ទឹកចិត្តមនុស្សធម៌ដ៏កក់ក្តៅ លោកស្រី ឡុង បូណារេត ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនមន្ត្រីរតនាគារខេត្តតាកែវ ដែលកំពុងមានជំងឺ

​ខេត្តតាកែវ÷ ស្តែងចេញពីមនោសញ្ចេតនាជិតស្និទ្ធ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីរាជការ ក៏ដូចជាសមាជិកាសមាគម នាcontextរសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ លោកស្រី ឡុង បូណារេត អភិបាលរងខេត្តតាកែវ និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្ត បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូន លោកស្រី លឹម គិត ដែលជាមន្ត្រីរតនាគារខេត្តតាកែវ និងជាសមាជិកាសមាគមនារីខេត្ត។ ​សកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ ត្រូវបានធ្វើឡើងក្រោមការតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។ គណៈប្រតិភូបានធ្វើដំណើរទៅសួរសុខទុក្ខផ្ទាល់ដល់គេហដ្ឋានរបស់ លោកស្រី លឹម គិត ដែលស្ថិតនៅភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្នុងឱកាសដែលរូបលោកស្រីទើបតែបានចេញពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងកំពុងបន្តសម្រាកថែទាំសុខភាពនៅផ្ទះ។ ​ក្នុងឱកាសជួបសម្តែងការគិតគូរនោះ Read more

បំបែកសំបុកគ្រឿងញៀននៅសំពៅលូន!នគរបាលស្រុកបង្ក្រាបជាបន្តបន្ទាប់ឃាត់ខ្លួនជនសង្ស័យ ៨នាក់ រួមនិងវត្ថុតាងជាច្រើន

​ខេត្តបាត់ដំបង÷ ក្រោមបទបញ្ជា និងការយកចិត្តទុកដាក់ខ្ពស់លើការរឹតបន្តឹងសន្តិសុខតាមមូលដ្ឋាន ពីសំណាក់ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្តែងជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៨នាក់(ស្រី០១នាក់)។ ​កិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះ ត្រូវបានបែងចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១.ការបង្ក្រាបក្នុងភូមិសាស្ត្រ ភូមិអូ​កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១២:០០ នាទីត្រង់ យោងតាមការចុះល្បាតការពារសន្តិសុខយ៉ាងសកម្ម កម្លាំងសមត្ថកិច្ចបានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ (ស្រី ០១នាក់) នៅចំណុចក្រុមទី០៩ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន។ ជនសង្ស័យទាំងនោះរួមមានឈ្មោះ៖ នាក់ នី, មិត្ត ឡាត់, កេត វល្លិល័ក្ខ, ឌឿន សុខឈាង, Read more

បង្ក្រាបក្រុមចោរលួចយ៉ាងសកម្ម និងឃាត់ខ្លួនមុខសញ្ញាចាស់ ៣នាក់ព្រមទាំងថ្នាំញៀននិងម៉ូតូជាច្រើនគ្រឿងមួយចំនួន

​ខេត្តបន្ទាយមានជ័យ៖ ក្រោមការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុក ឈានទៅឃាត់ខ្លួនក្រុមចោរលួចគាស់ទម្លុះទម្លាយយ៉ាងសកម្មចំនួន ៣នាក់ ដែលជាមុខសញ្ញាចាស់ ព្រមទាំងដកហូតបានគ្រឿងញៀន និងវត្ថុតាងម៉ូតូជាច្រើនគ្រឿង។ ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ។ ​យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៦ នេះ កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្តឹងជាបន្តបន្ទាប់ពីប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធនឹងករណីចោរកម្ម (លួចទូរស័ព្ទ, ម៉ូតូ, និងទូរទស្សន៍) ដែលបានកើតឡើងយ៉ាងអនាធិបតេយ្យនៅក្នុងភូមិសាស្ត្រសង្កាត់ចំនួន ៤ នៃក្រុងសិរីសោភ័ណ។ ​ក្រោយទទួលបញ្ជា និងបណ្តឹងភ្លាម កម្លាំងជំនាញបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណ និងឈានទៅបង្ក្រាបបានក្រុមជនសង្ស័យទាំង ៣នាក់។ គួររំលឹកផងដែរថា ជនសង្ស័យទាំងនេះ សុទ្ធសឹងតែជាមុខសញ្ញាចាស់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ Read more

សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់រថយន្តដឹកពងមាន់ល្មើសច្បាប់ ៩០,០០០គ្រាប់ បញ្ជូនទៅក្រសួងជំនាញ

