អញ្ជើញថ្លឹងរថយន្តផ្លូវជាតិលេខ៥ ស្រុកបាកាន ក្លាយជាជញ្ជីងថ្លឹងលុយ អាជីវករ ត្អូញត្អែររឿងមន្ត្រីជម្រិតទារប្រាក់ ទាំងយប់ទាំងថ្ងៃ

​ខេត្តពោធិ៍សាត់÷ស្ថានីយជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ ៥ ត្រង់ចំណុច ភូមិ កំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ម្ចាស់រថយន្ត និងអាជីវករដឹកជញ្ជូនថា បានប្រែទឹកដីរដ្ឋឱ្យទៅជាកន្លែង «សង្កត់ក» យកលុយពីអ្នករកស៊ី ប្រៀបដូចជាការបើកជញ្ជីងថ្លឹងលុយផ្ទាល់ខ្លួន។ ​តាមប្រភពពីអ្នកបើកបរ បានទម្លាយថា មន្ត្រីប្រចាំការនៅទីនោះ កំពុងអនុវត្តលើសពីតួនាទីដែលច្បាប់កំណត់ ដោយតម្រូវឱ្យរថយន្តគ្រប់ប្រភេទបង់លុយជាដាច់ខាត ទោះបីដឹកមិនលើសទម្ងន់ក៏ដោយ។ អ្វីដែលគួរឱ្យឆ្អែតចិត្តបំផុតនោះគឺ «លុយថ្លៃបាយ ទឹក និងកាហ្វេ» ដែលមន្ត្រីទាំងនោះទារដោយគ្មានភាពអៀនខ្មាស វាបានក្លាយទៅជាវប្បធម៌ពុករលួយដ៏រ៉ាំរ៉ៃ ដែលផ្ទុយស្រឡះពីមនសិការជាមន្ត្រីរាជការដែលទទួលបានប្រាក់បៀវត្សពីរដ្ឋ។ ការពារលុយជាប្រព័ន្ធ មិនថាលើសទម្ងន់ ឬមិនលើស គឺត្រូវតែបង់លុយតាមការកំណត់របស់ប្រធាន និងអនុប្រធានស្ថានីយជញ្ជីងថ្លឹង។ការបើកដៃពីថ្នាក់លើ រងការចោទប្រកាន់ថា ប្រធានមន្ទីរសាធារណការខេត្តពោធិ៍សាត់ ហាក់រក្សាភាពស្ងៀមស្ងាត់ ឬបើកដៃឱ្យមន្ត្រីក្រោមឱវាទធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត។ ផលប៉ះពាល់ដល់ហេដ្ធារចនាសម្ព័ន្ធ ដោយសារការជម្រិតទារលុយខ្លាំងពេក អ្នកបើកបរមួយចំនួនបង្ខំចិត្តបើកវាងតាមផ្លូវលំ និងស្ពានតូចៗ Read more

អាជ្ញាធរ ស្រុកពញាឮ រងការរិះគន់ថា~ធ្មេច~ភ្នែក~បណ្ដោយឲ្យមានការចាក់ដីរំលោភច្រាំងទន្លេនិងសាងសង់សំណង់រឹងមាំយ៉ាងអនាធិបតេយ្យ

​ខេត្តកណ្ដាល÷ កំពុងមានការរិះគន់យ៉ាងខ្លាំងពីមហាជនជុំវិញករណីសំណង់រឹងមួយកន្លែង ដែលបាននិងកំពុងបុកគ្រឹះ ចាក់ដីរំលោភចូលច្រាំងទន្លេមេគង្គ ស្ថិតក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។ សកម្មភាពនេះកំពុងរងការសង្ស័យថា អាចជាការសាងសង់ដោយគ្មានច្បាប់អនុញ្ញាត ឬមានការបិទភ្នែកពីសំណាក់អាជ្ញាធរមូលដ្ឋាន ខណៈដែលដីច្រាំងទន្លេគឺជាសម្បត្តិសាធារណៈរបស់រដ្ឋ។​​ផ្អែកលើទិដ្ឋភាពច្បាប់ សកម្មភាពសាងសង់ខាងលើហាក់កំពុងដើរផ្ទុយពីបទដ្ឋានគតិយុត្តជាធរមាន រួមមាន៖ ​ច្បាប់ស្ដីអំពីសំណង់÷ មាត្រា ២៦ និង ៣៨ ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ និងលិខិតបើកការដ្ឋានពីអាជ្ញាធរមានសមត្ថកិច្ច។អនុក្រឹត្យលេខ ២២៤ អ ន ក្រ. បក÷ស្តីពីលិខិតអនុញ្ញាតសាងសង់ ដែលកំណត់យ៉ាងច្បាស់ពីនីតិវិធីនៃការសុំច្បាប់មុននឹងដំណើរការសាងសង់។អនុក្រឹត្យលេខ៩៨អនក្រ.បក÷ ស្តីពីការគ្រប់គ្រងអាងទន្លេ (មាត្រា ៨) ដែលហាមដាច់ខាតការសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។​​ពាក់ព័ន្ធនឹងករណីនេះ លោក ថន សុវណ្ណាអភិបាលស្រុកពញាឮ បានឆ្លើយតបយ៉ាងខ្លីថា លោកនឹងចាត់មន្ត្រីឱ្យចុះទៅពិនិត្យ។ ដោយឡែក លោក ប្រាក់ ឡាក់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល Read more

