លើសពីកាតព្វកិច្ច គឺទឹកចិត្តមន្ត្រីនគរបាលស្រុកសំពៅលូនទទួលបានការកោតសរសើរខ្លាំង ក្រោយសកម្មភាពសម្រួលចរាចរណ៍ជូនសិស្សានុសិស្សយ៉ាងសកម្ម

​បាត់ដំបង÷សកម្មភាពដ៏គួរឱ្យរំភើប និងពោរពេញដោយស្មារតីទទួលខុសត្រូវរបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កំពុងតែឆក់យកបេះដូងពលរដ្ឋ និងអាណាព្យាបាលសិស្ស បន្ទាប់ពីពួកលោកបានបង្ហាញវត្តមានយ៉ាងទៀងទាត់ ដើម្បីសម្រួលចរាចរណ៍ និងធានាសុវត្ថិភាពជូនក្មួយៗសិស្សានុសិស្សនៅតាមដងផ្លូវមុខសាលារៀន។
​សកម្មភាពមនុស្សធម៌ និងវិជ្ជាជីវៈនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោក ឧត្តមសេនីយ៍ ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការដឹកនាំផ្ទាល់ពី
លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន។ គោលដៅចម្បង គឺការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការបង្កើតបរិយាកាសសុវត្ថិភាពបំផុតសម្រាប់ទំពាំងស្នងឫស្សីរបស់ជាតិ។
មន្ត្រីនគរបាល អាណាព្យាបាលទី ២ ននៅតាមដងផ្លូវ ​ជារៀងរាល់ថ្ងៃ មិនថាស្ថិតក្នុងស្ថានភាពអាកាសធាតុក្តៅហែង ឬមានការមមាញឹកយ៉ាងណាក៏ដោយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្រុកសំពៅលូន តែងតែមានវត្តមាននៅមុខខ្លោងទ្វារសាលារៀន នាពេលចេញពីសិក្សា។ រូបភាពដែលបងប្អូនមន្ត្រីនគរបាល ចាប់ដៃក្មួយៗសិស្សតូចៗឆ្លងថ្នល់ និងការបញ្ជាចរាចរណ៍ប្រកបដោយភាពរស់រាយរាក់ទាក់ បានបង្ហាញយ៉ាងច្បាស់ពី៖
​ការបំពេញភារកិច្ចដោយភាពហ្មត់ចត់ និងដឹងតួនាទី។
​ការយកចិត្តទុកដាក់ចំពោះកុមារ និងពលរដ្ឋ ប្រៀបដូចជាសមាជិកគ្រួសារ។
​ការចំណាយពេលវេលា និងកម្លាំងកាយ ដើម្បីសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
​សកម្មភាពនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកាត់បន្ថយការព្រួយបារម្ភរបស់អាណាព្យាបាលបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ មហាជនទូទៅបានលើកឡើងថា នេះគឺជាគំរូដ៏ល្អនៃ “នគរបាល និងប្រជាជន” ដែលធ្វើឱ្យចំណងសាមគ្គីភាពរវាងអាជ្ញាធរ និងសហគមន៍កាន់តែជិតស្និទ្ធ។ ការពារសុវត្ថិភាពជូនកុមារនិងជាការកសាងអនាគតដ៏រឹងមាំសម្រាប់ជាតិ។
ដោយ លោក មុត ចិត្រា ប្រម៉ាញ់ជាយដែន