បង្ក្រាបសម្បុក Scam ធំមួយកន្លែងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឈ្មោះចូលខុនដូ R&F ឃាត់ខ្លួនជាន់បរទេសជាច្រើននាក់និងដកហូត ឧបករណ៍បច្ចេកវិទ្យារាប់ពាន់គ្រឿង
ភ្នំពេញ÷នៅក្នុងកិច្ចប្រតិបត្តិការដ៏ក្តៅគគុកមួយ រយៈពេលពីរថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាល និងឈានទៅបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដ៏ធំមួយ កន្លែង ស្ថិតនៅក្នុង អាគារខុនដូ R&F ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងក្រោមបទបញ្ជាដាច់ណាត់របស់ ឃួងស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះមានការចូលរួមសហការយ៉ាងសកម្មពីសំណាក់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ផ្ទាល់ពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញផងដែរ។ លទ្ធផលនៃការឆែកឆេរ ររកឃើញសំបុក÷Scams ចំនួន៣៧ បន្ទប់ជាលទ្ធផលនៃការចុះអនុវត្តវិធានការច្បាប់ ក្រុមការងារចម្រុះបានរកឃើញបន្ទប់ខុនដូរដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបចំនួន៣៧បន្ទប់ ដែលត្រូវបានបែងចែកតាមបណ្តាអគារនានា ដូចខាងក្រោម៖អាគារ អេ១.ចំនួន ៥ បន្ទប់អាគារ អេ២ Read more