​ត្អូញត្អែរពេញ ច្រកទ្វារភ្នំដិន អាជីវកររិះគន់លោកនាយប៉ុស្តិ៍ថ្មីថា បើកដៃឲ្យទំនិញគេចពន្ធហូរចូលជាថ្នូរ និងការបង់លុយ លើតុ ក្រោមតុ

​ខេត្តតាកែវ ៖ លោក ឈួនសុវណ្ណនរា នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​ភ្នំដិន កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អាជីវករ និងអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងដែន ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធប្រមូលលុយ “លើតុ ក្រោមតុ” ពីក្រុមឈ្មួញដឹកទំនិញពីប្រទេសវៀតណាមចូលមកកម្ពុជា។​តាមប្រភពពីអាជីវករបានទម្លាយឱ្យដឹងថា ចាប់តាំងពីលោក វរសេនីយ៍ឯក ឈួន សុវណ្ណនរា ឡើងកាន់តំណែងជានាយប៉ុស្តិ៍ថ្មីមក ភាពមិនប្រក្រតីបានកើតឡើង យ៉ាងខ្លាំងក្លា។ លោកត្រូវបានគេចោទប្រកាន់ថា បានដាក់ពង្រាយកម្លាំងមន្ត្រីក្រោមឱវាទ រួមទាំងជនស៊ីវិលដើរតួជា “មេការ” ចាំរាប់ក្បាលឡាន និងប្រមូលលុយពីឈ្មួញដែលដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ផ្សេងៗ។ សកម្មភាពនេះត្រូវបានគេរាយការណ៍ថា កើតឡើងទាំងយប់ទាំងថ្ងៃ ហាក់បីដូចជាមិនខ្លាចញញើតច្បាប់ទាល់តែសោះ។​បើមិនបង់លុយ តាមការកំណត់គឺមិនអាចឆ្លងឡានបានឡើយ នេះគឺជាសម្រែកដង្ហោយពីក្រុមអាជីវករ ដែលបានត្អូញត្អែរថា ពួកគេគ្មានជម្រើសក្រៅពីការបង់លុយតាមការបង្គាប់របស់លោកនាយប៉ុស្តិ៍នោះទេ ដើម្បីឱ្យការរកស៊ីអាចបន្តទៅមុខបាន។ សកម្មភាពនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ចំណូលពន្ធរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមន្ត្រីក្រោមឱវាទមួយចំនួនដែលមានមនសិការ សម្តែងការមិនពេញចិត្តចំពោះការដឹកនាំបែបបក្សពួកនិយមនេះផងដែរ។​ប្រភពផ្ទៃក្នុងពីច្រកទ្វារភ្នំដិន បានបង្ហើបថា ការហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់លោក ឈួន Read more

