ចាក់ដីលុបច្រាំងទន្លេនៅ ខណ្ឌជ្រោយចង្វា កំពុងបង្ករព្យុះមន្ទិល! មហាជនសួរចាំៗ តើច្បាប់ស្រុកទេស ធ្លាក់ក្នុងដៃបុគ្គល មានលុយ មានអំណាចអស់ហើយមែនទេ?
ភ្នំពេញ៖ សកម្មភាពចាក់ដីរំលោភយកឆ្នេរខ្សាច់ និងច្រាំងទន្លេដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ កំពុងតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេង និងព្រហើនបំផុត ស្ថិតក្នុងភូមិសាស្ត្រ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាក់ស្តែង នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាព បានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំង និងបានផ្ដិតយករូបភាព ដែលបង្ហាញយ៉ាងច្បាស់ថា សកម្មភាពចាក់ដីយ៉ាងអាណាធិបតេយ្យនេះ កំពុងតែលៀនជ្រែកចូលទៅក្នុងផ្ទៃទឹក និងដីចំណីទន្លេយ៉ាងជ្រៅ គួរឱ្យអាសូរដល់ទន្លេមេគង្គ។ ទីតាំងដែលកំពុងរងការរំលោភបំពាននេះ ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ បច្ចុប្បន្ន គេសង្កេតឃើញមានគ្រឿងចក្រធុនធ្ងន់ និងកម្មករជាច្រើននាក់ កំពុងតែបំពេញការងារយ៉ាងសកម្ម ដោយមិនញញើតនឹងច្បាប់ទម្លាប់បន្តិចណាឡើយ។ផ្អែកតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងអ្នករាយការណ៍ព័ត៌មាន បាននិងកំពុងដាក់មន្ទិលសង្ស័យយ៉ាងខ្លាំងថា៖“បើមិនមានការឃុបឃិត បើកភ្លើងខៀវឬកាងពីក្រោយសំណាក់អាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋាននោះទេ តើបុគ្គលឯកជនអាចមានសិទ្ធិអំណាចអ្វីមកកាយដីលុបទន្លេដែលជាសទ្រព្តម្បត្តិរួមរបស់ជាតិបានតាមអំពើចិត្តបែបនេះ?” ឬមួយឱ្យតែមានលុយ មានអំណាច គឺអាចធ្វើអ្វីៗបានទាំងអស់ ដោយមិនបាច់ខ្វល់ពីច្បាប់? Read more







