ឆ្ងល់ណាស់ព្រំដែនរឹតបន្តឹងតែមេខ្យល់ដឹកពលករធ្លាយដូចទឹក ក្រោយផ្ទុះការរិះគន់ទើបសមត្ថកិច្ចក្របួចបានម្នាក់
ខេត្តបាត់ដំបង÷មហាជនកំពុងដាក់ការសង្ស័យ និងរិះគន់យ៉ាងខ្លាំង ចំពោះចន្លោះប្រហោងនៃការគ្រប់គ្រងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខណៈដែលរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យរឹតបន្តឹងសន្តិសុខ ប៉ុន្តែនៅមូលដ្ឋានផ្ទាល់ បែរជាលេចឡើងនូវភាពធូររលុងគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណា ក្រោយមានការរិះគន់ក្តៅៗលើបណ្តាញសង្គម កម្លាំងសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបន្ទាន់ ឈានទៅឃាត់ខ្លួនមេខ្យល់បានម្នាក់ភ្លាមៗផងដែរ។ សសកម្មភាពមេខ្យល់ធ្វើឡើងយ៉ាងរលូនកណ្ដាលថ្ងៃត្រង់។ យោងតាមប្រភពព័ត៌មាន និងវីដេអូដែលបានបែកធ្លាយ កាលពីវេលាម៉ោង ១០:៤៨នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ សកម្មភាពក្រុមមេខ្យល់បានប្រើប្រាស់ម៉ូតូចំនួន ០៣ គ្រឿង ដឹកពលករខ្មែរចំនួន ៨ នាក់ មកទម្លាក់នៅទល់មុខខ្លោងទ្វារវត្តគីឡូ ៩ រួចឱ្យរត់តម្រង់ទៅអូរព្រំដែនខាងលិចផ្លូវ ដើម្បីឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ។ស្ថិតនៅចំណុចភូមិសាស្ត្រគីឡូ ៩ ភូមិគីចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណុចនេះ គឺជាតំបន់គ្រប់គ្រង និងទទួលខុសត្រូវផ្ទាល់របស់កម្លាំងនគរបាលប៉ុស្តិ៍គីឡូ ៩ Read more










