សកម្មភាពមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះសុខទុក្ខមន្ត្រីក្រោមឱវាទ
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់មន្ត្រីក្រោមឱវាទ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការ វរៈសេនាតូចការពារព្រំដែន លេខ៨១៧ បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ពេជ្យ កុសល់ នាយរងផ្នែកស៊ើបការណ៍ វរៈសេនាតូចការពារព្រំដែន លេខ៨១៧ដែលកំពុងសម្រាកព្យាបាលរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅមន្ទីរពេទ្យយោធភូមិភាគទី៥ សំពៅលូន។សកម្មភាពនេះមិនត្រឹមតែជាការចុះសួរសុខទុក្ខធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពី “មនោសញ្ចេតនាបងប្អូន និងស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុង” យ៉ាងរឹងមាំក្នុងជួរកងកម្លាំង។ ក្នុងឱកាសនោះ លោកមេបញ្ជាការ និងក្រុមការងារ បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាលើកទឹកចិត្តមួយចំនួន ដែលជាការចូលរួមចំណែកពីសប្បុរសធម៌របស់លោកមេបញ្ជាការផ្ទាល់ និងកងកម្លាំង រួមមាន៖ថវិកាចំនួន៖ ២០០,០០០ រៀលទឹកសុទ្ធ៖ ០១ កេសមី៖ Read more