សារធាតុស្លឹកកា្រធំ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព បានដាក់លក់យ៉ាងអនាធិបតេយ្យ ឡើងវិញក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ថ្មីៗនេះមានការរាយកាណ៍ និងសំណូមពរ ពីប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងបានរិះគន់ចំៗទៅលើអាជ្ញាធរមានសមត្ថកិច្ច បន្ទាប់ពីសង្កេតឃើញថា ការលក់ដូរភេសជ្ជៈចម្រាញ់ចេញពីស្លឹកក្រាធំ បានត្រឡប់មកមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងឡើងវិញ ហាក់បីដូចជាគ្មានការខ្លាចញញើតច្បាប់ទាល់តែសោះ។ គួររំលឹកផងដែរ សារធាតុស្លឹកកា្រធំ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពត្រូវបានគេយកមកផលិតបំលែងជាភេសជ្ជៈមួយចំនួនដែល ប្រឈមហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់វា ។ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យបានធ្វើការបង្ក្រាបទប់ស្កាត់ និងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពិសេស សិស្សានុសិស្ស និងយុវវ័យមិនត្រូវផឹកឬ ប្រើប្រាស់ភេសជ្ជៈដែលចម្រាញ់ចេញពីស្លឹកកា្រធំ ។ បើតាមលោក ណងវុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ អ្នកនាំពាក្យសាលាខេត្ត បានបង្ហាញនូវឯកសាររូបភាពស្លឹកកា្រធំស្រដៀងស្លឹកថ្កូវ និងមួយទៀតស្រដៀងស្លឹកខ្ទុំ គ្រាន់តែស្លឹកវាធំហើយមានទងវែង។ ដើមក្រាធំកម្រមាននៅក្នុងស្រុកយើង ភាគច្រើនគេទិញស្លឹកនេះពីប្រទេសថៃ។ លោកនាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមជុំវិញផលិតផលសម្រេចជាទឹកភេសជ្ជៈដែលត្រូវបានគេចម្រាញ់ពីស្លឹកកា្រធំ ឬកាធំនេះ វានាំឲ្យប៉ះពាល់សុខភាពអ្នកផឹក ក្នុងនោះមានយុវជន កម្មករហើយក្នុងពេលថ្មីៗនេះវាបាន រាលដាលទៅដល់សិស្សានុសិស្ស ៕

ពន្ធរដ្ឋកំពុងហូរចូលហោប៉ៅ បុគ្គលបែកធ្លាយរឿងអាស្រូវគយចល័តតំបន់ ៣ឈរចាំរាប់ ក្បាលឡានយកលុយក្រោមតុនៅស្រែអំបិល

ភ្នំពេញ÷នៅថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ២០២៦ខណៈដែលរាជរដ្ឋាភិបាលកំពុងខិតខំប្រមូលចំណូលពន្ធដើម្បីអភិវឌ្ឍជាតិ បែរជាមានការទម្លាយចេញនូវភាពមិនប្រក្រតីដ៏ធំមួយ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់របស់មន្ត្រីគយចល័តតំបន់ ៣ ក្រោមការគ្រប់គ្រងរបស់លោក ហង្សវណ្ណ ប្រភពពីបណ្តាញសង្គម និងអាជីវករបានរាយការណ៍ព្រមៗគ្នាថា តំបន់ស្រែអំបិល និងវាលរេញ បានក្លាយជា “ប៉ុស្តិ៍ត្រួតពិនិត្យសេដ្ឋកិច្ចបុគ្គល” ច្រើនជាងការបម្រើផលប្រយោជន៍រដ្ឋ។​​ការកំណត់តម្លៃលើក្បាលឡាន ឡានកុងតឺន័រមួយគ្រឿងត្រូវបានគេរាយការណ៍ថាត្រូវបង់ចន្លោះពី ២៥០ទៅ៣០០ ដុល្លារ ជាថ្នូរនឹងការឆ្លងកាត់ ខណៈរថយន្តដឹកទំនិញតូចតាច (សាំយ៉ុង) ត្រូវបង់ពី ១៥ម៉ឺន ទៅ៣០ម៉ឺនរៀល ដោយគ្មានវិក្កយបត្រត្រឹមត្រូវ។​ប្រភពបានអះអាងថា ក្នុងចំណោមទំនិញដែលត្រូវបង់ពន្ធ មានតែប្រមាណ ២០% ប៉ុណ្ណោះដែលចូលថវិការដ្ឋ ចំណែកឯ ៨០%ទៀតទំនងជាត្រូវរលាយចូលក្នុងប្រព័ន្ធ “យោគយល់” ក្រៅផ្លូវការ។​ច្រករបៀងទំនិញគេចពន្ធតំបន់ ទំនប់រលកនិងស្ទឹងហាវ ទំនប់រលកឃុំនិងស្ទឹងហាវត្រូវបានគេដៅឈ្មោះថាជាច្រកដ៏សំខាន់សម្រាប់ទំនិញគេចពន្ធ ក្នុងខេត្តព្រះសីហនុ ប៉ុន្តែមន្ត្រីគយចល័តតំបន់ ៣ បែរជាមើលរំលង រហូតមានការសង្ស័យថាជាការ “សម្ងំប្រមូលលុយស្រង់ដើម”។ការផាកពិន័យតាមអំពើចិត្តដែលគ្មានតម្លាភាព (ចន្លោះពី Read more

