ACUបញ្ជូនខ្លួនអនុប្រធានសាខាគយខេត្តកោះកុងនិងបក្សពួក៤ នាក់ទៅតុលាការពាក់ព័ន្ធនឹងករណីរំលោភអំណាចនិងសម្អាតប្រាក់

​ខេត្តកោះកុង÷ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានសម្រេចកសាងសំណុំរឿងបញ្ជូនមន្ត្រីគយជាន់ខ្ពស់ម្នាក់ និងបក្ខពួក ៣នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីរកឃើញការពាក់ព័ន្ធនឹងអំពើរំលោភអំណាច និងការសម្អាតប្រាក់។
អអត្តសញ្ញាណជនសង្ស័យ៤រូ
​យោងតាមលទ្ធផលកិច្ចប្រជុំលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) កាលពីថ្ងៃទី២៥ ខែមីនា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖
លោកម៉ៅសាន់សូណា អាយុ ៥៨ឆ្នាំ (អនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង) លោក ម៉ៅ ទិត្យ អាយុ ៥៤ឆ្នាំ (បុគ្គលិកជាប់កិច្ចសន្យា)អ្នកស្រី ពត ស្រីនាង
​អាយុ ៣២ឆ្នាំ
លោក ផល ដុល្លា អាយុ ២៧ឆ្នាំ (បុគ្គលិកធនាគារ)
សកម្មភាពល្មើសច្បាប់និងការចោទប្រកាន់
​តាមរបាយការណ៍ស៊ើបអង្កេត លោក ម៉ៅ សាន់សូណា និងបក្ខពួក ត្រូវបានចោទប្រកាន់ពីបទរំលោភអំណាចសមគំនិតនិងសម្អាតប្រាក់។
សកម្មភាពសំខាន់ៗដែលនាំឱ្យមានការឃាត់ខ្លួនរួមមាន៖
បង្កើតប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ បានឈរជើងនៅចំណុចអណ្តូងទឹក តាមបណ្តោយផ្លូវជាតិលេខ ៤៨ ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។

ការគាបស៊ីជម្រិតទាបប្រាក់ ធ្វើសកម្មភាពឃាត់រថយន្តដឹកទំនិញគ្រប់ប្រភេទ ដើម្បីទាមទារប្រាក់ពីអាជីវករ និងអ្នកដឹកជញ្ជូន ទោះបីជាទំនិញនោះមានពន្ធត្រឹមត្រូវ ឬគ្មានពន្ធក៏ដោយ។

ការធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ អាជីវករខ្លះបង្ខំចិត្តបង់ប្រាក់ ដើម្បីជៀសវាងការយឺតយ៉ាវ និងការខូចខាតទំនិញ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ និងការរកស៊ីរបស់ប្រជាពលរដ្ឋ។
ឈានទៅដល់ការឃាត់ខ្លួន

​ចំណាត់ការតាមផ្លូវច្បាប់នេះ កើតឡើងក្រោយពីមានពាក្យបណ្ដឹង និងការផ្ដិតមេដៃតវ៉ាពីសំណាក់អ្នកដឹកទំនិញ និងពលរដ្ឋដែលរងគ្រោះ។ ពួកគាត់បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត ដើម្បីបញ្ឈប់សកម្មភាពអយុត្តិធម៌ទាំងនេះ។
​បច្ចុប្បន្ន ជនសង្ស័យទាំង ៤ រូប កំពុងស្ថិតក្នុងនីតិវិធីចាត់ការរបស់តុលាការ ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន។
នេះជាសញ្ញាសម្គាល់មួយបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកំចាត់អំពើពុករលួយ ដើម្បីជួយសម្រួលដល់ការធ្វើ
ធុរកិច្ច និងជីវភាពប្រជាពលរដ្ឋ។​