ជនភៀសសឹកជិត ៨០០គ្រួសារ ចាប់ឆ្នោតទទួលក្បាលដី និងផ្ទះស្នាក់នៅបណ្ដោះអាសន្ន ក្រោមអធិបតីភាពឯកឧត្តមអ៊ុំរាត្រី

​ខេត្តបន្ទាយមានជ័យ÷រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសក្បាលដី និងផ្ទះ (ជំហានទី២) ជូនដល់បងប្អូនជនភៀសសឹកមកពីភូមិចំនួនពីរ ក្នុងឃុំគោករមៀត ដើម្បីទៅរស់នៅទីតាំងថ្មីក្នុងស្រុកស្វាយចេក។
​ពិធីដ៏មានអត្ថន័យនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីលោកអភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូប។
យោងតាមរបាយការណ៍គ្រួសារដែលទទួលបានអត្ថប្រយោជន៍ក្នុងជំហានទី 2 នេះរួមមាន
​ភូមិផ្លូវបំបែក ចំនួន ៣៨៦ គគ្រួសា
ភូមិត្រពាំងសំរោង ចំនួន ៤០២ គ្រួសារ
​សរុបរួម ៧៨៨ គ្រួសារ
​បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងត្រូវទៅស្នាក់នៅជម្រកបណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ដែលមានទីតាំងស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
​ការរៀបចំពិធីចាប់ឆ្នោតនេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់នូវភាពយុត្តិធម៌ តម្លាភាព និងធានាថាគ្រួសារជនភៀសសឹកទាំងអស់ទទួលបានទីជម្រកសមរម្យ ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល។ ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន