ម៉ឺងម៉ាត់បំផុតអភិបាលខេត្តប៉ៃលិនបញ្ជាឲ្យបោសសំអាតបទល្មើស Online Scamsឲ្យអស់ពីភូមិសាស្ត្រខេត្ត
ខេត្តប៉ៃលិន÷ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន បានបើកកិច្ចប្រជុំយ៉ាងក្តៅគគុកមួយ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងដាក់ចេញនូវផែនការអនុវត្តបន្ត ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីភូមិសាស្រ្តខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជា។កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់របស់ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ការងារអាទិភាពខ្ពស់បំផុតស្របតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាលនៅក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការងារទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាកិច្ចការអាទិភាព និងជាការងារដ៏ចម្បងបំផុត សម្រាប់អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ លោកស្រីបានដាស់តឿនឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព ស្របតាមបទបញ្ជាដាច់ណាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។លោកស្រីបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់បន្ថែមអំពីវិធានការសំខាន់ៗ រួមមាន៖ ការបន្តយុទ្ធនាការទប់ស្កាត់ Read more










