ជនភៀសសឹកជិត ៨០០គ្រួសារ ចាប់ឆ្នោតទទួលក្បាលដី និងផ្ទះស្នាក់នៅបណ្ដោះអាសន្ន ក្រោមអធិបតីភាពឯកឧត្តមអ៊ុំរាត្រី

​ខេត្តបន្ទាយមានជ័យ÷រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសក្បាលដី និងផ្ទះ (ជំហានទី២) ជូនដល់បងប្អូនជនភៀសសឹកមកពីភូមិចំនួនពីរ ក្នុងឃុំគោករមៀត ដើម្បីទៅរស់នៅទីតាំងថ្មីក្នុងស្រុកស្វាយចេក។​ពិធីដ៏មានអត្ថន័យនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីលោកអភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូប។យោងតាមរបាយការណ៍គ្រួសារដែលទទួលបានអត្ថប្រយោជន៍ក្នុងជំហានទី 2 នេះរួមមាន​ភូមិផ្លូវបំបែក ចំនួន ៣៨៦ គគ្រួសាភូមិត្រពាំងសំរោង ចំនួន ៤០២ គ្រួសារ​សរុបរួម ៧៨៨ គ្រួសារ​បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងត្រូវទៅស្នាក់នៅជម្រកបណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ដែលមានទីតាំងស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។​ការរៀបចំពិធីចាប់ឆ្នោតនេះ ធ្វើឡើងក្នុងគោលបំណងផ្ដល់នូវភាពយុត្តិធម៌ តម្លាភាព និងធានាថាគ្រួសារជនភៀសសឹកទាំងអស់ទទួលបានទីជម្រកសមរម្យ ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល។ ដោយ Read more

ថ្នាក់ដឹកនាំស្រុកសំពៅលូន ចុះសំណេះសំណាល និងផ្ដល់គ្រឿងឧបភោគ បរិភោគជូនកងកម្លាំងប្រជាការពារ ឃុំសន្តិភាព ដើម្បីពង្រឹងស្មារតីការពារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

​ខេត្តបាត់ដំបង÷ស្រុកសំពៅលូន នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរបស់កម្លាំងស្ម័គ្រចិត្តដែលកំពុងបម្រើការងារនៅមូលដ្ឋាន នាថ្ងៃនេះ ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសំពៅលូន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកជូននូវឯកសណ្ឋាន ព្រមទាំងគ្រឿងឧបភោគបរិភោគ ដល់កម្លាំងប្រជាការពារឃុំសន្តិភាព ដើម្បីជាការលើកទឹកចិត្ត និងពង្រឹងប្រសិទ្ធភាពការងារសន្តិសុខសណ្តាប់ធ្នាប់។​ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់៖១. លោក ផុន ផែន ប្រធានក្រុមប្រឹក្សាស្រុកសំពៅលូន២. លោក ហម សំខាន់ អភិបាលនៃគណៈអភិបាលស្រុកសំពៅលូន៣. លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន៤. លោក ស្រី អ៊ូច ធឿន មេឃុំសន្តិភាពព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានសរុបចំនួន ៣៥ នាក់។​នៅក្នុងឱកាសនោះ កម្លាំងប្រជាការពារឃុំសន្តិភាពចំនួន ៨២ នាក់ (ស្រី Read more

​អាវុធហត្ថបន្ទាយមានជ័យបញ្ជូនជនសង្ស័យ ៥ នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនទៅសាលាដំបូងខេត្ត

​បន្ទាយមានជ័យ÷កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានបញ្ជូនជនសង្ស័យចំនួន ០៥នាក់ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។​ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៦:១០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវឡើងសាកលវិទ្យាល័យ UME ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង។ជនសង្ស័យ ៥ នាក់រួមមាន១.ឈ្មោះ អៀវ ភិរម្យ ហៅយ៉ាអាយុ ៣១ឆ្នាំ (មុខសញ្ញាជួញដូរ និងប្រើប្រាស់)២.ឈ្មោះ វឹង យ៉ាវអាយុ ២៧ឆ្នាំ (មុខសញ្ញាជួញដូរ សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់)៣.ឈ្មោះ វឹង់ ប៊ុនយ៉ាវ Read more

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបង្កើនការល្បាតពង្រឹងសន្តិសុខ២៤ម៉ោងលើ ២៤ ម៉ោងដើម្បី ភូមិសង្កាត់មានសុវត្ថិភាព

