គំរូដ៏មុតស្រួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំផ្ទុះយុទ្ធនាការក្តៅ បង្ក្រាបនិងដកហូតឈើប្រភេទលេខ១ បានទាន់ពេលវេលា
ខេត្តកំពង់ធំ÷ក្រោមការបញ្ជាផ្ទាល់ និងការយកចិត្តទុកដាក់ខ្ពស់លើការងារការពារធនធានធម្មជាតិ យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់មួយត្រូវបានធ្វើឡើងយ៉ាងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០pre៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បានដឹកនាំសហការីផ្ទាល់ រួមដំណើរដោយលោក ម៉ុក ណារិន នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ ចុះទៅពិនិត្យ និងប្រគល់-ទទួលឈើប្រភេទលេខ១ (ឈើគគីរ) ដែលកម្លាំងជំនាញស្ទាក់ចាប់បាន នៅតំបន់អូរជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។សកម្មភាពដ៏ហ្មត់ចត់ និងការលះបង់របស់ លោ កឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រូវបានស្ដែងឡើងតាមរយៈការតាមដាន និងការប្រើប្រាស់វិធានការជំនាញយ៉ាងយប់ម៉ៅ។ លោកមេបញ្ជាការបានបញ្ជាក់ឱ្យដឹងថា ដោយមានកិច្ចសហការ និងទទួលបានព័ត៌មានច្បាស់ការណ៍ពីបណ្ដាញសម្ងាត់ ថាមានក្រុមកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ Read more










