បំបែកសំណុំរឿងចាស់! នគរបាលស្រុកសំពៅលូនចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាការ ពីបទ អំពើលួច!

​ខេត្តបាត់ដំបង÷ក្រោមការអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោក ឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយការសម្របសម្រួលនីតិវិធីច្បាប់ពី ឯកឧត្តម មាសចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរបាលយុត្តិធម៌ខេត្តបាត់ដំបង នៅតែបន្តបង្ហាញវីរភាព និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបបទល្មើស ដើម្បីរក្សាសន្តិសុខ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។

​ជាស្តែង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់បានសម្រេច កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១៣ និង ៣៥ នាទី នៅចំណុចក្រុមទី ០១ ភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ អអត្តសញ្ញាណជាន់សង្ស័យនិងការអនុវត្តដីកាចាប់ខ្លួន ​ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ទុំ ទិត្យ ភេទប្រុស អាយុ ៣៨ ឆ្នាំ (កើតថ្ងៃទី ០៥ ខែតុលា ឆ្នាំ ១៩Raster៨) មានទីលំនៅបច្ចុប្បន្ននៅក្រុមទី ០1 ភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
​ការចាប់ខ្លួននេះ គឺធ្វើឡើងដើម្បីអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ៩៨៥ ចុះថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥ ដែលចេញដោយលោក ផាង លីសៀត ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធពីបទ “អំពើលួច” ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៥ កន្លងទៅ នៅចំណុចក្រុមទី ០៦ ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

កកោតសរសើរចំពោះសមត្ថកិច្ច ទោះបីជាករណីបទល្មើសនេះបានប្រព្រឹត្តឡើងតាំងពីឆ្នាំ ២០២៥ ក៏ដោយ ប៉ុន្តែស្មារតីទទួលខុសត្រូវ និងការតាមដានយ៉ាងយកចិត្តទុកដាក់របស់កម្លាំងនគរបាលស្រុកសំពៅលូន មិនបានធូររលុងឡើយ។ នេះឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ មិនព្រលែងដៃចំពោះជនល្មើស និងការការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
​បច្ចុប្បន្ន ជនត្រូវចោទខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន រៀបចំសំណុំរឿង និងបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕ សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ ប្រម៉ាញ់ជាយដែន