សកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់ លោកសេងគន្ធ ដឹកនាំកម្លាំងជំនាញចុះពិនិត្យ និងផ្សព្វ ផ្សាយច្បាប់ស្តីពីការគ្រប់គ្រង់ ជនបរទេសក្នុងមូលដ្ឋានខណ្ឌមានជ័យ
ភ្នំពេញ÷ នៅក្នុងយុទ្ធនាការពង្រឹងសន្តិសុខសង្គម និងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នាព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំបញ្ជាកម្លាំងជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ព្រមទាំងត្រួតពិនិត្យការគ្រប់គ្រងជនបរទេសដែលកំពុងស្នាក់នៅក្នុងមូលដ្ឋានយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត។សកម្មភាពចុះពង្រឹងមូលដ្ឋានផ្ទាល់នេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់គណៈអភិបាលខណ្ឌមានជ័យក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិធានការគន្លឹះក្នុងការគ្រប់គ្រងសន្តិសុខឱ្យបានហ្មត់ចត់ ដោយផ្ដោតលើគោលបំណងសំខាន់ៗរួមមាន៖ការផ្សព្វផ្សាយនិងពង្រឹងការយល់ដឹងខាងផ្លូវច្បាប់ ជម្រុញ និងដាស់តឿនដល់ម្ចាស់ទីតាំងស្នាក់នៅ ម្ចាស់ផ្ទះជួល និងខុនដូទាំងអស់ ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីកាតព្វកិច្ចគតិយុត្តិ និងការទទួលខុសត្រូវក្នុងការរាយការណ៍ពីវត្តមានជនបរទេសមកអាជ្ញាធរមានសមត្ថកិច្ច។ ការបង្ក្រាបនិងបង្ការទប់ស្កាត់ជាមុន÷ ធ្វើការត្រួតពិនិត្យដោយផ្ទាល់លើឯកសារស្នាក់នៅ លិខិតឆ្លងដែន (Passport) និងប័ណ្ណការងារ (Work Read more










