ប្រតិបត្តិការយ៉ាងរហ័ស កម្លាំងនគរបាលស្រុកសំពៅលូនបង្ក្រាបបទល្មើសគ្រឿងញៀនជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ឲបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង
ខេត្តបាត់ដំបង÷ក្រោមការដឹកនាំ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងមានការចង្អុលបង្ហាញផ្ទាល់ពីលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនបានបន្តប្រកាន់ជំហរយ៉ាងស្រួចស្រាវ ក្នុងការល្បាត និងបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៣០នាទី ស្ថិតនៅចំណុចក្រុមទី០៨ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងល្បាតនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះប្រតិបត្តិការល្បាតក្នុងភូមិសាស្ត្រ និងបានឈានទៅបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន៖១. ឈ្មោះ លឹម រិទ្ធី (ហៅ ធី) ភេទប្រុស អាយុ Read more