​ខេត្តព្រះសីហនុ÷ វិធានការរឹតបន្តឹង និងទប់ស្កាត់ការចរាចរណ៍ផលិតផលសត្វខុសច្បាប់ ដើម្បីធានាសុវត្ថិភាពម្ហូបអាហារជូនប្រជាពលរដ្ឋ នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុក។ ជាក់ស្តែង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីជំនាញបានសហការជាមួយកម្លាំងសមត្ថកិច្ច ចុះស្ទាក់ឃាត់រថយន្តដឹកជញ្ជូនពងមាន់មួយគ្រឿង ដែលផ្ទុកពងមាន់សរុបប្រមាណ ៩០,០០០គ្រាប់ នាំចូលពីប្រទេសវៀតណាម។​ប្រតិបត្តិការនេះ បានធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិបត់គគីរ ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងអំឡុងពេលដែលមន្ត្រីជំនាញកំពុងបំពេញបេសកកម្មត្រួតពិនិត្យការដឹកជញ្ជូនសត្វ និងផលិតផលមានដើមកំណើតពីសត្វ។​ក្រោយរកឃើញភាពមិនប្រក្រតី កម្លាំងសមត្ថកិច្ចបានសម្រេចដកហូត និងបញ្ជូនទាំងរថយន្ត រួមទាំងវត្ថុតាងពងមាន់ទាំង ៩ម៉ឺនគ្រាប់នោះ ឆ្ពោះទៅកាន់រាជធានីភ្នំពេញភ្លាមៗ ដើម្បីប្រគល់ជូនស្ថាប័នមានសមត្ថកិច្ចថ្នាក់លើ ក្នុងការបន្តនីតិវិធីច្បាប់។​នាពេលនេះ មន្ត្រីជំនាញកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យយ៉ាងម៉ត់ចត់លើឯកសារគតិយុត្ត វិញ្ញាបនបត្របញ្ជាក់ភូតគាមអនាម័យ និងនីតិវិធីនៃការនាំចូល ថាតើបានអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជាដែរឬទេ។ អង្គភាពព័ត៌មានយើងខ្ញុំ នឹងបន្តតាមដាន និងផ្សាយជូនព័ត៌មានលម្អិតបន្ថែមទៀត ជុំវិញចំណាត់ការផ្លូវច្បាប់លើករណីមួយនេះ៕សម្រួលអត្ថបទ÷ដោយលោក មុត ចិត្រា ហៅ Read more

ទឹកចិត្តថ្នាក់ដឹកនាំ! លោកវរសេនីយ៍ទោ ហេង បារាំង អធិការស្រុកបាណន់ ចុះសួរសុខទុក្ខមន្ត្រីនគរបាលប៉ុស្តិ៍ភ្នំសំពៅ ដល់មន្ទីរពេទ្យបង្អែកខេត្ត

​ខេត្តបាត់ដំបង÷ ស្តែងឱ្យឃើញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ នារសៀលថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក លោកវរសេនីយ៍ទោ ហេង បារាំង អធិការនៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានដឹកនាំសហការី និងមន្ត្រីក្នុងអង្គភាព អញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ម៉ី រតនា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។​លោកអនុសេនីយ៍ឯក ម៉ី រតនា បច្ចុប្បន្នកំពុងទទួលការសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ បន្ទាប់ពីលោកបានជួបប្រទះនូវស្ថានភាពជំងឺទឹកនោមផ្អែមធ្វើទុក្ខ រហូតឈានដល់ការកាត់ម្រាបជើង ដើម្បីការពារសុវត្ថិភាពសុខភាព។​នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោកវរសេនីយ៍ទោ ហេង បារាំង បានពាំនាំនូវការសាកសួរសុខទុក្ខ និងការគិតគូរពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានសម្តែងនូវការសោកស្តាយជាខ្លាំងចំពោះស្ថានភាពជំងឺរបស់លោកនាយរងប៉ុស្តិ៍។ Read more

លោកវរសេនីយ៍ឯក ប៉ូវ ណ្ណឌី ស្នងការរងដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែ និងប្រកាសតែងតាំងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ

​បាត់ដំបង÷ កាលពីព្រឹកថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី នាសាលប្រជុំអធិការដ្ឋាននគរបាលស្រុកបាណន់ បានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងប្រកាសតែងតាំងមុខតំណែងមន្ត្រីកងកម្លាំង។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងទទួលដឹកនាំស្រុកបាណន់ ដោយមានការចូលរួមសហការពី លោកវរសេនីយ៍ ទោ ហេង បារាំង អធិការនៃអធិការដ្ឋាននគរបាលស្រុកបាណន់។ សមាសភាពចូលរួមក្នុងឱកាសនោះ រួមមាន លោក-លោកស្រីអធិការរង, នាយ-នាយរងផ្នែក, នាយ-នាយរងប៉ុស្តិ៍, មន្ត្រីកងកម្លាំងចំណុះអធិការដ្ឋានស្រុកបាណន់ ព្រមទាំងកងកម្លាំងជាសិក្ខាកាមចុះកម្មសិក្សា សរុបចំនួន ៦០នាក់ (ស្រី Read more

​អព្ភូតហេតុលើភ្នំគីរីរម្យរកឃើញបុរសម្ចាស់ម៉ូតូម៉ាកADVដើរធ្លាក់បាត់ខ្លួនជិតមួយសប្តាហ៍ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ

