កងរាជអាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យ.ចិន.ខ្មែរ ៣ នាក់ ទៅតុលាការករណីលួចមានស្ថានទម្ងន់ទោសនិងទទួលផលចោរកម្ម

ខេត្តព្រះសីហនុ÷ក្រោមការអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង ឯកឧត្តម ម៉ាង ស៊ីណាត អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅកាន់តុលាការ។​នៅវេលាម៉ោង ០៨:០០ នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នេះ កម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ០៣នាក់ (ស្រី ០១នាក់) រួមនឹងវត្ថុតាងជាច្រើនទៅកាន់សាលាដំបូងខេត្ដព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណី ” លួចមានស្ថានទម្ងន់ទោស សមគំនិតនិងទទួលផលចោរកម្ម”។ អត្តសញ្ញាណជនសង្ស័យទាំង០៣នាក់រួមមាន÷១. ឈ្មោះ Read more

អស់លក្ខណ៍! ក្រុមចោរប្លន់ម៉ូតូកាន់កាំបិតដេញធាក់យ៉ាងសាហាវ ៤នាក់ ត្រូវអាវុធហត្ថខេត្តបាត់ដំបង បញ្ជូនទៅតុលាការ

​ខេត្តបាត់ដំបង÷ ក្រុមជនសង្ស័យដែលជាមុខសញ្ញាយ៉ាងសកម្ម ក្នុងការធ្វើសកម្មភាពជិះម៉ូតូដេញតាមកាប់កាំបិត និងធាក់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋ ចំនួន ០៤នាក់ ត្រូវបានកម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តហើយ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។​ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់យ៉ាងសកម្មនេះ ធ្វើឡើងក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពយ៉ាងព្រហើន កាលពីវេលាម៉ោងប្រហែល ០០:៣០ នាទីរំលងអាធ្រាត្រ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។ ក្នុងហេតុការណ៍នោះ ក្រុមចោរបានជិះម៉ូតូដេញតាម ភ័យខ្លាចដល់ជនរងគ្រោះដែលកំពុងធ្វើដំណើរម្នាក់ឯង រួចដកកាំបិតដេញកាប់ និងធាក់ដួលប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព នៅចំណុចភូមិសាស្ត្រ ស្រុកថ្មគោល ខេត្តបាត់ដំបង។​ក្រោយទទួលបានបណ្តឹង និងការណែនាំពីថ្នាក់លើ កម្លាំងការិយាល័យជំនាញបានបើកការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៤នាក់ រួមមាន៖១. ឈ្មោះ កែវ Read more

អភិបាលស្រុកកោះអណ្ដែត ចុះសួរសុខទុក្ខនិងឧបត្ថម្ភលើកទឹកចិត្ត ដល់ វីរៈកងទ័ពជួរមុខ ៣ រូបដែលសុំច្បាប់ សម្រាកមកលេងស្រុកកំណើត

​ខេត្តតាកែវ÷ ក្នុងស្មារតីយកចិត្តទុកដាក់ និងនឹកគុណរលឹកដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន នាព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ភួន ឈីម អភិបាលស្រុកកោះអណ្តែត អមដំណើរដោយសហការី និងមន្ត្រីរាជការសាលាស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល ជាមួយវីរកងទ័ពជួរមុខចំនួន ៣រូប ដែលបានសុំច្បាប់សម្រាកមកលេងក្រុមគ្រួសារនៅស្រុកកំណើត។​វីរកងទ័ពជួរមុខទាំង ៣រូប ដែលមានស្រុកកំណើតនៅឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ រួមមាន៖១. លោក តា សុផាន (ឈរជើងប្រចាំការនៅទិសថ្មដា ខេត្តពោធិ៍សាត់)២. លោក មុត សុមីនា (ឈរជើងប្រចាំការនៅទិសថ្មដា ខេត្តពោធិ៍សាត់)៣. លោក ខន ពិសិដ្ឋ (ឈរជើងប្រចាំការនៅទិសជាំក្សាន្ត ខេត្តព្រះវិហារ)​នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក ភួន ឈីម Read more