​បន្ទាយមានជ័យ÷ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចម្រុះចុះល្បាតផ្ទាល់ និងដាក់គោលដៅត្រួតពិនិត្យតាមចំណុចសញ្ញាដែលងាយរងគ្រោះបំផុតក្នុងភូមិសាស្ត្រក្រុងទាំងមូល កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។​ប្រតិបត្តិការនេះធ្វើឡើងតាមការណែនាំ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ លោកអធិការ ព្រហ្ម ពិសិដ្ឋ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ដល់កម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ សង្កាត់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារ៖ល្បាតចល័តជាប្រចាំ ដើម្បីបង្ការ និងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន។បង្ក្រាបក្រុងក្មេងទំនើង។​កម្ចាត់រាល់សកម្មភាពបង្កអសន្តិសុខដែលធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។​ឈរជើងតាមគោលដៅយុទ្ធសាស្ត្រ៖ ត្រួតពិនិត្យ និងយាមកាមនៅចំណុចដែលងាយកើតមានបទល្មើស។​ការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ក្នុងឱកាសចុះប្រតិបត្តិការនោះដែរ លោកអធិការក៏បានសង្កត់ធ្ងន់លើកិច្ចសហការរវាងសមត្ថកិច្ច និងប្រជាពលរដ្ឋ។ លោកបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមរាយការណ៍ជាបន្ទាន់ ប្រសិនបើឃើញសកម្មភាពមិនប្រក្រតី ឬករណីបង្កអសន្តិសុខណាមួយកើតឡើង។កម្លាំងនគរបាលត្រៀម ខ្លួនឆ្លើយតបនឹងអន្តរាគមន៍ជូនបងប្អូនឲ្យបានលឿនបំផុតដើម្បីសេចក្តីសុខសាន្តរបស់សហគមន៍យើង។ប្រសាសន៍មកវរៈសេនីយ៍ទោ ពព្រហ្មពិសិដ្​ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមផ្ដល់លេខទូរស័ព្ទប្រចាំបញ្ជាសម្រាប់បងប្អូនរាយការណ៍ព័ត៌មាន ២៤ម៉ោង តាមរយៈលេខ៖ ០៩៧ ៧៧៨ ០១៦៤

ឯកឧត្តម សុខ លូ ផ្ដាំផ្ញើឱ្យយោធិនអាវុធហត្ថថ្មី ២៦ រូបខិតខំហ្វឹកហាត់ឲ្យខ្លាំងដើម្បីបម្រើជាតិ និងប្រជាជនឱ្យពិតប្រាកដ

​ខេត្តបាត់ដំបង÷ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថដែលទើបជ្រើសរើសជាប់ជាស្ថាពរចំនួន ២៦នាក់ ដើម្បីឆ្ពោះទៅកាន់វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ក្នុងគោលបំណងចូលរួមវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាព។​ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗដូចខាងក្រោម៖​ឯកឧត្តមបានចាត់ទុកថា ការហ្វឹកហាត់គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់កងទ័ព ដើម្បីក្រេបយកចំណេះដឹង ជំនាញ និងវិន័យ យកមកបម្រើអង្គភាព និងការពារជាតិមាតុភូមិឱ្យមានប្រសិទ្ធភាព។​ ឯកឧត្តមបានដាស់តឿនឱ្យយោធិនថ្មីទាំងអស់ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលា និងវិន័យកងទ័ពឱ្យបានដាច់ខាត។ ជាពិសេស ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមរាយការណ៍តាមរយៈកម្មវិធី NoDrig App ដើម្បីរួមគ្នាលុបបំបាត់គ្រឿងញៀនពីសង្គម។ពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃដែលជាវិបត្តិសកល ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ឯកឧត្តមបានណែនាំថា៖ ​សូមផ្ដាំបងប្អូនកុំទិញប្រេងស្តុបទទុកក្នុងផ្ទះដែលអាចបង្កឲ្យជាអាហារិភ័យគ្រោះអគ្គិភ័យជជាយថាហេតុនិងកុំអារម្មណ៍ពីខ្វះខាតប្រេងព្រោះកម្ពុជាមានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃ។​ជាទីបញ្ចប់ ឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកដល់កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាស្មារតីស្នេហាជាតិ រួបរួមគ្នាជាធ្លុងមួយក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន Read more

ក្តៅៗ កម្លាំងយោធាបើកប្រតិបត្តិការយប់រំលងអាធ្រាត្រ បង្ក្រាបរថយន្តដឹកលៀសខុសច្បាប់៨តោនបម្រុងនាំចេញទៅប្រទេសវៀតណាម

