អគ្គិភ័យឆាបឆេះសិប្បកម្មដុតធ្យូងអនាម័យនៅស្រុកបាណន់ ត្រូវបានពន្លត់ទាំងស្រុង ក្រោមអន្តរាគមន៍ពីកម្លាំងចម្រុះ
ខេត្តបាត់ដំបង៖ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តបាត់ដំបង សហការជាមួយកម្លាំងអធិការដ្ឋានស្រុកចំនួន ៤ បានបើកប្រតិបត្តិការអន្តរាគមន៍យ៉ាងទាន់ពេលវេលា ដើម្បីគ្រប់គ្រង និងពន្លត់អគ្គិភ័យដែលបានឆាបឆេះសិប្បកម្មចំហុយឈើ និងដុតធ្យូងអនាម័យមួយកន្លែង កាលពីយប់មិញ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២០:០០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវកោង ក្នុងភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ម្ចាស់ទីតាំងដែលរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ទី គឹមអៀង ភេទប្រុស អាយុ ៥៩ឆ្នាំ។ ប្រតិបត្តិការសង្គ្រោះ និងមធ្យោបាយប្រើប្រាស់ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការរង និងលោកនាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ០៧គ្រឿង រួមមាន៖ស្នងការដ្ឋានខេត្តបាត់ដំបង៖ ០៣ គ្រឿងអធិការដ្ឋាននគរបាលស្រុកបាណន់៖ ០១ គ្រឿងអធិការដ្ឋាននគរបាលស្រុកសង្កែ៖ ០១ គ្រឿងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ៖ ០១ គ្រឿងអធិការដ្ឋាននគរបាលស្រុកថ្មគោល៖ Read more





