ស្ថានីយជញ្ជីងថ្លឹងផ្លូវជាតិលេខ១ ក្រុងបាវិតរងការរិះគន់ថា ក្លាយជាកន្លែងថ្លឹងលុយជំនួសការថ្លឹងរថយន្ត ខណៈមន្ត្រីរងការចោទប្រកាន់ថាបង្ខំចំរិតយកលុយកាហ្វេពីម្ចាស់ឡាន
ខេត្តស្វាយរៀង÷ ភាពមិនប្រក្រតីនៅតាមស្ថានីយជញ្ជីងថ្លឹងរថយន្ត កំពុងក្លាយជាប្រធានបទក្ដៅគគុក បន្ទាប់ពីក្រុមអាជីវករ និងអ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់មន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងត្រង់ចំណុចភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ ពួកគេបានអះអាងថា ជញ្ជីងរដ្ឋមួយនេះ កំពុងប្រែក្លាយទៅជា «ជញ្ជីងថ្លឹងលុយ» ជាងការអនុវត្តច្បាប់បច្ចេកទេស។យោងតាមប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញតូចធំ បានទម្លាយឱ្យដឹងថា ការឆ្លងកាត់ស្ថានីយជញ្ជីងនៅចំណុចខាងលើ ប្រៀបដូចជាការជាប់អន្ទាក់លុយកាក់។ អ្វីដែលធ្វើឱ្យពួកគាត់ហួសចិត្តបំផុតនោះគឺ ទោះបីជារថយន្តដឹកមិនលើសទម្ងន់កំណត់ក៏ដោយ ក៏មន្ត្រីប្រចាំការនៅតែប្រើល្បិចរកនឹកចំណុចខ្វះខាត ឬសុំលុយ «ថ្លៃបាយ ទឹក និងកាហ្វេ» ជាប្រចាំរហូតក្លាយជាទម្លាប់ពុករលួយដ៏អាក្រក់។អាជីវករម្នាក់បានលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ ពួកគាត់ខំព្យាយាមគោរពច្បាប់ប៉ុន្តែមន្ត្រីជញ្ជីងបែរជាមិនគោរពតួនាទីខ្លួនឯងទៅវិញ ការពាក្យសុំលុយក្រៅផ្លូវការនេះ បានបង្ករសម្ពាធយ៉ាងខ្លាំងដល់ ការរកស៊ីរបស់ពួកគាត់។ដោយសារតែទ្រាំទ្រនឹងការជម្រិតទារលុយមិនចេះចប់មិនចេះហើយ អ្នកបើកបរមួយចំនួនធំបានសម្រេចចិត្តបើកបរគេចវាងតាមផ្លូវលំ ឬផ្លូវតូចៗក្នុងភូមិវិញ។ ទង្វើនេះមិនត្រឹមតែបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងស្ពានតូចៗដែលមិនមានសមត្ថភាពទ្រទម្ងន់រថយន្តធំៗ ដែលនេះគឺជាការខាតបង់ថវិកាជាតិយ៉ាងធ្ងន់ធ្ងរ។មហាជនកំពុងដាក់សំណួរទៅកាន់ លោកយន់ រស្មី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង Read more