​ខេត្តកំពង់ស្ពឺ÷យុទ្ធនាការស្វែងរកយ៉ាងក្តៅគគុកពេញមួយសប្តាហ៍ ត្រូវបានបញ្ចប់ដោយក្តីរំភើប លាយឡំនឹងការតក់ស្លុត បន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាលបានរកឃើញខ្លួន បុរសម្ចាស់ម៉ូតូ ADV ដែលបានបន្សល់ទុកលិខិតមួយច្បាប់ រួមនិងទូរស័ព្ទដៃនៅលើខ្នងភ្នំគិរីរម្យ។ ជនរងគ្រោះត្រូវបានរកឃើញក្នុងស្ថានភាពរងរបួសបាក់ដៃជើង និងមានរបួសជាច្រើនកន្លែងទៀត ប៉ុន្តែនៅមានជីវិតនៅឡើយ។អត្តសញ្ញាណជនរងគ្រោះ​ឈ្មោះ គន់ សុខហេង ​ភេទប្រុសប្រុស ​អាយុ ៣២ ឆ្នាំ ទីលំនៅបច្ចុប្បន្ន÷ ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ជាថ្ងៃដែលលោក គន់ សុខហេង បានបាត់ខ្លួន ដោយបន្សល់ទុកត្រឹមតែម៉ូតូមួយគ្រឿង ព្រមទាំងលិខិតមួយច្បាប់ និងទូរស័ព្ទដៃនៅលើកាបគ្រីម៉ូតូ បង្កឱ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងពីក្រុមគ្រួសារ និងមហាជន។ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦​ក្រោយការរុករកយ៉ាងយកចិត្តទុកដាក់អស់រយៈពេលប្រហែល ៨ ថ្ងៃ Read more

ចុះមូលដ្ឋានស្រុកម៉ាឡៃ៖ ការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ និងក្រុមការងារថ្នាក់ជាតិ ក្ក្នុងការឆ្លើយតបតម្រូវការជាក់ស្តែងរបស់ពលរដ្ធ

ខេត្តបន្ទាយមានជ័យ÷ រដ្ឋបាលស្រុកម៉ាឡៃ ក្រោមការដឹកនាំរបស់ លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុក បាននិងកំពុងបន្តបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ លើការបម្រើសេវាសាធារណៈ និងការដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានយ៉ាងសកម្ម និងមានប្រសិទ្ធភាពបំផុត។ ​ជាក់ស្តែង នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានអញ្ជើញចូលរួមក្នុងពិធី «វេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកម៉ាឡៃ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ជំទាវចាន់ ផល លឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ​ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងស្រុក មន្ត្រីរាជការនៃរដ្ឋបាលស្រុកម៉ាឡៃ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងអង្គភាព-ស្ថាប័នពាក់ព័ន្ធ Read more

អធិការដ្ឋាននគរបាលស្រុកសំពៅលូនបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមិថុនានិងចុះត្រួតពិនិត្យផ្ទាល់តាមបណ្ដាប៉ុស្តិ៍រដ្ឋបាល

​ខេត្តបាត់ដំបង÷នៅរសៀលថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែបន្ទាប់។​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ត្រី ផង់ សុភាព ស្នងការរង ទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកសំពៅលូន និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង។សមាសភាពអញ្ជើញចូលរួម​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៤៣នាក់ (ស្រី ០៦នាក់) រួមមាន៖ លោកវរ:សេនីយ៍ទោ ហ៊ុន ខេត ស្នងការរង ទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកសំពៅលូន លោកវរៈសេនីយ៍ទោ បួយ សសារ៉ាវុធ ស្នងការរង ទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកសំពៅលូន លោកវរៈសេនីយ៍ ទោ Read more

ព្រោះអកុសល!ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យឆាបឆេះរថយន្ត Alphard មួយគ្រឿងអស់ទាំងស្រុងនៅខណ្ឌជ្រោយចង្វារ

​ភ្នំពេញ÷ករណីអគ្គិភ័យដ៏រន្ធត់មួយបានកើតឡើង ដោយសារការឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះរថយន្តម៉ាក លុចស៊ុស អាល់ផាក (Alphard) ស៊េរីឆ្នាំ ២០១២ មួយគ្រឿង ខូចខាតទាំងស្រុង យ៉ាងអាសូរ។​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០:១៥ នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវវិមានឈ្នះ-ឈ្នះ ក្រុមទី១ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអណ្តាតភ្លើងចាប់ផ្តើមឆាបឆេះចេញពីរថយន្តយ៉ាងសន្ធោសន្ធៅ ដោយសារមូលហេតុឆ្លងចរន្តភ្លើងនៅក្នុងរថយន្ត បង្កជាអគ្គិភ័យលេបត្របាក់រថយន្តទំនើបមួយគ្រឿងនេះស្ទើរគ្មានសល់។​ក្រោយទទួលព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យ បានចេញអន្តរាគមន៍ភ្លាមៗ ដោយក្នុងនោះ៖រថយន្តការិយាល័យបង្ការនិងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន (ស្មើនឹង ៦ម៉ែត្រគូប)។រថយន្តពន្លត់អគ្គីភ័យជំនួយរបស់ ooclcជ្រោយចង្វារ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ Read more