អញ្ជើញថ្លឹងរថយន្តផ្លូវជាតិលេខ៥ ស្រុកបាកាន ក្លាយជាជញ្ជីងថ្លឹងលុយ អាជីវករ ត្អូញត្អែររឿងមន្ត្រីជម្រិតទារប្រាក់ ទាំងយប់ទាំងថ្ងៃ
ខេត្តពោធិ៍សាត់÷ស្ថានីយជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ ៥ ត្រង់ចំណុច ភូមិ កំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ម្ចាស់រថយន្ត និងអាជីវករដឹកជញ្ជូនថា បានប្រែទឹកដីរដ្ឋឱ្យទៅជាកន្លែង «សង្កត់ក» យកលុយពីអ្នករកស៊ី ប្រៀបដូចជាការបើកជញ្ជីងថ្លឹងលុយផ្ទាល់ខ្លួន។ តាមប្រភពពីអ្នកបើកបរ បានទម្លាយថា មន្ត្រីប្រចាំការនៅទីនោះ កំពុងអនុវត្តលើសពីតួនាទីដែលច្បាប់កំណត់ ដោយតម្រូវឱ្យរថយន្តគ្រប់ប្រភេទបង់លុយជាដាច់ខាត ទោះបីដឹកមិនលើសទម្ងន់ក៏ដោយ។ អ្វីដែលគួរឱ្យឆ្អែតចិត្តបំផុតនោះគឺ «លុយថ្លៃបាយ ទឹក និងកាហ្វេ» ដែលមន្ត្រីទាំងនោះទារដោយគ្មានភាពអៀនខ្មាស វាបានក្លាយទៅជាវប្បធម៌ពុករលួយដ៏រ៉ាំរ៉ៃ ដែលផ្ទុយស្រឡះពីមនសិការជាមន្ត្រីរាជការដែលទទួលបានប្រាក់បៀវត្សពីរដ្ឋ។ ការពារលុយជាប្រព័ន្ធ មិនថាលើសទម្ងន់ ឬមិនលើស គឺត្រូវតែបង់លុយតាមការកំណត់របស់ប្រធាន និងអនុប្រធានស្ថានីយជញ្ជីងថ្លឹង។ការបើកដៃពីថ្នាក់លើ រងការចោទប្រកាន់ថា ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ហាក់រក្សាភាពស្ងៀមស្ងាត់ ឬបើកដៃឱ្យមន្ត្រីក្រោមឱវាទធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត។ ផលប៉ះពាល់ដល់ហេដ្ធារចនាសម្ព័ន្ធ ដោយសារការជម្រិតទារលុយខ្លាំងពេក អ្នកបើកបរមួយចំនួនបង្ខំចិត្តបើកវាងតាមផ្លូវលំ និងស្ពានតូចៗ Read more










