ក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលស្រុកភ្នំព្រឹក កម្លាំងចម្រុះបានចុះយាមល្បាតនិងពិនិត្យបទល្មើសនានានៅតាមដងផ្លូវក្នុងភូមិសាស្ត្រ

​ខេត្តបាត់ដំបង÷ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពសង្គម ព្រមទាំងទប់ស្កាត់រាល់បទល្មើសនានាឱ្យបានទាន់ពេលវេលា យប់ថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំខាល អដ្ឋស័ក ព.ស.២៦៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក សុង សុភ័ក្ដ្រ អភិបាល នៃគណៈអភិបាលស្រុកភ្នំព្រឹក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកភ្នំព្រឹក បានចាត់តាំង លោក សុិន លន់ អភិបាលរងស្រុក ឱ្យដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះប្រតិបត្តិការពិនិត្យបទល្មើស និងរឹតបន្តឹងការអនុវត្តច្បាប់នៅតាមដងផ្លូវលេខ៥៩ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ​នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការពិនិត្យទៅលើដានបទល្មើសផ្សេងៗ ដូចជាការចរាចរណ៍ខុសច្បាប់ ការដឹកជញ្ជូនទំនិញគេចពន្ធ និងការពិនិត្យអាវុធជាតិផ្ទុះ ដើម្បីធានាបាននូវការរស់នៅប្រកបដោយភាពកក់ក្តៅ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បន្ថែមពីលើនេះ ក្រុមការងារក៏បានធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយដល់អ្នកធ្វើដំណើរតាមដងផ្លូវ Read more

បង្ក្រាបទាន់ចិត្ត! សមត្ថកិច្ចក្រុងប៉ោយប៉ែតវែកមុខចាប់ខ្លួនជនសង្ស័យ និងមេបញ្ចាំខុសច្បាប់ ដកហូតម៉ូតូជាច្រើនគ្រឿង និងអំពាវនាវឲ្យម្ចាស់ពិតប្រាកដមកទទួលយកវិញ

​ខេត្តបន្ទាយមានជ័យ÷ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឿមសារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចាត់ចែងយ៉ាងម៉ឺងម៉ាត់ពីលោកវរសេនីយ៍ទោ ព្រហ្មពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានទៅដល់ការបង្ក្រាបករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូយកទៅបញ្ចាំ) និងឃាត់ខ្លួនបានទាំងជនសង្ស័យ ព្រមទាំងមេបញ្ចាំខុសច្បាប់ ដោយដកហូតបានម៉ូតូជាច្រើនគ្រឿងត្រឡប់មកវិញ។ ដំណើររឿងនឹងការបើកសំណុំរឿងស្រាវជ្រាវ​យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៨:៣០ នាទី កម្លាំងជំនាញបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ សេន មុំ ភេទស្រី អាយុ ៥៤ ឆ្នាំ (ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត)។ ជនរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ មានជនសង្ស័យឈ្មោះ យឿនឧត្តម ហៅ ដំ ភេទប្រុស Read more

ក្រឡុកមិនរួច! កម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្ក្រាបដូចភ្នែកបន្ទោល ក្រុមចោលឆក់កាបូបនារីជនជាតិឥណ្ឌូនេស៊ី

​ខេត្តបន្ទាយមានជ័យ÷ក្រោមការដឹកនាំនិងចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់ខ្ពស់ពី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងជំនាញនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បាននិងកំពុងបើកយុទ្ធនាការចុះស្រាវជ្រាវ និងបង្ក្រាបរាល់មុខសញ្ញាបទល្មើសគ្រប់ប្រភេទ ដូចភ្លៀងរលឹម ដើម្បីការពារសន្តិសុខ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។​ជាស្តែង យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០២:៣០ នាទីរំលងអធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ANlSA WULANDARl ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ជាបុគ្គលិកក្រុមហ៊ុន បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ Read more

ក្រឡុកមិនរួច! កម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្ក្រាបដូចភ្នែកបន្ទោល ក្រុមចោលឆក់កាបូបនារីជនជាតិឥណ្ឌូនេស៊ី

​ខេត្តបន្ទាយមានជ័យ÷ក្រោមការដឹកនាំនិងចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការយកចិត្តទុកដាក់ខ្ពស់ពី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងជំនាញនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បាននិងកំពុងបើកយុទ្ធនាការចុះស្រាវជ្រាវ និងបង្ក្រាបរាល់មុខសញ្ញាបទល្មើសគ្រប់ប្រភេទ ដូចភ្លៀងរលឹម ដើម្បីការពារសន្តិសុខ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។​ជាស្តែង យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០២:៣០ នាទីរំលងអធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ANlSA WULANDARl ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ជាបុគ្គលិកក្រុមហ៊ុន បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ Read more

ជំនាញខាងលក់លួចតែចុងក្រោយសល់តែឡាននិងទំនិញ! កម្លាំងនគរបាលស្រុកកំរៀងវាយបំបែកសម្បុកស្តុក បារីរត់ពន្ធឆ្លងដែនខុសច្បាប់ ដកហូតវត្ថុតាងសន្ធឹកសន្ធាប់

​ខេត្តបាត់ដំបង÷ ក្រុមឈ្មួញទុច្ចរិតដែលបំផ្លាញស្ថិរភាពសេដ្ឋកិច្ច និងលួចលាក់ធ្វើសកម្មភាពខុសច្បាប់ ហាក់មិនអាចលាក់ខ្លួនពួនអាត្មាបានទៀតឡើយ ក្រោមក្រសែភ្នែកដ៏មុតស្រួចរបស់ប្រជាពលរដ្ឋ និងកិច្ចសហការបង្ក្រាបយ៉ាងទាន់ពេលវេលាពីសំណាក់សមត្ថកិច្ច។ ជាក់ស្តែង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក ឈានទៅដល់ការដកហូតបារីរត់ពន្ធឆ្លងដែនខុសច្បាប់សរុបចំនួន ១០៦កេស ដែលលាក់ទុកក្នុងរថយន្ត និងផ្ទះមួយកន្លែង ត្រៀមបម្រុងនាំឆ្លងដែនទៅប្រទេសថៃ។​យោងតាមរបាយការណ៍ផ្លូវការពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥០នាទី ផ្អែកលើស្មារតីទទួលខុសត្រូវខ្ពស់ និងការផ្តល់ព័ត៌មានយ៉ាងរហ័សពីប្រជាពលរដ្ឋល្អ ស្តីពីវត្តមានរថយន្តសង្ស័យមួយគ្រឿង ម៉ាក WULING YANGGUANG ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-5762 ដែលចតចោលដោយគ្មានម្ចាស់នៅក្នុងភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង កម្លាំងផ្នែកជំនាញបានសហការភ្លាមៗជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី។ ដោយមានការសម្របសម្រួល និងអនុញ្ញាតផ្ទាល់ពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបើកការត្រួតពិនិត្យរថយន្តនោះ និងបានរកឃើញបារីចំនួន Read more

ក្រញាំច្បាប់ជាន់លើមុខសញ្ញាគ្រឿងញៀន! ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បង្ក្រាបដកហូតបានទាំងថ្នាំញៀន និងអាវុធជាច្រើន ឃាត់ខ្លួនជនសង្ស័យ ៧នាក់ បញ្ជូនទៅតុលាការ

ខេត្តស្វាយរៀង÷ក្រោមការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ និងម៉ឺងម៉ាត់ពីឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម បង់ ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្មមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ (ស្រី ០១នាក់) ព្រមទាំងដកហូតបានវត្ថុតាងថ្នាំញៀន និងអាវុធមួយចំនួនធំ។​ប្រតិបត្តិការដ៏ជោគជ័យ និងទទួលបានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍។ ប្រតិបត្តិការនេះក៏មានការសម្របសម្រួលផ្ទាល់ពីលោក ហួត វិចិត្រ Read more

វិនាសសាសនា! ព្រះសង្ឃ ៥អង្គនៅវត្តសំរោងលើ ត្រូវផ្សឹកទាំងអាម៉ាស់ និងបញ្ជូនទៅតុលាការ ក្រោយរកឃើញប្រើប្រាស់គ្រឿងញៀន និងចាក់សាក់ឱ្យស្រី

​ខេត្តបាត់ដំបង÷សាសនាជាទីគោរពសក្ការៈរបស់ពុទ្ធបរិស័ទ ត្រូវបានបុគ្គលក្នុងគ្រងស្បង់ចីវរមួយចំនួនធ្វើឱ្យសៅហ្មងយ៉ាងខ្លាំង។ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរមូលដ្ឋាន គណៈសង្ឃនាយក និងមន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបង បានចុះស្រាវជ្រាវ និងបង្ក្រាបករណីមិនប្រក្រតីមួយ ស្ថិតនៅវត្តសំរោងលើ ក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោយពីមានការបែកធ្លាយវីដេអូអាស្រូវនៅលើបណ្តាញសង្គម ករណីព្រះសង្ឃធ្វើសកម្មភាពចាក់សាក់លើរាងកាយស្ត្រីភេទ។​នៅក្នុងប្រតិបត្តិការចុះពិនិត្យជាក់ស្តែងនោះ មន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ចបានឈានទៅដល់ការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើព្រះសង្ឃដែលគង់នៅក្នុងវត្ត។ ជាលទ្ធផល អាជ្ញាធរបានរកឃើញព្រះសង្ឃចំនួន ៥ អង្គ មានផ្ទុកសារធាតុញៀនក្នុងខ្លួនយ៉ាងច្បាស់ក្រឡែត រួមមាន៖១. ឈ្មោះ តោ សុផាត២. ឈ្មោះ ចាន ឌីណា៣. ឈ្មោះ យួន មករា៤. ឈ្មោះ វ៉ាត សុវណ្ណ៥. ឈ្មោះ កែ សុខហេង​ក្រៅពីការរកឃើញសារធាតុញៀននៅក្នុងខ្លួន Read more

សកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់ លោកសេងគន្ធ ដឹកនាំកម្លាំងជំនាញចុះពិនិត្យ និងផ្សព្វ ផ្សាយច្បាប់ស្តីពីការគ្រប់គ្រង់ ជនបរទេសក្នុងមូលដ្ឋានខណ្ឌមានជ័យ

​ភ្នំពេញ÷ នៅក្នុងយុទ្ធនាការពង្រឹងសន្តិសុខសង្គម និងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នាព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំបញ្ជាកម្លាំងជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ព្រមទាំងត្រួតពិនិត្យការគ្រប់គ្រងជនបរទេសដែលកំពុងស្នាក់នៅក្នុងមូលដ្ឋានយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត។​សកម្មភាពចុះពង្រឹងមូលដ្ឋានផ្ទាល់នេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់គណៈអភិបាលខណ្ឌមានជ័យក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិធានការគន្លឹះក្នុងការគ្រប់គ្រងសន្តិសុខឱ្យបានហ្មត់ចត់ ដោយផ្ដោតលើគោលបំណងសំខាន់ៗរួមមាន៖ការផ្សព្វផ្សាយនិងពង្រឹងការយល់ដឹងខាងផ្លូវច្បាប់ ជម្រុញ និងដាស់តឿនដល់ម្ចាស់ទីតាំងស្នាក់នៅ ម្ចាស់ផ្ទះជួល និងខុនដូទាំងអស់ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីកាតព្វកិច្ចគតិយុត្តិ និងការទទួលខុសត្រូវក្នុងការរាយការណ៍ពីវត្តមានជនបរទេសមកអាជ្ញាធរមានសមត្ថកិច្ច។ ការបង្ក្រាបនិងបង្ការទប់ស្កាត់ជាមុន÷ ធ្វើការត្រួតពិនិត្យដោយផ្ទាល់លើឯកសារស្នាក់នៅ លិខិតឆ្លងដែន (Passport) និងប័ណ្ណការងារ (Work Read more

ក្រុងប៉ោយប៉ែត កម្លាំងជំនាញបើកកិច្ចប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម នៅចំណុច ស្តារវី ហ្កាស ឃាត់ខ្លួនមនុស្ស ប្រុស ស្រីសរុប១៤១នាក់

​ខេត្តបន្ទាយមានជ័យ÷ ក្រោមការអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សឿមសារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមនឹងការយកចិត្តទុកដាក់ដឹកនាំយ៉ាងម៉ឺងម៉ាត់ពី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានបើកយុទ្ធនាការស្រាវជ្រាវ និងចុះបង្ក្រាបយ៉ាងក្តៅគគុកដូចភ្លៀងរលឹម ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីបានជាបន្តបន្ទាប់។ ​ប្រតិបត្តិការដ៏ជោគជ័យនេះ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ទោ កែវ ដុល អធិការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោយបានចុះទៅបង្ក្រាបចំគោលដៅនៅចំណុចស្តារវីហ្កាស និងបានឃាត់ខ្លួនមនុស្សប្រុស-ស្រីសរុបចំនួន ១៤១នាក់ យកមកធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់វិធានការតាមច្បាប់។ ​យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ទោកែវ ដុល បានឱ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការនេះ ដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ លទ្ធផលនៃការវាយតម្លៃ និងធ្វើតេស្តរកសារធាតុញៀនត្រូវបានបែងចែកជាពីរករណីរួមមាន៖​ករណីទី១. Read more

បំបែកសម្បុកគ្រឿងញៀនក្នុងស្រុកស្វាយចេក! នគរបាលបញ្ជូនជនសង្ស័យប្រុស-ស្រី ៨នាក់ ព្រមទាំងថ្នាំញៀនជិត ៣០០គ្រាប់ទៅតុលាការ

​ខេត្តបន្ទាយមានជ័យ÷កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួមជាមួយវត្ថុតាងជាច្រើនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ បន្ទាប់ពីបើកប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់យ៉ាងក្តៅគគុក។ ​យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា ប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះ គឺត្រូវបានធ្វើឡើងក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន។ ​ជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់កម្លាំងជំនាញ ជនសង្ស័យទាំង ៨នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ដូចខាងក្រោម៖ គោលដៅទី១.ការឃាត់ខ្លួនដំបូង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៦ ​វេលាម៉ោង Read more