អនុវត្តបញ្ជាក្តៅ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ វាយឆ្មក់បង្ក្រាបក្រុមសង្ស័យជនជាតិចិន ឥណ្ឌូនេស៊ី និងថៃ ព្រមទាំងដកហូតគ្រឿងញៀន និងឧបករណ៍កែច្នៃមួយកំប្លេ

​ខេត្តបន្ទាយមានជ័យ÷ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់យ៉ាងម៉ឺងម៉ាត់ពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការវាយឆ្មក់យ៉ាងក្តៅគគុកមួយ រហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនបរទេសប្រុស-ស្រី ចំនួន ៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ​ប្រតិបត្តិការដ៏ជោគជ័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ ដោយមានការដឹកនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ត្រី ធិន Read more

នគរបាលក្រុងប៉ោយប៉ែតបង្ក្រាបបទល្មើសគ្រឿងញៀន និងអាវុធមុតស្រួច ៣ ករណីផ្សេងគ្នា ឃាត់ខ្លួនជន់សង្ស័យ ៥នាក់

​ខេត្តបន្ទាយមានជ័យ÷ ក្រោមការដឹកនាំបញ្ជាផ្ទាល់យ៉ាងម៉ឺងម៉ាត់ពីលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងមានការណែនាំតម្រង់ទិសពីលោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសជាបន្តបន្ទាប់គួរឱ្យកោតសរសើរ។ ​កិច្ចប្រតិបត្តិការដ៏សស្រាក់សស្រាំនេះ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍រដ្ឋបាល ដោយបានកំណត់មុខសញ្ញា ឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ជាបន្តបន្ទាប់ក្នុងករណីផ្សេងៗគ្នា ចំនួន ០៣ករណី ពាក់ព័ន្ធនឹងការរក្សាទុក ប្រើប្រាស់គ្រឿងញៀន និងការកាន់កាប់អាវុធមុតស្រួច (កាំបិត) ដោយខុសច្បាប់។ ករណីទី១ ជិះម៉ូតូដេញកាប់គ្នាផ្អើលភូមិបុកចូលផ្ទះប្រជាពលរដ្ឋព្រោះតែឥទ្ធិពលគ្រឿងញៀន។ ​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៥:២០នាទីល្ងាច។ នៅជិតការ៉ាសសាំង Read more

គំរូដ៏ប្រពៃ រដ្ឋបាលក្រុងប៉ោយប៉ែតបើកយុទ្ធនាការទ្រង់ទ្រាយធំសម្អាតបរិស្ថានដាស់ស្មារតីពលរដ្ឋរួមកសាងទីក្រុងមានសោភណ្ឌភាពនិងផាសុខភាព

​ខេត្តបន្ទាយមានជ័យ÷ នៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់លើសុខុមាលភាពសង្គម រដ្ឋបាលក្រុងប៉ោយប៉ែត បានបើកយុទ្ធនាការរួមគ្នាយ៉ាងសកម្មមួយ ក្នុងការចុះសម្អាតអនាម័យបរិស្ថាន ព្រមទាំងផ្សព្វផ្សាយដាស់ស្មារតីដល់ប្រជាពលរដ្ឋឱ្យចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ សកម្មភាពដ៏មានអត្ថន័យនេះ ត្រូវបានដឹកនាំផ្ទាល់ដោយលោក គាត់ ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។ ​យុទ្ធនាការនេះសរុបកម្លាំងមហាជនយ៉ាងច្រើនកុះករប្រមាណជាង ៣០០នាក់ ដែលរួមមាន៖ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, មន្ត្រីជំនាញបរិស្ថាន, យុវជនគណបក្ស, អាជ្ញាធរភូមិ-សង្កាត់-ក្រុង, ប្រជាការពារ, លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។ ក្រុមការងារបានសហការគ្នាយ៉ាងសស្រាក់សស្រាំ ចុះបោសសម្អាត និងរើសសំរាមតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចស្តុបផ្សារកណ្តាល រហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ​នៅក្នុងឱកាសនោះ លោក គាត ហ៊ុលបានសង្កត់ធ្ងន់ថា សកម្មភាពសម្អាត និងផ្សព្វផ្សាយជាប្រចាំនេះ មិនមែនធ្វើឡើងត្រឹមតែមួយគ្រានោះទេ ប៉ុន្តែវាជាយុទ្ធសាស្ត្រមួយក្នុងការលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យសង្គម។ Read more

ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ ជំរុញការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងយកចិត្តទុកដាក់លើពលករត្រឡប់ពីថៃ

​ខេត្តប៉ៃលិន÷នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ជាចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត, ថ្នាក់ដឹកនាំរដ្ឋបាល, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកជាច្រើនរូបផងដែរ។ររបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំ​នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ នេះ អង្គប្រជុំបានពិភាក្សា និងឆ្លងកាត់របៀបវារៈសំខាន់ៗចំនួន ៦ រួមមាន៖ការផ្លាស់ប្ដូរសមាជិក អានប្រកាសលេខ ២៧៣៣ ប្រក. ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន។អនុម័តកំណត់ហេតុចាស់ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៥។របាយការណ៍ឆមាសប្រចាំខែពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ Read more

ម៉ឺងម៉ាត់បំផុតអភិបាលខេត្តប៉ៃលិនបញ្ជាឲ្យបោសសំអាតបទល្មើស Online Scamsឲ្យអស់ពីភូមិសាស្ត្រខេត្ត

​ខេត្តប៉ៃលិន÷ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន បានបើកកិច្ចប្រជុំយ៉ាងក្តៅគគុកមួយ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងដាក់ចេញនូវផែនការអនុវត្តបន្ត ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីភូមិសាស្រ្តខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជា។​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់របស់ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ការងារអាទិភាពខ្ពស់បំផុតស្របតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាល​នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការងារទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាកិច្ចការអាទិភាព និងជាការងារដ៏ចម្បងបំផុត សម្រាប់អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ លោកស្រីបានដាស់តឿនឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព ស្របតាមបទបញ្ជាដាច់ណាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។​លោកស្រីបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់បន្ថែមអំពីវិធានការសំខាន់ៗ រួមមាន៖ ការបន្តយុទ្ធនាការទប់ស្កាត់ Read more

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦

ខេត្តប៉ៃលិន៖ រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងរៀបចំផែនការអនុវត្តបន្ត ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams រហូតឱ្យអស់ពីភូមិសាស្រ្តខេត្តប៉ៃលិន ក៏ដូចជាទូទាំងប្រទេសកម្ពុជា។ លោកស្រីបណ្ឌិត បាន ស្រីមុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកស្រីបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ការងារទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាកិច្ចការអាទិភាព និងជាការងារដ៏ចម្បងបំផុតសម្រាប់អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ យោងតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោកស្រីបណ្ឌិតអភិបាលខេត្ត Read more

កងរាជអាវុធហត្ថស្រុកសំពៅលូន វាយឆ្មក់បង្ក្រាបក្រុមចោរលួចមានស្ថានទម្ងន់ទោសនិងមុខសញ្ញាគ្រឿងញៀន ឃាត់ខ្លួនមនុស្ស៦នាក់ដកហូតវត្ថុតាងបានមួយចំនួន

​ខេត្តបាត់ដំបង÷ យោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្នុងការរឹតបន្តឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន បានបើកប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស និងការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដោយជោគជ័យ។​ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៧:៣០នាទី ថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិអូស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ថន សុផាត ភេទស្រី អាយុ ៤៣ឆ្នាំ ដែលរស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។​ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការវាយឆ្មក់នេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៦នាក់ (ស្រី ០២នាក់) ដែលក្នុងនោះត្រូវបានបែងចែកជា ២ ករណីរួមមាន៖ ករណីទី១.បទលួចមានស្ថានទម្ងន់ទោសចំនួន០២នាក់​១. ឈ្មោះ សំ ណាវី Read more