាជន លើអនាម័យ សោភ័ណភាព បរិស្ថានដ៏ស្រស់ស្អាត របស់ខេត្តប៉ៃលិន ដែលធ្លាប់សម្រេចបាន នាពេលកន្លងមក៕ដោយ÷ស សារឿន