កំពង់ស្ពឺ៖ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ និងការបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានបង្ហាញស្នាដៃយ៉ាងត្រចះត្រចង់ ក្នុងការល្បាត និងបង្ក្រាបមុខសញ្ញាគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋាន។
កាលពីល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញដឹកនាំដោយ លោក វរ:សេនីយ៍ទោ សាវ សុភក្តីបានឆ្មក់ចូលចំណុចរោងទុកចោល ក្នុងភូមិត្រពាំងអំពិល ឃុំចាន់សែន និងបានឃាត់ខ្លួនជនសង្ស័យ ២នាក់៖
១. ឈ្មោះ ទ្រីស៊ុក(ហៅ អានួន)អាយុ ៣០ឆ្នាំ
២. ឈ្មោះ សៀស៊ីមអាយុ ៤០ឆ្នាំ
វត្ថុតាងដែល សមត្ថកិច្ចនគរបាលដករហូតបានរួមមាន÷
ម្សៅក្រាមពណ៌ស (សង្ស័យជាគ្រឿងញៀន) ចំនួន ០៣ កញ្ចប់មធ្យម
ម៉ូតូ ០២គ្រឿង និងទូរស័ព្ទដៃ ០២គ្រឿង
កាំបិតផ្គាក់ ០១ដើម និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមច្បាប់។
កការកោតសរសើរនេះគឺជាជោគជ័យថ្មីមួយទៀតដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់កងកម្លាំងនគរបាលខេត្តកំពង់ស្ពឺក្នុងការធានាសុវត្ថិភាពភូមិឃុំជូនប្រជាពលរដ្ឋនិងលុបបំបាត់បទល្មើសគ្រឿងញៀនឲ្យអស់ពីមូលដ្ឋា។ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន

