មិនរួចខ្លួនឡើយ! មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវអាវុធហត្តរាជធានីភ្នំពេញក្រសោបបាន។ជាមួយថ្នាំញៀនជាង១គីឡូក្រាមបញ្ជូនទៅតុលាការ

​ភ្នំពេញ÷ ក្រោយពីបានបើកការស្រាវជ្រាវ និងតាមដានយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនថ្ងៃមក ម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់។

​ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវលំ ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ឌីគឹមលាង ភេទប្រុស អាយុ ២៩ឆ្នាំ។
​នៅក្នុងកិច្ចប្រតិបត្តិការនោះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងសរុបរួមមាន៖
សសារភាពញៀនក្រាមពណ៌ស ចំនួន ២១កញ្ចប់ (ធំ-តូច) ដែលមានទម្ងន់សរុបរហូតដល់ ១២១១,៤០ក្រាម (ស្មើនឹង ១គីឡូក្រាម ២ខាំ និង ១១,៤០ក្រាម)។ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន÷ ចំនួន ០៣គ្រឿង។
ដបសម្រាប់ជក់គ្រឿងញៀន÷ ចំនួន ០១ ព្រមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
​បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងជាធរមាន ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ លោក វងសុខរដ្ឋា ហៅប្រម៉ាញ់ 01