សំឡេងត្អូញត្អែរពីអ្នកមេមត់! វង់ល្បែងជល់មាន់ដុះស្លែបើកដំណើរការរាប់ខែ តែអជ្ញាធរហាក់មើលមិនឃើញ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ?

​ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំមេមត់ ស្រុកមេមត់ កំពុងសម្តែងការមិនពេញចិត្ត និងដាក់ការសង្ស័យជាខ្លាំង ចំពោះចំណាត់ការរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីទីតាំងល្បែងស៊ីសងជល់មាន់ដ៏ធំមួយកន្លែង បានបើកដំណើរការយ៉ាងគ្រហឹមជារៀងរាល់ថ្ងៃអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែពុំមានការចុះបង្ក្រាបទាល់តែសោះ។ ​តាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា ទីតាំងល្បែងជល់មាន់ដុះស្លែនេះ បានអូសទាញមនុស្សម្នាមកពីគ្រប់ទិសទីឱ្យមកប្រមូលផ្តុំគ្នា លេងភ្នាល់ចាញ់ឈ្នះយ៉ាងពុះកញ្ជ្រោល។ ការណ៍នេះបានបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសខ្លាចកើតមាននូវអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ដែលផ្ទុយស្រឡះពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព របស់រាជរដ្ឋាភិបាល។ ហេតុអ្វីបានជាទីតាំងល្បែងដ៏ធំបែបនេះ អាចឈរជើងបានយ៉ាងរឹងមាំជាច្រើនខែ? តើលោកអភិបាលស្រុក និងលោកអធិការនគរបាលស្រុកមេមត់ ពិតជាមិនដឹង ឬមាន “ខ្នងបង្អែក” ក្រាស់ទើបមិនហ៊ានប៉ះពាល់?​អាស្រ័យហេតុនេះ ប្រជាពលរដ្ឋក្នុងស្រុកមេមត់ សូមលើកម្រាមដៃដប់ សំណូមពរយ៉ាងទទូចដល់៖​លោកឧត្តមសេនីយ៍ទោចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ​លោកឧត្តមសេនីយ៍ត្រី រត្ន័ ចាន់ណាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ​មេត្តាជួយដាក់បញ្ជាឱ្យកម្លាំងជំនាញ ចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះដោយកណ្តាប់ដៃដែក Read more

កន្ទេលធំប្រឡំដេក? ល្បែងស៊ីសងដុះស្លែនៅក្បែរសាលាខណ្ឌឫស្សីកែវ ល្បីថាមាន “ខ្នងបង្អែក” ជាអ្នកបង្ក្រាបទៅវិញ