​ខេត្តសៀមរាប÷ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សេងធារិន ប្រធានគណៈបញ្ជាការបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្របឹងទន្លេសាប កម្លាំងចម្រុះយោធាបានបើកការបង្ក្រាបទ្រង់ទ្រាយធំមួយ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនមនុស្ស និងរថយន្តដឹកលៀសខុសច្បាប់បានជាបន្តបន្ទាប់។​​កិច្ចប្រតិបត្តិការនេះ ដឹកនាំដោយ លោក ប៊ីរស្មីចន្នី មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកងកម្លាំងភូមិភាគ៥ ដោយបានដាក់ពង្រាយកម្លាំងល្បាតតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចឃុំខ្ចាស់ ស្រុកសូត្រនិគម ខេត្តសៀមរាប។ ជាលទ្ធផល កម្លាំងជំនាញបានឃាត់រថយន្តចំនួន ២គោលដៅ៖គោលដៅទី ១ម៉ោង ៥:៣០នាទីព្រឹក​ ឃាត់បានរថយន្តម៉ាក LIBERO (ស្លាកលេខ កំពង់ធំ 3A-3440) ដឹកលៀស ៤តោន។ ក្នុងសកម្មភាពនេះ តៃកុងឡានបានរត់គេចខ្លួនបាត់ស្រមោល។គោលដៅទី ២ ម៉ោង ៨:៣០ នាទីព្រឹកឃាត់បានរថយន្តម៉ាក LIBERO មួយគ្រឿងទៀត Read more

​ជ្រោះសែនសុខ កំពុងប្រែក្លាយមុខមាត់ថ្មីអភិបាលខេត្តប៉ៃលិន ចុះពិនិត្យរៀបចំសោភ័ណភាព និងថីរ៉ហេដ្ធារចនាសម្ព័ន្ធបន្ថែម

ខេត្តប៉ៃលិន÷​នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នេះ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការកែលម្អ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅតំបន់រមណីយដ្ឋាន «ជ្រោះសែនសុខ»។​ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការរៀបចំសោភ័ណភាពតំបន់ទេសចរណ៍ធម្មជាតិមួយនេះ ឱ្យកាន់តែមានភាពទាក់ទាញ និងមានផាសុកភាពសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការលើកកម្ពស់វិស័យទេសចរណ៍ គឺជាយុទ្ធសាស្ត្រគន្លឹះរបស់រដ្ឋបាលខេត្ត ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង តាមរយៈការបង្កើតមុខរបរ និងចំណូលពីវិស័យសេវាកម្មទេសចរណ៍។​នៅក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីជំនាញ និងក្រុមការងារសាងសង់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ និងការថែរក្សាបរិស្ថានធម្មជាតិជុំវិញ ដើម្បីធានាថាការអភិវឌ្ឍនេះមាននិរន្តរភាព និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយដល់អ្នកមកកម្សាន្ត។​គួរបញ្ជាក់ថា «ជ្រោះសែនសុខ» គឺជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលមួយក្នុងខេត្តប៉ៃលិន ដែលកំពុងត្រូវបានយកចិត្តទុកដាក់កែលម្អជាបន្តបន្ទាប់ ដើម្បីប្រែទឹកដីត្បូងពេជ្រមួយនេះ ឱ្យក្លាយជាដែនដីទេសចរណ៍ដ៏មនោរម្យបំផុតសម្រាប់គ្រប់ៗគ្នា៕ ដោយ ស សា រឿន

អគ្គីភ័យឆាប់ឆេះរងសិប្បកម្មកែច្នៃឈើមួយកន្លែងនៅក្រុងបាត់ដំបងខូចខាតសម្ភារៈសរុបប្រមាណ៣០០០ដុល្លារ

​ខេត្តបាត់ដំបង÷ ហេតុការណ៍គ្រោះអគ្គិភ័យគួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង ១:៣០ នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចក្រុមទី២១ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យឆេះបំផ្លាញរោងសិប្បកម្មកែច្នៃឈើមួយខ្នងអស់ទាំងស្រុង។​យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា រោងសិប្បកម្មដែលរងការខូចខាតមានទំហំ 5m \times 7m សង់អំពីឈើ ដំបូលស័ង្កសី (ប្រភេទសង់ផ្ទាល់ដី) ជាកម្មសិទ្ធិរបស់លោកស្រី គីមឡាង អាយុ ៧២ ឆ្នាំ (មានទីលំនៅភូមិ ២០ ឧសភា សង្កាត់ស្វាយប៉ោ)។ លោកស្រីបានជួលដី និងរោងនេះឱ្យទៅបុរសម្នាក់ឈ្មោះ ឌុងដើម្បីដំណើរការអាជីវកម្មកែច្នៃឈើ។​គ្រោះអគ្គិភ័យនេះបានលេបត្របាក់ទាំងស្រុងនូវ៖​រោងសិប្បកម្មចំនួន ០១ ខ្នង។​សម្ភារជាង និងឧបករណ៍ប្រើប្រាស់សម្រាប់កែច្នៃឈើមួយចំនួនធំ។សរុបតម្លៃការខូចខាត÷ ត្រូវបានប៉ាន់ស្មានថាមានចំនួនប្រហែល ៣០០០ដុល្លារ( បីពាន់ដុល្លារអាមេរិក)​ភ្លាមៗក្រោយទទួលព័ត៌មាន កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ Read more

អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបបានលើកឡើងថា “ការការពារធនធានធម្មជាតិព្រៃលិចទឹកគឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នា

កំពង់ធំ÷ អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាបបានលើកឡើងថា “ការការពារធនធានធម្មជាតិព្រៃលិចទឹកគឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នា”: លោកហ៊ែល តូនី បានលើកឡើងដូច្នេះក្នុងឱកាសដែលលោក និងសហការីព្រមទាំងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្រុកស្ទោងខេត្តកំពង់ធំ នាថ្ងៃទី២០ខែមីនា ឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ថា គ្មានការរុះរើ ឬកាត់ឆ្វៀលថ្មីៗទៀតឡើយដើម្បីជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋជាពិសេសគឺ ត្រូវគោរពនិងអនុវត្តតាមការចង្អុលបង្ហាញ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែការពារដាច់ខាតឱ្យខាងតែបានដើម្បីទុកជាជម្រកត្រីពង ជីវចម្រុះ និងជាធនធានធម្មជាតិកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។ ជាមួយគ្នានេះ លោក ហ៊ែល តូនី បានកោតសរសើរខ្ពស់ដល់អាជ្ញាធរស្រុកស្ទោងជាពិសេសលោក សាយ គឹមឡម ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង និងសហការីព្រមទាំងកងកម្លាំងនៅក្នុង ទីបញ្ជាការស្រាលទាំង៥ទីតាំង ដែលបានលះបង់សព្វបែបយ៉ាងក្នុងការការពារនូវធនធានធម្មជាតិពីការរុករានទន្ទ្រានពីជនឱកាសនិយមបានល្អប្រសើរកន្លងមក។ លើសពីនេះលោក  បានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោង សូមបន្តវប្បធម៌និងចូលរួមថែរក្សាការពារតំបន់ជីវៈចម្រុះ ទីតាំងអភិរក្សនិងព្រៃរនាមព្រៃលិចទឹក Read more

លើសពីកាតព្វកិច្ច គឺទឹកចិត្តមន្ត្រីនគរបាលស្រុកសំពៅលូនទទួលបានការកោតសរសើរខ្លាំង ក្រោយសកម្មភាពសម្រួលចរាចរណ៍ជូនសិស្សានុសិស្សយ៉ាងសកម្ម

​បាត់ដំបង÷សកម្មភាពដ៏គួរឱ្យរំភើប និងពោរពេញដោយស្មារតីទទួលខុសត្រូវរបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន កំពុងតែឆក់យកបេះដូងពលរដ្ឋ និងអាណាព្យាបាលសិស្ស បន្ទាប់ពីពួកលោកបានបង្ហាញវត្តមានយ៉ាងទៀងទាត់ ដើម្បីសម្រួលចរាចរណ៍ និងធានាសុវត្ថិភាពជូនក្មួយៗសិស្សានុសិស្សនៅតាមដងផ្លូវមុខសាលារៀន។​សកម្មភាពមនុស្សធម៌ និងវិជ្ជាជីវៈនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោក ឧត្តមសេនីយ៍ ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន។ គោលដៅចម្បង គឺការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការបង្កើតបរិយាកាសសុវត្ថិភាពបំផុតសម្រាប់ទំពាំងស្នងឫស្សីរបស់ជាតិ។មន្ត្រីនគរបាល អាណាព្យាបាលទី ២ ននៅតាមដងផ្លូវ ​ជារៀងរាល់ថ្ងៃ មិនថាស្ថិតក្នុងស្ថានភាពអាកាសធាតុក្តៅហែង ឬមានការមមាញឹកយ៉ាងណាក៏ដោយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្រុកសំពៅលូន តែងតែមានវត្តមាននៅមុខខ្លោងទ្វារសាលារៀន នាពេលចេញពីសិក្សា។ រូបភាពដែលបងប្អូនមន្ត្រីនគរបាល ចាប់ដៃក្មួយៗសិស្សតូចៗឆ្លងថ្នល់ និងការបញ្ជាចរាចរណ៍ប្រកបដោយភាពរស់រាយរាក់ទាក់ បានបង្ហាញយ៉ាងច្បាស់ពី៖​ការបំពេញភារកិច្ចដោយភាពហ្មត់ចត់ និងដឹងតួនាទី។​ការយកចិត្តទុកដាក់ចំពោះកុមារ និងពលរដ្ឋ ប្រៀបដូចជាសមាជិកគ្រួសារ។​ការចំណាយពេលវេលា និងកម្លាំងកាយ ដើម្បីសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។​សកម្មភាពនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកាត់បន្ថយការព្រួយបារម្ភរបស់អាណាព្យាបាលបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ Read more