ជនភៀសសឹកជិត ៨០០គ្រួសារ ចាប់ឆ្នោតទទួលក្បាលដី និងផ្ទះស្នាក់នៅបណ្ដោះអាសន្ន ក្រោមអធិបតីភាពឯកឧត្តមអ៊ុំរាត្រី
ខេត្តបន្ទាយមានជ័យ÷រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសក្បាលដី និងផ្ទះ (ជំហានទី២) ជូនដល់បងប្អូនជនភៀសសឹកមកពីភូមិចំនួនពីរ ក្នុងឃុំគោករមៀត ដើម្បីទៅរស់នៅទីតាំងថ្មីក្នុងស្រុកស្វាយចេក។ពិធីដ៏មានអត្ថន័យនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីលោកអភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូប។យោងតាមរបាយការណ៍គ្រួសារដែលទទួលបានអត្ថប្រយោជន៍ក្នុងជំហានទី 2 នេះរួមមានភូមិផ្លូវបំបែក ចំនួន ៣៨៦ គគ្រួសាភូមិត្រពាំងសំរោង ចំនួន ៤០២ គ្រួសារសរុបរួម ៧៨៨ គ្រួសារបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងត្រូវទៅស្នាក់នៅជម្រកបណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ដែលមានទីតាំងស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ការរៀបចំពិធីចាប់ឆ្នោតនេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់នូវភាពយុត្តិធម៌ តម្លាភាព និងធានាថាគ្រួសារជនភៀសសឹកទាំងអស់ទទួលបានទីជម្រកសមរម្យ ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល។ ដោយ Read more










