ខេត្តតាកែវ៖ ក្រោមការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេង ហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានបន្តបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងសកម្ម ដើម្បីពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ។
កាលពីវេលាម៉ោង ១៣:៥០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយ លោកអនុ សេនីយ៍ឯក ជួនតូរ:ត:នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅចំណុចលើទួលខាងកើតភូមិ ស្ថិតក្នុងភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។
ជាលទ្ធផល កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖
ឈ្មោះ គួយ សាខនភេទប្រុស អាយុ ២៦ឆ្នាំ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិត្រពាំងទន្លេរ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
វត្ថុតាងដែលសមត្ថកិច្ច កងរាជអាវុធហត្ថចាប់ដកយកបានរួមមាន÷
ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាម៉ាទឹកកក) ចំនួន ១កញ្ចប់ ទម្ងន់ ៦.៣៧ក្រាម (គិតទាំងសំបកថង់)។
ទូរស័ព្ទដៃ ចំនួន ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមច្បាប់។
ប្រតិបត្តិការដ៏ជោគជ័យនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការបំពេញតួនាទីយ៉ាងហ្មត់ចត់របស់កងរាជអាវុធហត្ថខេត្តតាកែវ ក្នុងការលុបបំបាត់គ្រឿងញៀនតាមមូលដ្ឋាន ដើម្បីសុវត្ថិភាព និងភាពសុខសាន្តរបស់សង្គមជាតិទាំងមូល៕ ដោយ មុតចិត្រា ប្រម៉ាញ់ជាយដែន

