ខេត្តបន្ទាយមានជ័យ÷នៅព្រឹកថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ លោក គាត់ ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំ “ពង្រឹងការងារគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម” នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងស្ថាប័នចម្រុះពាក់ព័ន្ធជុំវិញក្រុង ដើម្បីពិភាក្សា និងដាក់ចេញនូវវិធានការណ៍ក្តៅៗមួយចំនួន រួមមាន៖
រៀបចំបរិស្ថានជុំវិញក្រុងឱ្យមានរបៀបរៀបរយ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងជាប់ព្រំដែន។
បង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ ដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចេញចូលក្នុងតំបន់។
ជម្រុញឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង។
ក្នុងឱកាសនោះ លោកអភិបាលក្រុង ក៏បានផ្តល់អនុសាសន៍ណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តតួនាទីរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងធានាបាននូវភាពសុខសាន្តក្នុងមូលដ្ឋានទាំងមូល៕ ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន

