ខេត្តបាត់ដំបង÷ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, លោក វរសេនីយ៍តហេង បារាំង អធិការនគរបាលស្រុកបាណន់ បានបង្ហាញនូវវីរភាពជាថ្នាក់ដឹកនាំគំរូ និងស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានដឹកនាំកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាលទាំង ៨ ចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីបម្រើ និងដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។
សកម្មភាពចុះជួបពលរដ្ឋដោយផ្ទាល់និងការអប់រំសព្វផ្សាយនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម កន្ទឺ១ និងកន្ទឺ២ បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចុះយុទ្ធនាការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ក្នុងនោះ កម្លាំងជំនាញសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់៖
ការអប់រំសង្គមបានរៀបចំវេទិកាផ្សព្វផ្សាយចំនួន ៤លើក ដល់ពលរដ្ឋចំនួន ៥៥នាក់ (ស្រី ២៩នាក់)។
សុវត្ថិភាពអាយុជីវិត ផ្តោតសំខាន់លើការយល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជាកិច្ចការងារចាំបាច់ក្នុងការការពារសុវត្ថិភាពជូនអ្នកភូមិ។សេវាសាធារណៈដល់ខ្នងផ្ទះកាត់បន្ថយការចំណាយនិងពេលវេលា ឆ្លុះបញ្ចាំងពីមនសិការវិជ្ជាជីវៈដ៏ខ្ពង់ខ្ពស់ លោកអធិការ ហេង បារាំង បានជំរុញឱ្យកម្លាំងប៉ុស្តិ៍កន្ទឺ២ និងប៉ុស្តិ៍ស្នឹង ចុះសួរសុខទុក្ខ និងផ្ដល់សេវាអត្តសញ្ញាណកម្មយ៉ាងសកម្ម៖
ប្រគល់អត្តសញ្ញាណប័ណ្ណចំនួន ៧៧សន្លឹក ជូនដល់ដៃពលរដ្ឋដោយផ្ទាល់។សៀវភៅស្នាក់នៅ(ក២) ចំនួន ២ក្បាល ត្រូវបានរៀបចំជូនតាមខ្នងផ្ទះ។ការធ្វើការងារដោយបេះដូងនិងចុះឲ្យដល់មូលដ្ឋានមិនត្រឹមតែតួនាទីប៉ុននោះទេ។
ប៉ុន្តែគឺជាការកសាងទំនុកចិត្ត និងជាបង្អែកដ៏រឹងមាំសម្រាប់ប្រជាពលរដ្ឋ។
សកម្មភាពដ៏ផុសផុលនេះ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុកបាណន់។ ការដឹកនាំប្រកបដោយភាពឆ្លាតវៃ និងការបត់បែនតាមស្ថានភាពជាក់ស្តែងរបស់លោកអធិការ បានធ្វើឱ្យពលរដ្ឋមានភាពកក់ក្ដៅ បង្កើនភាពស្និទ្ធស្នាលរវាងនគរបាល និងរាស្ត្រ ក៏ដូចជាការចូលរួមចំណែកយ៉ាងធំធេងក្នុងកិច្ចការសន្តិសុខសង្គម។
នគរបាលស្រុកបាណន់ ក្រោមការដឹកនាំរបស់ លោក វរសេនីយ៍ទោ ហេង បារាំងបាននិងកំពុងបង្ហាញឱ្យឃើញថា ពួកគាត់មិនត្រឹមតែជាអ្នកការពារច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជា អ្នកបម្រើដ៏ស្មោះត្រង់ ដែលតែងតែនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕អត្ថបទដោយ មុត ចិត្រាប្រម៉ាញ់ជាយដែន

