អបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ”សាមគ្គីដើម្បីទីក្រុងស្អាត នៅមន្ទីរបរិស្ថានខេត្តប៉ៃលិន
ខេត្តប៉ៃលិន÷ប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១៣ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត”នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរបរិស្ថានខេត្តប៉ៃលិន មានប្រារព្ធពិសាធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១៣ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត»។ ពិធីនេះ ដឹកនាំដោយ លោក ស៊ុន យី នាយករងរដ្ឋបាលតំណាង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមានការចូលរួមពី លោកអភិបាលក្រុង លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកមេឃុំ ចៅសង្កាត់ មេភូមិ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៤៨៩ នាក់។ លោក ស៊ុន Read more










