ទឹកចិត្តសប្បុរសធម៌ដ៏ក្តៅគគុកអភិបាលស្រុកភ្នំព្រឹកចុះជួយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយសារអគ្គីភ័យ
ខេត្តបាត់ដំបង÷ក្នុងស្មារតីជួយសង្គ្រោះ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ អាជ្ញាធរស្រុកភ្នំព្រឹកបានបង្ហាញនូវសកម្មភាពមនុស្សធម៌យ៉ាងឆាប់រហ័ស ក្រោយមានករណីគ្រោះអគ្គិភ័យបានលេបត្របាក់ផ្ទះសម្បែងរបស់ពលរដ្ឋម្នាក់។ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ លោក សុង សុភ័ក្រ្ត អភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅប្រគល់ជូនផ្ទាល់ដល់ដៃ ស្ត្រីរងគ្រោះឈ្មោះ អ៊ូរ រតនា អាយុ ៣២ឆ្នាំ ដែលកំពុងជួបទុក្ខលំបាកយ៉ាងខ្លាំង បន្ទាប់ពីអគ្គិភ័យបានឆាបឆេះផ្ទះទាំងស្រុង ស្ថិតក្នុងភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ សសកម្មភាពមនុស្សធម៌និងការយកចិត្តទុកដាក់ខ្ពស នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោកអភិបាលស្រុកបានសម្ដែងនូវការសោកស្ដាយជាពន់ពេកចំពោះគ្រោះថ្នាក់ដែលមិននឹកស្មានដល់នេះ។ លោកក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីជួយសម្រាលបន្ទុកជីវភាពបណ្ដោះអាសន្ន រួមមាន៖ ថវិកាចំនួន÷៨០០,០០០ រៀល អង្ករ÷៦០ គីឡូក្រាម គ្រឿង ឧបភោក បរិភោគ Read more










