ក្រុមប្រឹក្សាខេត្តប៉ៃលិនបើកកិច្ចប្រជុំសាមញ្ញាលើកទី ២៥ អាណត្តិទី ៥ដើម្បីពង្រឹងការងារអភិវឌ្ឍន៍និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ
ខេត្តប៉ៃលិន÷នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ជាចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកជាច្រើនរូបផងដែរ។ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៤។ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត។ពិនិត្យ និងអនុម័តដីកាស្តីពីប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល ១២ខែ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។ពិនិត្យ និងអនុម័តពាក្យសុំច្បាប់របស់សមាជិកក្រុមប្រឹក្សាខេត្ត និងពិភាក្សាលើបញ្ហាផ្សេងៗ។លលោកជំទាវបណ្ឌិតបានស្រីមុំបានមានប្រសាសន៍ក្រើនរំលឹកដល់មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវទុកចោលឡើយ។ ជាពិសេស ត្រូវគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរបស់បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដោយត្រូវសហការជួយសម្របសម្រួលស្វែងរកការងារធ្វើជូនពួកគាត់។ជាមួយគ្នានេះ Read more










