ខេត្តបាត់ដំបង÷កម្លាំងនគរបាលស្រុកសង្កែ សហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយតូចចំនួន ២ករណីផ្សេងគ្នា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ (ស្រីម្នាក់)។
ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ លោក ឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
មន្ត្រីដឹកនាំកម្លាំងផ្ទាល់រួមមាន៖
លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ។
លោកវរសេនីយ៍ឯកពេជ្រ សារ៉ែន
អធិការនគរបាលក្រុងបាត់ដំបង។
កម្លាំងចម្រុះបានចុះអនុវត្តវិធានការនៅចំណុចឃុំអូរដំបង២ ស្រុកសង្កែ រហូតឈានដល់ការបង្ក្រាបបានជោគជ័យ។
វត្ថុតាដែលសមត្ថកិច្ចចាប់ដករហូតបានរួមមាន÷
ក្រោយការឆែកឆេរ សមត្ថកិច្ចដកហូតបាន៖
ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ២៦ថង់។
ទូរសព្ទដៃ ៤គ្រឿង និងម៉ូតូ ១គ្រឿង។
រួមទាំងសម្ភារៈវេចខ្ចប់ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានលោកវរសេនីយ៍ទោ យុត តុងហូចាត់ចែងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ដោយ មុត ចិត្រាប្រម៉ាញ់ជាយដែន

