បង្ក្រាបសម្បុក Scam ធំមួយកន្លែងសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឈ្មោះចូលខុនដូ R&F ឃាត់ខ្លួនជាន់បរទេសជាច្រើននាក់និងដកហូត ឧបករណ៍បច្ចេកវិទ្យារាប់ពាន់គ្រឿង

​ភ្នំពេញ÷នៅក្នុងកិច្ចប្រតិបត្តិការដ៏ក្តៅគគុកមួយ រយៈពេលពីរថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាល និងឈានទៅបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដ៏ធំមួយ កន្លែង ស្ថិតនៅក្នុង អាគារខុនដូ R&F ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
​ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងក្រោមបទបញ្ជាដាច់ណាត់របស់ ឃួងស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងនោះមានការចូលរួមសហការយ៉ាងសកម្មពីសំណាក់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ផ្ទាល់ពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញផងដែរ។ លទ្ធផលនៃការឆែកឆេរ ររកឃើញសំបុក÷Scams ចំនួន៣៧ បន្ទប់
​ជាលទ្ធផលនៃការចុះអនុវត្តវិធានការច្បាប់ ក្រុមការងារចម្រុះបានរកឃើញបន្ទប់ខុនដូរដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបចំនួន
៣៧បន្ទប់ ដែលត្រូវបានបែងចែកតាមបណ្តាអគារនានា ដូចខាងក្រោម៖
​អាគារ អេ១.ចំនួន ៥ បន្ទប់
​អាគារ អេ២ .ចំនួន ១០ បន្ទប់
​អាគារ អេ៣. ចំនួន ៤ បន្ទប់
​អាគារ អេ៤. ចំនួន ៨ បន្ទប់
​អាគារ អេ៥. ចំនួន ៥ បន្ទប់
​អាគារ អេ៨.ចំនួន ២ បន្ទប់
​អាគារ អេ៩ .ចំនួន ១ បន្ទប់

អាគារ បេ១១.ចំនួន ២ បន្ទប់ ការខុសខ្លួនមនុស្សនិងវត្ថុតាងចាប់ជម្រិតបច្ចេកវិទ្យា
​នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ១៦នាក់ (ស្រី)៣នាក់) ដែលក្នុងនោះត្រូវបានបែងចែកជាពីរករណី៖
ករណីជាប់ពាក់ព័ន្ធនឹងអំពើ Online scams ផ្ទាល់÷ចំនួន ៩ នាក់ (ស្រី ១ នាក់) ដែលទាំងអស់គ្នាជាជនជាតិវៀតណាម។
ករណីស្នាក់នៅខុសច្បាប់÷​ចំនួន ៧ នាក់ (ស្រី ២ នាក់) ក្នុងនោះរួមមានជនជាតិចិន ៦ នាក់ និងជនជាតិកូរ៉េខាងត្បូង ១ នាក់។
​ជាមួយគ្នានេះ សម្ភារៈបច្ចេកវិទ្យា និងឧបករណ៍បំរើឱ្យសកម្មភាពខុសច្បាប់រាប់ពាន់គ្រឿងត្រូវបានដកហូត រួមមាន៖
កុំព្យូទ័រ Allin One÷២០៥ គ្រឿង
ម៉ូនីទ័រ Monitor÷ ៤២ គ្រឿង
សុី ភីយូ (CPU)២១ គ្រឿង
កុំព្យូទ័រយួរដៃ (Laptop) ៥៤ គ្រឿង
​ទូរសព្ទដៃ ១,១៤០ គ្រឿង
ត្រាក្លែងក្លាយ៖ ៣ ត្រា
វវិធានការបន្តបច្ចុប្បន្នជាន់សង្ស័យរួមទាំងសម្ភារៈវត្ថុតាងទាំងអស ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ ដោយឡែក ចំពោះទីតាំងបន្ទប់ខុនដូរទាំង ៣៧ ដែលជាប់ពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចសម្រេចបិទឃ្លុំបេជាបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត៕រាយការណ៍ដោយលោកវង់សុខរដ្ឋា ហៅ ប្រម៉ាញ់០១