កម្ពុជាបន្តសម្អាតឧក្រិដ្ឋកម្មបច្ចេកវិទ្យាជនជាតិចិន ចំនួន ៥០០នាក់ត្រូវបានបណ្ដេញចេញពីប្រទេស ពាក់ព័ន្ធនឹងករណីឆបោក តាមអនឡាញ

​ភ្នំពេញ÷ ក្នុងយុទ្ធនាការក្ដៅគគុកដើម្បីលុបបំបាត់បទល្មើសឆ្លងដែន កម្ពុជាបានសម្រេចបណ្ដេញជនជាតិចិនចំនួន ៥០០នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីរាវរកឃើញថាមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ និងការស្នាក់នៅខុសច្បាប់។ ​យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតចិន ដើម្បីចាត់វិធានការលើបុគ្គលទាំងនោះ។ ព័ត៌មានលម្អិត នៃនៃប្រតិបត្តិការចំនួនជនបរទេ សរុប ៥០០នាក់(ស្រី ១៣នាក់)។ ​

ការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams), ការលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់។ មធ្យោបាយដឹកជញ្ជូន÷ យន្តហោះពិសេស (Charter Flight)។ ​ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងច្រកទ្វារអាកាសយានដ្ឋានកងកេង (ខេត្តព្រះសីហនុ)។ ​ ការផ្ដាច់ញាចិត្តរបស់រាជរដ្ឋាភិបាល ​វិធានការបណ្ដេញចេញដ៏ធំនេះ បង្ហាញពីជំហរយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ៖ បោសសំអាតឧក្រិដ្ឋកម្មបច្ចេកវិទ្យា លុបបំបាត់រាល់សកម្មភាពខុសច្បាប់ដែលបង្កអសន្តិសុខដល់តំបន់ និងសកលលោក។ គ្មានការលើកលែង តាមស្វែងរក និងផ្ដន្ទាទោសមេខ្លោងដែលនៅពីក្រោយខ្នង។ ជួយសង្គ្រោះអ្នកដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការងារខុសច្បាប់ ដើម្បីឱ្យពួកគេមានសេរីភាព និងបានវិលត្រឡប់ទៅមាតុភូមិវិញ។ការប្ដេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវអន្តរជាតិដោយមិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីកម្ពុជាសម្រាប់ធ្វើទីតាំងឆបោកនោះឡើយ។ ដោយ មុត ចិត្រា ប្រម៉ាញ់ជាយដែន