ស្រាវជ្រាវផ្អើលក្រុងបាវិត! នគរបាលខេត្តស្វាយរៀង ឆ្មក់បង្ក្រាបសម្បុកឆបោកតាមបច្ចេកវិទ្យា ឃាត់ខ្លួនជនជាតិចិន និងមីយ៉ាន់ម៉ា ៣០នាក់
ខេត្តស្វាយរៀង÷ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ស្ថិតនៅក្នុងបុរី វីឡា ផ្ទះល្វែងសម្រាប់ជួល ក្នុងក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សចំនួន ៣០នាក់។ ប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោពេជ្រ វិរៈស្នងការនគរបាលខេត្តស្វាយរៀង។ ក្នុងនោះដែរ កម្លាំងជំនាញបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងទទួលបានការម្របសម្រួលនីតិវិធីពី លោក ស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ជាលទ្ធផល ក្នុងរង្វង់ប្រតិបត្តិការនេះ Read more










