លោកស្នងការរងពីររូប ដឹកនាំមន្ត្រីនគរបាលខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ស្តីពីការបើកផ្តល់បៀវត្ស ននិងប្រាក់ឧបត្ថម្​

​ខេត្តប៉ៃលិន÷នារសៀលថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញផ្ទាល់ពី ពីលោកឧត្តមសេនីយ៍ទោសេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។
​នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុកម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស និងលោកឧត្តមសេនីយ៍ត្រី ឃុនជី វន្ត ស្នងការរងទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីវិធានការអនុវត្តលើការបើកផ្តល់បៀវត្ស និងប្រាក់ឧបត្ថម្ភគោលនយោបាយ ជូនមន្ត្រីនគរបាលជាតិកម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom)។
​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្រោមសហធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូ អ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។
​កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងយន្តការការងារ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា ក្នុងការបើកផ្តល់ប្រាក់បៀវត្ស ក៏ដូចជាប្រាក់ឧបត្ថម្ភគោលនយោបាយផ្សេងៗ ជូនដល់បងប្អូនមន្ត្រីនគរបាលជាតិកម្ពុជា ស្របតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ៕
ដោយលោក ស.សារឿន