គំរូនៃស្មារតីបម្រើរាស្ត្រ! លោកអធិការស្រុកបាណន់ ដឹកនាំកម្លាំងចុះដល់ខ្នងផ្ទះ ពង្រឹងសុវត្ថិភាព និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋយ៉ាងកក់ក្តៅ
ខេត្តបាត់ដំបង÷ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, លោក វរសេនីយ៍តហេង បារាំង អធិការនគរបាលស្រុកបាណន់ បានបង្ហាញនូវវីរភាពជាថ្នាក់ដឹកនាំគំរូ និងស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានដឹកនាំកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាលទាំង ៨ ចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីបម្រើ និងដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។សកម្មភាពចុះជួបពលរដ្ឋដោយផ្ទាល់និងការអប់រំសព្វផ្សាយនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម កន្ទឺ១ និងកន្ទឺ២ បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ចុះយុទ្ធនាការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ក្នុងនោះ កម្លាំងជំនាញសម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់៖ការអប់រំសង្គមបានរៀបចំវេទិកាផ្សព្វផ្សាយចំនួន ៤លើក ដល់ពលរដ្ឋចំនួន ៥៥នាក់ (ស្រី ២៩នាក់)។សុវត្ថិភាពអាយុជីវិត ផ្តោតសំខាន់លើការយល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជាកិច្ចការងារចាំបាច់ក្នុងការការពារសុវត្ថិភាពជូនអ្នកភូមិ។សេវាសាធារណៈដល់ខ្នងផ្ទះកាត់បន្ថយការចំណាយនិងពេលវេលា ឆ្លុះបញ្ចាំងពីមនសិការវិជ្ជាជីវៈដ៏ខ្ពង់ខ្ពស់ លោកអធិការ ហេង Read more










