យុត្តិធម៌មានពិត ACUចាប់ខ្លួនមន្ត្រីគយ លោក ម៉ៅ សាន់សូនាក្រោយរងបណ្ដឹងជម្រិត ទាប្រាក់ពីអាជីវករ និងជនជាតិចិនជាច្រើនករណី
ខេត្តកោះកុង៖ យុត្តិធម៌បានមកដល់ហើយសម្រាប់អាជីវករ និងពលរដ្ឋដែលរកស៊ីតាមដងផ្លូវជាតិលេខ ៤៨! លោក ម៉ៅ សាន់សូនាមន្ត្រីគយប្រចាំប៉ុស្តិ៍អណ្ដូងទឹក ដែលល្បីល្បាញខាង “ជម្រិតទារប្រាក់” គ្រប់ច្រកល្ហក ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួនជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងករណីពុករលួយ និងការទារប្រាក់ពីជនជាតិចិនជាច្រើនករណី។តាមប្រភពព័ត៌មានបានឱ្យដឹងថា មន្ត្រីគយរូបនេះមិនត្រឹមតែដាក់គោលដៅលើអាជីវករធំៗប៉ុណ្ណោះទេ សូម្បីតែពលរដ្ឋដឹកអីវ៉ាន់រុះរើផ្ទះ ដឹកបន្លែត្រីសាច់ ឬឡានដឹកអេតចាយ ក៏មិនលើកលែងដែរ៖តម្រូវឱ្យបង់លុយ “ថ្លៃបាយ” ពី ១៥ម៉ឺនទៅ ៤០ម៉ឺនរៀល។ជាថ្នូរនឹងការដោះលែង។រណីខ្លះទារប្រាក់រហូតដល់ រាប់ពាន់ ដុល្លារអាមេរិក ទើបអនុញ្ញាតឱ្យឡានបន្តដំណើរទៅមុខបាន។លោក ម៉ៅ សាន់សូនា ធ្លាប់ត្រូវបានថ្នាក់លើដកបញ្ឈរជើងម្ដងរួចមកហើយ ជុំវិញរឿងអាស្រូវទារលុយ ពីអ្នកដឹកគ្រឿងសមុទ្រ ប៉ុន្តែក្រោយមកបែរជាមានឱកាសត្រឡប់មកកាន់តំណែងដដែល និងបង្កើនសកម្មភាពពុករលួយខ្លាំងជាងមុនដើម្បី “ស្រង់ដើម”។ការចាប់ខ្លួនមន្ត្រីរូបនេះ បានធ្វើឱ្យអាជីវករ និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង សម្ដែងការត្រេកអរ និងសាទរយ៉ាងខ្លាំងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់អង្គភាពប្រឆាំងអំពើពុករលួយ។ Read more








