ត្អូញត្អែរពេញ ច្រកទ្វារភ្នំដិន អាជីវកររិះគន់លោកនាយប៉ុស្តិ៍ថ្មីថា បើកដៃឲ្យទំនិញគេចពន្ធហូរចូលជាថ្នូរ និងការបង់លុយ លើតុ ក្រោមតុ
ខេត្តតាកែវ ៖ លោក ឈួនសុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អាជីវករ និងអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងដែន ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធប្រមូលលុយ “លើតុ ក្រោមតុ” ពីក្រុមឈ្មួញដឹកទំនិញពីប្រទេសវៀតណាមចូលមកកម្ពុជា។តាមប្រភពពីអាជីវករបានទម្លាយឱ្យដឹងថា ចាប់តាំងពីលោក វរសេនីយ៍ឯក ឈួន សុវណ្ណនរា ឡើងកាន់តំណែងជានាយប៉ុស្តិ៍ថ្មីមក ភាពមិនប្រក្រតីបានកើតឡើង យ៉ាងខ្លាំងក្លា។ លោកត្រូវបានគេចោទប្រកាន់ថា បានដាក់ពង្រាយកម្លាំងមន្ត្រីក្រោមឱវាទ រួមទាំងជនស៊ីវិលដើរតួជា “មេការ” ចាំរាប់ក្បាលឡាន និងប្រមូលលុយពីឈ្មួញដែលដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ផ្សេងៗ។ សកម្មភាពនេះត្រូវបានគេរាយការណ៍ថា កើតឡើងទាំងយប់ទាំងថ្ងៃ ហាក់បីដូចជាមិនខ្លាចញញើតច្បាប់ទាល់តែសោះ។បើមិនបង់លុយ តាមការកំណត់គឺមិនអាចឆ្លងឡានបានឡើយ នេះគឺជាសម្រែកដង្ហោយពីក្រុមអាជីវករ ដែលបានត្អូញត្អែរថា ពួកគេគ្មានជម្រើសក្រៅពីការបង់លុយតាមការបង្គាប់របស់លោកនាយប៉ុស្តិ៍នោះទេ ដើម្បីឱ្យការរកស៊ីអាចបន្តទៅមុខបាន។ សកម្មភាពនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមន្ត្រីក្រោមឱវាទមួយចំនួនដែលមានមនសិការ សម្តែងការមិនពេញចិត្តចំពោះការដឹកនាំបែបបក្សពួកនិយមនេះផងដែរ។ប្រភពផ្ទៃក្នុងពីច្រកទ្វារភ្នំដិន បានបង្ហើបថា ការហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់លោក ឈួន Read more










