កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រូវមានទី១

​បន្ទាយមានជ័យ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំ “ក” សាលាខេត្តបន្ទាយមានជ័យ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តគោលនយោបាយ  ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦។

​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ផាន់ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

​ក្នុងឱកាសនោះដែរ លោក ឧត្ថមសេនីយ៍ត្រីស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្ដមសេនីយ៍ត្រីបោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រតិភូដែលរួមមាន៖​លោកប្រធានមន្ទីរជំនាញពាក់ព័ន្ធ​លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ទាំង៩
​កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីធានាឱ្យបាននូវសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
​តាមរយៈរបាយការណ៍បូកសរុបប្រចាំត្រីមាសទី១នេះ បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដី ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ និងការផ្តល់សេវាសន្តិសុខជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ៕ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន