យកចិត្តទុកដាក់ខ្ពស់ស្នងការរងខេត្តតាកែវសហកា រជាមួយអភិបាលស្រុកបាទីដឹកនាំកម្លាំងចុះជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

​ខេត្តតាកែវ÷អនុវត្តតាមការចង្អុលបង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងកាន់តែខិតជិតមូលដ្ឋាន។ ​ជាក់ស្តែង នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សុខ រដ្ឋា ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម និងលោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានសហការយ៉ាងជិតស្និទ្ធជាមួយ លោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី ដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យ និងជំរុញសកម្មភាពការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនបងប្អូនប្រជាពលរដ្ឋយ៉ាងសកម្ម។ កិច្ចប្រតិបត្តិការដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនៅទីតាំងវត្តអង្គតាភោគរាជ្យ ស្ថិតក្នុងភូមិនាល ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមសហការយ៉ាងសស្រាក់សស្រាំពីអាជ្ញាធរភូមិ-ឃុំ សមាជិកក្រុមប្រឹក្សា និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាំងដូងផងដែរ។ ​សកម្មភាពចុះផ្ទាល់ដល់មូលដ្ឋាននេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរដែនដី ក្នុងការបង្កលក្ខណៈងាយស្រួល Read more

បង្ក្រាបដូចភ្លៀងរលឹម!គណៈកម្មការឯកភាពស្រុកចន្ទ្រា ឆ្មក់ចូលបង្ក្រាបទីតាំងឆបោកអនឡាញOnIine Scams ឃាត់ខ្លួនជនជាតិវៀតណាម១០នាក់

​ខេត្តស្វាយរៀង÷ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់យ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងយុទ្ធនាការកម្ចាត់បទល្មើសបច្ចេកវិទ្យាទូទាំងខេត្ត ពេលនេះកម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបសំបុកឆបោកអនឡាញមួយកន្លែងយ៉ាងជោគជ័យ។ ​ជាក់ស្តែង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានដឹកនាំកម្លាំងផ្ទាល់ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាល ស្រាវជ្រាវ និងឈានទៅបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង Read more

វិធានការក្តៅ! ក្រោមបទបញ្ជាផ្ទាល់របស់ស្នងការខេត្ត នគរបាលក្រុងស្វាយរៀង បង្ក្រាបទប់ស្កាត់ក្រុមក្មេងទំនើង ០៧នាក់ ឆ្លើយសារភាពមិនអាចប្រកែកបាន

​ខេត្តស្វាយរៀង÷ ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់ និងទាន់ពេលវេលារបស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងមានការសម្របសម្រួលផ្ទាល់ពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានបន្តដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍យ៉ាងក្តៅគគុក ដោយធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៧នាក់ ដែលបានធ្វើសកម្មភាពបើកបររំខានដល់សណ្តាប់ធ្នាប់សាធារណៈ។ ​សកម្មភាពបង្ក្រាបដ៏មានប្រសិទ្ធភាពនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ឃ័រ ទទួលប្រភពព័ត៌មានពីប្រជាពលរដ្ឋថា មានក្មេងទំនើងមួយក្រុមជិះម៉ូតូ ០៣គ្រឿង ធ្វើសកម្មភាពបង្ហោះ និងជិះអូសជន្ទាល់យ៉ាងអនាធិបតេយ្យ នៅលើដងផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដែលបង្កការភ័យខ្លាច និងគ្រោះថ្នាក់ដល់អ្នកដំណើរ។ ​ភ្លាមៗនោះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ កម្លាំងជំនាញបានចេញអន្តរាគមន៍ស្ទាក់ Read more

​ស្នាដៃបន្តបន្ទាប់! កម្លាំងជំនាញអាវុធហត្ថខេត្តបាត់ដំបងវាឆ្ងក់ឃាត់ខ្លួនជន់សង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

​ខេត្តបាត់ដំបង÷ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ និងការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់គ្រឿងញៀនតាមគន្លង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។​ប្រតិបត្តិការដ៏ជោគជ័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៣:១០ នាទី ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ​យោងតាមរបាយការណ៍ពីសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ រួមមាន៖១. ឈ្មោះ នី សុខឡេង ហៅ កុយ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។២. ឈ្មោះ ចាន់ វិឆៃ ភេទប្រុស អាយុ ២៣ឆ្នាំ Read more

អាវុធហត្ថខេត្តបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ ក្នុងស្រុកស្នួលឃាត់ខ្លួនជន់សង្ស័យ ២នាក់ដកហូតថ្នាំញៀនជាង១៧០ក្រាម

​ខេត្តក្រចេះ÷ ក្រោមការដឹកនាំបញ្ជាផ្ទាល់យ៉ាងម៉ឺងម៉ាត់ និងទាន់ពេលវេលាពី លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ កម្លាំងជំនាញអាវុធហត្ថខេត្ត បានបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់បទល្មើសគ្រឿងញៀន ដោយបានសហការគ្នាយ៉ាងល្អប្រសើរជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៧០៩ បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រកបដោយជោគជ័យ និងទាន់ចិត្ត។ ​ប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ១២៨ (៩៩៩៩) ស្ថិតក្នុងភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ក្នុងកិច្ចប្រតិបត្តិការនេះដែរ ក៏មានការសម្របសម្រួលនីតិវិធីយ៉ាងពេញទំហឹងពី លោក ម៉ៅ គឹមហ៊ួរ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ ផងដែរ។ ​ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ច ជនសង្ស័យចំនួន ០២នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ រួមជាមួយវត្ថុតាងគ្រឿងញៀនមួយចំនួនធំ។ ក្រោយការឃាត់ខ្លួន Read more

ទឹកភ្នែកដូនចាស់និងចៅៗរងគ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងខ្ទេច ស្រែករកយុត្តិធម៌ពីថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្រោយជនបង្កក្អេងក្អាងអាងខ្សែតុលាការ

​ខេត្តបាត់ដំបង÷ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បាននិងកំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ជុំវិញចំណាត់ការយឺតយ៉ាវរបស់សមត្ថកិច្ច និងចរិតក្អេងក្អាងរបស់ភាគីជនបង្ក ដែលត្រូវបានគេរាយការណ៍ថា បានអាងខ្នងបង្អែក និងខ្សែបណ្តាញក្នុងប្រព័ន្ធតុលាការ ដើម្បីគេចវេសពីការទទួលខុសត្រូវ ទុកឲ្យជនរងគ្រោះជាដូនចាស់ និងចៅតូចៗដេកទទួលរងទុក្ខវេទនាយ៉ាងខ្លោចផ្សា។​ហេតុការណ៍នេះ បានកើតឡើងតាំងពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ត្រង់ចំណុចភូមិស្វាយសរ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ជនបង្កត្រូវបានស្គាល់ឈ្មោះថា POV DaIiKa បើករថយន្តក្នុងល្បឿនលឿន (សង្ស័យមានសារធាតុស្រវឹង) បានជ្រុលទៅបុកម៉ូតូដូនចាស់អាយុ ៦២ឆ្នាំ ពេញទំហឹង បណ្តាលឲ្យដួលបោកទៅលើថ្នល់ បាក់ឆ្អឹងជំនីរចំនួន ៣កាំ និងបាក់ឆ្អឹងដងកាំបិត ១កំណាត់ ព្រមទាំងចៅតូចៗ ២នាក់ទៀត រងរបួសធ្ងន់ធ្ងររហូតដល់បាក់ដៃលៀនឆ្អឹងចេញមកក្រៅគួរឲ្យអាសូរ។​ជុំវិញចំណាត់ការផ្លូវច្បាប់ លោក ឈឿន គឹមសាន អធិការរងទទួលផែនការងារចរាចរណ៍ នៃស្រុកសង្កែ Read more

ឆ្ងល់ណាស់ព្រំដែនរឹតបន្តឹងតែមេខ្យល់ដឹកពលករធ្លាយដូចទឹក ក្រោយផ្ទុះការរិះគន់ទើបសមត្ថកិច្ចក្របួចបានម្នាក់

​ខេត្តបាត់ដំបង÷មហាជនកំពុងដាក់ការសង្ស័យ និងរិះគន់យ៉ាងខ្លាំង ចំពោះចន្លោះប្រហោងនៃការគ្រប់គ្រងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខណៈដែលរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យរឹតបន្តឹងសន្តិសុខ ប៉ុន្តែនៅមូលដ្ឋានផ្ទាល់ បែរជាលេចឡើងនូវភាពធូររលុងគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណា ក្រោយមានការរិះគន់ក្តៅៗលើបណ្តាញសង្គម កម្លាំងសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបន្ទាន់ ឈានទៅឃាត់ខ្លួនមេខ្យល់បានម្នាក់ភ្លាមៗផងដែរ។ សសកម្មភាពមេខ្យល់ធ្វើឡើងយ៉ាងរលូនកណ្ដាលថ្ងៃត្រង់។ ​យោងតាមប្រភពព័ត៌មាន និងវីដេអូដែលបានបែកធ្លាយ កាលពីវេលាម៉ោង ១០:៤៨នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ សកម្មភាពក្រុមមេខ្យល់បានប្រើប្រាស់ម៉ូតូចំនួន ០៣ គ្រឿង ដឹកពលករខ្មែរចំនួន ៨ នាក់ មកទម្លាក់នៅទល់មុខខ្លោងទ្វារវត្តគីឡូ ៩ រួចឱ្យរត់តម្រង់ទៅអូរព្រំដែនខាងលិចផ្លូវ ដើម្បីឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ។ស្ថិតនៅចំណុចភូមិសាស្ត្រគីឡូ ៩ ភូមិគីចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណុចនេះ គឺជាតំបន់គ្រប់គ្រង និងទទួលខុសត្រូវផ្ទាល់របស់កម្លាំងនគរបាលប៉ុស្តិ៍គីឡូ ៩ Read more

អាជ្ញាធរខណ្ឌមានជ័យសហការជាមួយមន្ត្រីជំនាញកបនចុះបង្ក្រាបទីតាំងស្តុបនិងចែកចាយសាច់បង្កខុសច្បាប់នាំចូលពីប្រទេសថៃ

​រាជធានីភ្នំពេញ÷ ថ្ងៃសៅរ៍១៣រោចខែជេស្ធ ឆ្នាំមមី អដ្ឋ ស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៦កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោសេង គន្ធ បានបើកប្រតិបត្តិការសហការជាមួយ លោក ចាន់ធារៈ អនុប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) រាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យទីតាំងសង្ស័យស្តុកសាច់បង្កកខុសច្បាប់មួយកន្លែង។ ​ប្រតិបត្តិការចុះឆែកឆេរនេះ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពី លោក លី គឹមស៊ាន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចុះផ្ទាល់ទៅកាន់ទីតាំងផ្ទះលេខ ១០២ ផ្លូវលេខ ៧៩ BT ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​ទីតាំងខាងលើនេះ ត្រូវបានអាជ្ញាធរសង្ស័យថា មានការនាំចូល ស្ដុកទុក Read more

បាត់បង់ចំណូលជាតិរាប់លាន! គយចល័តចុះវាយឆ្មក់ឃ្លាំងទំនិញខុសច្បាប់ សរុបជាង ៣០តោន ធ្លាយរឿងខ្វះចន្លោះ និងការទទួលខុសត្រូវរបស់ប្រធានសាខាគយខេត្តកណ្តាល និងតាកែវ

​ភ្នំពេញ÷ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងរឹតបន្តឹងការប្រមូលថវិកាជាតិ ស្រាប់តែមានការធ្លាយចេញនូវភាពមិនប្រក្រតីដ៏ធំមួយ បង្ហាញពីខ្វះចន្លោះក្នុងការគ្រប់គ្រង និងការទទួលខុសត្រូវរបស់មន្ត្រីគយថ្នាក់ខេត្ត។ ជាក់ស្តែង កម្លាំងពិសេសនៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស (គយចល័ត) នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយព្រះរាជអាជ្ញា និងអាជ្ញាធរមូលដ្ឋាន ចុះវាយឆ្មក់ពិនិត្យទីតាំងស្តុកទំនិញសង្ស័យចំនួនពីរ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ដោយបានរកឃើញ និងឃាត់ទុកទំនិញគេចពន្ធ ក៏ដូចជាទំនិញបង់ពន្ធមិនគ្រប់ទម្ងន់ សរុបជាង ៣០តោន នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។ ​ការចុះបង្ក្រាបជាបន្តបន្ទាប់របស់កម្លាំងគយចល័តទូទាំងប្រទេសនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវឃើញថា មានលំហូរទំនិញចម្រុះគេចពន្ធ និងបង់ពន្ធមិនគ្រប់ចំនួនរាប់សិបតោន បានលួចលាក់ឆ្លងដែនចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែននានា។ អ្វីដែលជាការកត់សម្គាល់ និងបង្កើតជាមន្ទិលសង្ស័យពីមហាជននោះគឺ ហេតុអ្វីបានជាទំនិញខុសច្បាប់វាយលុកចូលមកយ៉ាងគំហុកបែបនេះ បែរជាប្រធានសាខាគយ និងរដ្ឋាករខេត្តទាំងពីរ ហាក់រក្សាភាពស្ងៀមស្ងាត់ គ្មានវិធានការទប់ស្កាត់ ឬបង្ក្រាបទាល់តែសោះ? រហូតមានការរិះគន់ថា Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទំនើបកម្មព្រំដែន និងសន្តិសុខជាតិ

ខេត្តសៀមរាប ៖ ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ជំនាន់ទី២ (CBMS-2) និងមុខងារឌីជីថល បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកប្រព័ន្ធថ្មីនេះជាសមិទ្ធផលដ៏សំខាន់មួយទៀត កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្របតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ប្រព័ន្ធ CBMS-2 នេះ នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។ ការឈានទៅដល់ការប្រើប្រាស់ប្រព័ន្ធជំនាន់ទី២ នេះ គឺជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាល Read more