​រាជធានីភ្នំពេញ៖ ខណៈដែលរាជរដ្ឋាភិបាលកំពុងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ ដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បែរជាមានទីតាំងល្បែងស៊ីសងយ៉ាងសកម្មមួយកន្លែង កំពុងបើកដំណើរការយ៉ាងរំភើយនៅក្បែរសាលាខណ្ឌឫស្សីកែវ ដែលជារឿងគួរឱ្យភ្ញាក់ផ្អើលបំផុតសម្រាប់មហាជន។​យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានទម្លាយឱ្យដឹងថា ទីតាំងតារាងបាល់ទះមួយកន្លែងបានបង្កប់នូវល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យ។ អ្វីដែលកាន់តែហួសចិត្ត និងធ្វើឱ្យពលរដ្ឋអស់សង្ឃឹមនោះ គឺមានការសង្ស័យថា ម្ចាស់ទីតាំងខាងលើបានសហការជាមួយ “អធិការរងម្នាក់” ដែលទទួលបន្ទុកផ្នែកបង្ក្រាបល្បែងស៊ីសងផ្ទាល់តែម្តង ជាអ្នកនៅពីក្រោយខ្នងចាំបើកភ្លើងខៀវឱ្យដំណើរការ។ ​ភាពមិនប្រក្រតីនេះ បានធ្វើឱ្យមជ្ឈដ្ឋានទូទៅដាក់ការសង្ស័យថា៖​តើច្បាប់មានតម្លៃអ្វី បើអ្នកអនុវត្តច្បាប់ជាអ្នកបំពានច្បាប់ខ្លួនឯង? * តើការមិនបង្ក្រាបនេះ មកពីមើលមិនឃើញ ឬមកពីមាន “ផលប្រយោជន៍” ចងរឹតមាត់? ​ការបើកល្បែងស៊ីសងយ៉ាងគគ្លើនក្បែរច្រមុះសមត្ថកិច្ចបែបនេះ មិនត្រឹមតែបង្កក្ដីបារម្ភដល់សន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងតែបំផ្លាញនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋបានលើកឡើងដោយភាពអស់សង្ឃឹមថា៖ “បើយើងសង្ឃឹមលើអ្នកបង្ក្រាប តែអ្នកបង្ក្រាបបែរជាអ្នកកាងទៅវិញ តើឱ្យពលរដ្ឋទៅរំពឹងអ្វីទៀត?”​តាមរយៈអង្គភាពសារព័ត៌មានយើង សូមគោរពស្នើសុំដល់ លោកអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ និងលោកអធិការខណ្ឌ មេត្តាជួយពិនិត្យ និងមានវិធានការណ៍ក្តៅចំពោះករណីនេះផង។ តើទីតាំងនេះពិតជាមានខ្នងបង្អែកដូចការលើកឡើងមែន ឬមួយក៏គ្រាន់តែជាករណី “កន្ទេលធំប្រឡំដេក” ដែលថ្នាក់លើមិនទាន់ជ្រាបព័ត៌មាន?​មហាជនរង់ចាំមើលថា តើចំណាត់ការផ្លូវច្បាប់នឹងត្រូវអនុវត្តដោយស្មើភាព ឬក៏ត្រូវបន្តសណ្តំភ្នែកមហាជនក្រោមឥទ្ធិពលនៃ “លុយខ្មៅ” ពីល្បែងស៊ីសងបន្តទៀត? អង្គភាពសារព័ត៌មានយើងខ្ញុំ Read more

លោក ជ័យ សុគុន រងការចោទប្រកាន់ពីប្រជាពលរដ្ឋថាសុំច្បាប់ពីក្រសួងបរិស្ថាន ជីកស្រះក្នុងតំបន់ការពារ និងអភិរក្សធនធានធម្មជាតិដែនជម្រកសត្វព្រៃបឹងពែរ ធ្វើអាជីវកម្មយកអាចម៏ដីលក់អោយក្រុមហ៊ុន ស្វាយចន្ទីមួយកន្លែងនៅក្នុងស្រុក

សៀមរាប៖ ប្រជាពលរដ្ឋចោទប្រកាន់ លោក ជ័យ សុគុន ពាក់ព័ន្ធការជីកស្រះក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃបឹងពែរ ធ្វើអាជីវកម្មយកអាចម៍ដីលក់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះករណី លោក ជ័យ សុគុន ត្រូវបានចោទប្រកាន់ថា បានរត់ច្បាប់ពីក្រសួងបរិស្ថាន ដើម្បីជីកស្រះក្នុងតំបន់ការពារ និងអភិរក្សធនធានធម្មជាតិ ដែនជម្រកសត្វព្រៃបឹងពែរ ក្នុងគោលបំណងធ្វើអាជីវកម្មយកអាចម៍ដីទៅលក់ឲ្យក្រុមហ៊ុនឯកជនមួយ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា តំបន់ដែនជម្រកសត្វព្រៃបឹងពែរ គឺជាតំបន់ដែលអតីតព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុ បានចេញព្រះរាជក្រឹត្យ កំណត់ឲ្យរក្សាទុកជាតំបន់អភិរក្ស ដើម្បីការពារព្រៃឈើ ជាជម្រកសត្វព្រៃ និងថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ។ ប្រភពដដែលបានបន្តថា កាលពីមុន លោក ជ័យ សុគុន ធ្លាប់បានរត់ច្បាប់ឲ្យបុគ្គលម្នាក់ឈ្មោះ ជី ថាំង ជីកស្រះនៅចំណុចកំពឹស ក្នុងសហគមន៍ដំណាក់ខ្លាចត្រាច ស្ថិតក្នុងភូមិគំរូ Read more

ទីតាំងល្បែងស៊ីសងជល់មាន់ តាមប្រព័ន្ធអនឡាញមួយកន្លែង បើកលេង ជារៀងរាល់ថ្ងៃនៅផ្លូវលេខ ១៥កែង ១១៨សង្កាត់ផ្សារចាស់ខណ្ឌដូនពេញសមត្ថកិច្ចប្រចាំតំបន់មិនហ៊ានបង្ក្រាប

ភ្នំពេញ÷ទីតាំល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ មួយកន្លែងស្ថិតនៅក្នុងផ្លូវលេខ ១៥ កែង១១៨ សង្កាត់ផ្សារចាស់ខណ្ឌដូនពេញ បើកដំណើរការឲ្យក្រុមញៀនល្បែងលែងយ៉ាងគគ្រឹកគគ្រេងដោយ សេរីរី ឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននាំគ្នារក្សាភាពគ្មានស្ងាត់។ បើកលេងយ៉ាងអាណាធិបតេយ្យកំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋខ្មែរ ឱ្យចូលលេងល្បែងសុីសង បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ   ក្នុងគ្រួសារហើយចាក់ចាញ់អស់ និង កើតមាន អំពើហិង្សាក្នុងគ្រួសារថែមទៀតផង។ ចំណែកសមត្ថកិច្ច នៅក្នុងមូលដ្ឋានប្រចាំតំបន់ មិនហ៊ានប៉ះ ទើបទីតាំងខាងលើ នេះបើកលេង បានដោយសុវត្ថិភាព។ តាមប្រភពច្បាស់ការណ៍  ពីពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើង  ឲ្យបានដឹងថាទីតាំងមួយនេះ បានបើកលេងជារៀងរាល់ថ្ងៃ  មិនដែល  ឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័នៅក្នុងមូលដ្ឋាន ណាហ៊ានចុះមកក្បែរ ឬបង្ក្រាបម្ដងណានោះទេ។ ប្រភពបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ គឺ មានពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ មកចាក់ភ្នាល់យ៉ាងច្រឿនកុះក ។ ប្រជាពលរដ្ឋ និងអង្គភាព អ្នកសារព័ត៌មានយើង សង្ឃឹមថា ឯកឧត្តម Read more

ពិតជាសំបូរល្បែងស៊ីសងនៅអគារបុរីកីឡាបិទមួយបើក២ភ្លាម តើលោកអ៊ុន ភារម្យ មេប៉ុស្តិ៍វាល់វង់ឬលោកកំពុងជាប់រវល់បានជាមិនបង្ក្រាប

ភ្នំពេញ ៖ ប្រជាពលរដ្ឋឆ្ងល់ថា តើលោកអ៊ុន ភារម្យ មេប៉ុស្តិ៍នគរបាលវាលវង់ ទទួលបានផលប្រយោជន៍អ្វីខ្លះពីម្ចាស់ទីតាំងឬលោកកំពុងជាប់រវល់ ទើបបានជាទីតាំងល្បែងស៊ីសងជន់មាន់នឹងឡូតូតាមអនឡាញ បិទមួយកន្លែង តែបែរជាទៅបើក២កន្លែងទៀត នៅជាប់អគារបុរីកីឡា ទី៨។ បើតាមប្រភពពត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងជន់មាន់នឹងឡូតូតាមអនឡាញនេះស្ថិតនៅអគារជាប់អគារបុរីកីឡា ទី៨ (នៅផ្លូវខាងក្រោយអគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ ប្រជាពលរដ្ឋបានដាក់ចម្ងល់ថាតើលោកអ៊ុន ភារម្យមេប៉ុស្តិ៍វាលវង់ និងលោកថេង សុថុល អភិបាលខណ្ឌ៧មករា និងលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានដឹងដែររឺទេ ទើបបើកដំណើរការបានយ៉ាងរលូន រឺមួយក៏ម្ចាស់ទីតាំងដាក់សំណែនត្រូវរាល់ខែហើយបានជាមិនចុះបង្ក្រាប៕ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋក្នុងខណ្ឌ០៧មករា គោរពស្នើសុំដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងជល់មាន់តាមអនឡាញនិងឆ្នោតឡូតូ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ សូមអរគុណ។